សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 26, 2014

សេចក្តីប្រកាសព័ត៌មានស្តីពីវេទិកាសាធារណៈស្តីអំពីទឹកដីខ្មែរកម្ពុជាក្រោមលើកទៅធ្វើនៅ ថ្ងៃទី០៦ ខែកក្កដា ព.ស.២៥៥៨ គ.ស.២០១៤ វិញ


កូន​ក្រមុំ​​រៀបការ​ជាមួយ​កូនកំលោះ​“សល់​តែ​ដង្ហើម​ចុង​ក្រោយ​”​​ក្នុង​មន្ទីរពេទ្យធ្វើ​ឲ្យ​ភ្ញៀវក្តុក​ក្តួល​រំជួលចិត្ត​ទប់ទឹក​ភ្នែក​ពុំបាន​



គូស្នេហ៍​ដ៏​កំសត់​១​គូ ថ្វីបើ​មិនអាច​ប្រារព្វ​បាន​ដូច​ពិធីមង្គលការ​នៃ​គូស្នេហ៍​ដទៃទៀត​ក្តី តែ​វីដេអូ​នៃ​មង្គលការ​ដ៏​សោកសង្រេង​ របស់​ពួកគេ បានធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណេ​ត រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន​ឡើយ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ វីដេអូ​នេះ​គឺ​ថែមទាំង​ទទួល​បានការ Share តៗ​គ្នា​យ៉ាងច្រើន​លើសលុប​ផងដែរ ។​

​ជាការ​ពិត លោក Rowden Go Pangcoga និង​មិត្តស្រី​ឈ្មោះ Leizel May បាន​ព្រមព្រៀង​នឹង​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំនេះ ដោយបាន​ជ្រើស​រើសយក​ថ្ងៃទី ០៨ កក្កដា ជា​ថ្ងៃ​ខួបកំណើត​គំរប់ ៣០ ឆ្នាំ របស់ Rowden សម្រាប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ។ ប៉ុន្តែ ដោយសារ​ព្រហ្ម​លិខិត​មិន​ប្រណី​ដល់​គូស្នេហ៍​នេះ ! លោក Rowden ដែល​ទទួលរង​ជំងឺមហារីក​ថ្លើម IV ហើយក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​មិនអាច​សង្គ្រោះ​ជីវិត​បាន​នៅ​ ចុងខែ ឧសភា ផង​នោះ​, ជាហេតុ​ធ្វើ​ឲ្យ​គាត់​បង្ខំចិត្ត​ស្នើសុំ​នារី​ស្នេហ៍​ពិត​រៀបការ​ឲ្យ​បាន​ អស់ចិត្ត សម្រាប់​ដង្ហើមចុងក្រោយ​នៃ​ជីវិត​របស់គាត់ ។​

ដោយ​ក្តី​អាណិត ស្រឡាញ់​ដ៏​ធំធេង​, ក្រុមគ្រួសារ និង​មិត្តស្រី​ដែល​បាន​រួមរស់​ជាមួយគ្នា​រហូត​មានកូន​១ ក៏បាន​បំពេញ​ក្តី​សុ​បិ​ន្ត​ចុងក្រោយ​របស់គាត់ ។ ប៉ុន្តែ ដោយសារ Rowden មិនអាច​ក្រោក​ចេញពី​គ្រែពេទ្យ​បាន ក្រុមគ្រួសារ​ក៏​សម្រេចចិត្ត​ស្នើសុំ​ខាង​មន្ទីរពេទ្យ​រៀបចំ​មង្គលការ​របស់​ ពួកគេ ទៅតាម​ប្រពៃណី​សាសនា​គ្រឹ​ស្ត នៅក្នុង​បន្ទប់​មន្ទីរពេទ្យ​តែម្តងទៅ ហើយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​មាន​រយៈពេល ១២ ម៉ោង ។​

Youth's Tour to Cambodia-Vietnam Border


Dear All,

Cambodia National Rescue Foundation is pleased to sponsor youth's tour to Cambodia-Vietnam border to bring youth the attention to Vietnam's border encroachment on Cambodia's territory. More importantly, the tour will motivate youth to get more involved in defending their country.

