យន្តហោះដឹករដ្ឋមន្ត្រីការពារប្រទេសឡាវធ្លាក់កាលព្រឹកថ្ងៃសៅរ៍
យន្តហោះដឹកមន្ត្រីជាន់ខ្ពស់របស់ឡាវ រួមមានរដ្ឋមន្ត្រីការពារប្រទេសឡាវ បានធ្លាក់នៅភាគ ឥសានប្រទេស កាលពីព្រឹកថ្ងៃសៅរ៍។
សារព័ត៌មានបាងកកប៉ុស្តិ៍ចុះផ្យាយថា មនុស្ស២០នាក់នៅលើយន្តហោះដែលបានធ្លាក់នោះ រួមមានរដ្ឋមន្ត្រីការពារប្រទេស លោកDouangchay Phichit និងភរិយា អភិបាលទីក្រុងវៀងចន្ទ លោក Sukan Mahalad និងមន្ត្រីផ្សេងៗទៀត។
មន្ត្រីឡាវនិយាយថា យន្តហោះបានចាកចេញពីទីក្រុងកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ដើម្បីឆ្ពោះទៅកាន់ខេត្តXiangkhouang សម្រាប់ការរៀបចំពិធីផ្លូវការមួយប៉ុន្តែបានធ្លាក់មុនពេលចុះចត។
មន្ត្រីឡាវ មិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់នៅឡើយទេ តែសារព័ត៌មានក្នុងស្រុកចុះផ្សាយថា អ្នកធ្វើដំណើរមួយចំនួន នៅមានជីវិតនៅឡើយ។
កាលពីខែតុលា ឆ្នាំ២០១៣ យន្តហោះឡាវប្រភេទ ATR-72 បានធ្លាក់អំឡុងពេលខ្យល់ព្យុះខ្លាំងមួយ សម្លាប់មនុស្ស៤៩នាក់ ក្នុងនោះមានអ្នកបញ្ជាយន្តហោះជាជនជាតិខ្មែរផងដែរ៕
No comments:
Post a Comment
yes