លោក ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងទ័ពថៃ
លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា លោកសូមព្រមានគ្រប់ក្រុមទាំងអស់ ជាពិសេសក្រុមដែលបង្កអំពើហិង្សា ហើយក្រុមប្រដាប់អាវុធដែលបានធ្វើការវាយប្រហារ ទៅលើជនស្លូតត្រង់ គឺត្រូវតែបញ្ឈប់ ហើយប្រសិនបើហិង្សានៅតែបន្ដ កងទ័ពនឹងត្រូវបញ្ជាឲ្យមកគ្រប់គ្រងស្ថានការណ៍ ដើម្បីស្ដារសន្ដិភាព និងសណ្ដាប់ធ្នាប់ឡើងវិញ។
លោកបានបន្ថែមថា កងទ័ពរបស់លោក ចាំបាច់ត្រូវប្រើកម្លាំង ដើម្បីដោះស្រាយបញ្ហា ប្រសិនបើជនស៊ីវិលនៅបន្ដឈឺចាប់ទៀតនោះ។ ការព្រមានរបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកចំនួនពីរគ្រាប់ និងការបាញ់រះកាលពីព្រឹកម៉ោង២ថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យមនុស្សបីនាក់បានស្លាប់ និងជាង២០នាក់រងរបួស ខណៈកំពុងសម្រាក់លង់លក់ នៅក្នុងជំរំរបស់ពួកគេ នៅទីលានប្រជាធិបតេយ្យនៅទីក្រុងបាងកក។

No comments:
Post a Comment
yes