CNRF is recognized by Internal Revue Service (IRS) as a 501c3 organization that promotes culture of peace and prosperity, human rights, and democracy. We are also a policy advocacy organization. We work with the U.S. Congress, the U.S. Senate, and the U.S. government agencies to advance policies for Cambodia interests. Your donation is tax-deductible.

Your contribution will make a difference. Please donate now to www.CambodiaNationalRescue.org or mail your check to CNRF at P.O.Box 2030, Centerville, VA 20122 or call us at 1-703-350-7911.


Sincerely,


Vibol Touch
President

សង្គ្រោះ​ជាតិ​ថាគណបក្ស​ប្រជាជន​ភ័យ​ខ្លាច​មិន​ហ៊ាន​កែ​ទម្រង់គ.ជ.បឲ្យ​ឯករាជ្យ​ទេ

លោក កឹម សុខា ប្រធាន​ស្តី​ទី គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សន្និសីទ​កា​សែត​ 
មួយ​កាល​ពី​ពេល​កន្លង​មក​​​

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ទោស​គណបក្ស​ប្រជាជន​ចំពោះ​ការ​បន្ត​អូស​បន្លាយ​នូវ​វិបត្តិ​នយោបាយ​ជា​អ្វី​ដែល​គណបក្ស​ប្រឆាំង​ថា គឺ​ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​ភ័យ​ខ្លាច​មិន​ចង់​កែប្រែ គ.ជ.ប ឲ្យ​ឯករាជ្យ​ពិត​ប្រាកដ។
ដោយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់​ពី​ការ​សម្ភាស​ជាមួយ​ទូរទស្សន៍ ALJAZEERA កាល​ម្សិលមិញ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ថា ការ​ចរចា​មិន​អាច​បន្ត​ទៅ​មុខ​បាន​គឺ​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​ឯករាជភាព​របស់ គ.ជ.ប ឯករាជភាព​របស់​តុលាការ និង​កម្លាំង​សាធារណជន។
លោក​បន្ត​ថា៖ «ប្រសិន​បើ គ.ជ.ប ឯករាជ្យ គណបក្ស​ប្រជាជន​នឹង​ចាញ់​ឆ្នោត។​ប្រសិន​បើ​តុលាការ​ឯករាជ្យ​តុលាការ​នឹង​កាត់​ទោស​ពួក​គេ​ពីព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ច្រើន​ណាស់»។ ជាង​នេះ​ទៀត លោក កឹម សុខា លើក​ឡើង​ថា គណបក្ស​ប្រជាជន​បិទ​ទីលាន​ប្រជាធិបតេយ្យ​គឺ​ដោយ​សារ​ភ័យ​ខ្លាច​កម្លាំង​សាធារណជន​ដែល​ប្រើ​សិទ្ធិ​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន។ «ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ វា​ក៏​ដូចជា​បិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​អ៊ីចឹង​ដែរ»
លោក កឹម សុខា បាន​ថ្លែង​ថា៖ «យើង​គិត​ថា គណបក្ស​ប្រជាជន​គួរ​តែ​ធ្វើ​ល្អ​ដើម្បី​កុំ​ឲ្យ​ចាញ់​ឆ្នោត»
ប៉ុន្តែ​ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​លោក ព្រុំ សុខា បាន​ថ្លែង​ថា គ្មាន​ហេតុ​ផល​ណា​ដែល​គណបក្ស​ប្រជាជន​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​លោក កឹម សុខា បាន​លើក​ឡើង​នោះ​ទេ។
លោក ព្រុំ សុខា បាន​ថ្លែង​ថា៖ «មិន​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។ យើង​ភ័យ​ខ្លាច​តែ​អ្នក​ប្រជាធិបតេយ្យ​លេង​ល្បែង​ប្រជាធិបតេយ្យ។ ប្រសិន​បើ គ.ជ.ប មិន​ឯករាជ្យ​ប្រហែល​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​បាន​អាសនៈ ៥៥ ទេ»

No-show by CPP at workshop

More than 50 representatives from civil society groups, the opposition, the United Nations, foreign embassies and legal groups gathered yesterday for a workshop aimed at producing concrete proposals for election reform to aid ongoing discussions between the two main political parties.
One key guest was missing.
No representative from the ruling Cambodian People’s Party turned up, despite members of both parties’ election reform working groups, and Ministry of Interior officials, having allegedly been invited.
“This is the independent stance of civil society, which is drafting election reform proposals for the two parties,” said Comfrel board chairman Thun Saray. “But a decision to accept it or not depends on the two parties.”
Interior Ministry Secretary of State Sak Sitha said he was unaware of the workshop.
“Several weeks ago, we receive [electoral reform] recommendations from Comfrel. Our stance is still committed to negotiations,” he said.

