ឯកអគ្គរដ្ឋទូតថ្មីរុស្ស៊ីប្ រចាំកម្ពុជា បានលើកឡើងនូវបញ្ហាបំណុលដែ លកម្ពុជា បានជំពាក់អតីតសហភាពសូវៀត កាលពីសម័យលន់ នល់ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា កាលពីព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមមន្ត្រីអ្នកនាំពា ក្យ ក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេ សបានបញ្ជាក់ថា កម្ពុជានិងសហព័ន្ធរុស្ស៊ីនឹ ងពិភាក្សាគ្នាឡើងវិញ នូវបំណុលដែលកម្ពុជា ជំពាក់អតីតសហភាពសូវៀត កាលពី៣០ ឆ្នាំមុន ហើយការពិភាក្សានេះ គឺនឹងធ្វើយ៉ាងណាប្រកបដោយ មិត្តភាពរវាងប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីចំនួន ទឹកប្រាក់បំណុលដែលកម្ពុជា ជំពាក់នោះទេ ដោយឲ្យបង្វែរសំនួរនេះទៅក្ រសួងសេដ្ឋកិច្ចកម្ពុជា និងគ្រាន់តែបានបញ្ជាក់ថា បញ្ហាបំណុលនេះ ភាគីទាំងពីរសន្យាដោះស្រាយ គ្នាដោយមិត្តភាព ដោយមិនឲ្យប៉ះពាល់ដល់ទំនា ក់ទំនងនិងសេដ្ឋកិច្ចប្រទេស ទាំងពីរទេ។
លោកបានប្រាប់អ្នកសារព័ត៌មា នបន្ទាប់ពីជំនួបនោះទៀតថា នៅក្នុងជំនួបនោះ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ប្រចាំនៅកម្ពុជា នៅក្នុងបេសកកម្មការទូតនៅកម្ ពុជា នឹងខិតខំធ្វើឲ្យមានកិច្ច សហប្រតិបត្តិការលើគ្រប់វិ ស័យនៃប្រទេសទាំងពីរ។
ក្នុងជំនួបថ្ងៃនេះផងដែរ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្ រចាំនៅកម្ពុជា ក៏បានអញ្ជើញលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅធ្វើទស្ សនកិច្ចនៅរុស្ស៊ី នាពេលខាងមុខដើម្បីចុះហត្ ថលេខាលើអនុស្សរណៈ ស្តីពីការពិគ្រោះយោបល់ទ្វេ ភាគីរវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរ។
ជាការឆ្លើយតប កម្ពុជាមិនទាន់កំណត់ពេលវេ លាច្បាស់លាស់នៅឡើយទេសម្រា ប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងបានអំពាវនាវឲ្យសហព័ន្ធ រុស្ស៊ីធ្វើការវិនិយោគបន្ថែ មនៅកម្ពុជាដើម្បីពង្រីកទំ ហំជញ្ជីងពាណិជ្ជកម្មនៃប្រទេ សទាំងពីរ។
No comments:
Post a Comment
yes