យ៉ោមបុផ្ផាសកម្មជនដីធ្លីដ៏អង់អាចក្លាហាន


Hun Sen’s Sister Tied to Company in Boeng Kak Land Sale

A development firm owned by CPP Senator Lao Meng Khin and accused of illegally evicting thousands of families from central Phnom Penh recently sold a small piece of its project area for $14.9 million to a company with ties to one of Prime Minister Hun Sen’s sisters.
Rights groups say the sale violates the terms of a 99-year lease Mr. Meng Khin’s Shukaku Inc. signed with the government in 2007. Families in the area are considering filing a complaint with the Anti-Corruption Unit.
Shukaku paid $79 million for its lease to 133 hectares of prime real estate in Phnom Penh’s Boeng Kak neighborhood and subsequently evicted some 3,000 families in violation of the country’s Land Law. With the backing of a Chinese investor, it broke ground on an ambitious real estate project in mid-2011, but quickly stopped and has left the area fallow since.
On Friday, Singapore-based HLH Group posted an announcement on the Singapore bourse that an associate company, D’Lotus Development Limited, was buying 1.35 hectares from Shukaku, with plans to build an office tower, luxury condos and retail space on the land.

Coalition Joins Calls for Election Reforms

Cambodian workers look through a partition of a construction
 site below a banner which reads "Where is my vote" 
as supporters of opposition Cambodia National Rescue
 Party gather in Phnom Penh, file photo.

 A group of 20 separate civic organizations on Tuesday called on the ruling party and opposition to amend the constitution and laws to allow free and fair elections.


The Electoral Reform Alliance, a new coalition of NGOs, said it wants a reformed National Election Committee and better rules for voter registration, as well as equal access to media for all parties.


“If there are not free and fair elections, policymakers and politicians will not make any effort to serve the country,” said Thun Saray, chairman of the board for the election monitor Comfrel. “They will of course focus on fraud and vote-buying. And that is harmful for democracy and the country’s development.”


The alliance on Tuesday met with donors, international organizations and other experts at a seminar in Phnom Penh, where they discussed reforms.

CNN sorry for temple gaffe

CNN International has apologised to the Ministry of Tourism after mistakenly posting on its Facebook page on Wednesday that the iconic temple of Angkor Wat was in neighbouring Thailand, drawing the ire of Cambodians around the world and outcry from the government.
“Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” the global broadcaster posted, with a link to an article about the world’s top 10 landmarks according to users of travel review site TripAdvisor.
A post on the Tourism Ministry’s website on Thursday described the Thailand error as a “rude shock” and provided links to two emailed apologies from CNN.
“That was regarded to be highly unacceptable by many who had expressed disgust since CNN International is of high repute. The Ministry of Tourism promptly wrote to CNN International to seek an explanation and for immediate redress,” it said.
CNN International’s Asia-Pacific vice president and managing director, Ellana Lee, said the organisation had concluded that “human error” was responsible for the mistake, which was “corrected within minutes”.

Tuesday, June 24, 2014

ERAនឹងដាក់​អនុសាសន៍​របស់​ខ្លួនទៅ​គណបក្ស​នយោបាយដើម្បី​រួមចំណែក​ដោះស្រាយ​ភាពជាប់គាំង​​

លោក ស៊ូប៊ែឌី (កណ្តាល) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយ ERA (រូបថត៖ តាំង វីដា)

សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត ERA ដែល​ជា​បណ្តុំ​នៃ​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​លើ​វិស័យ​បោះឆ្នោត បាន​បើក​កិច្ច​ពិភាក្សា​រួម​ប្រមូលផ្តុំ​អនុសាសន៍​លើ​កំណែទម្រង់​ ការបោះឆ្នោត ដាក់​ទៅ​គណបក្សនយោបាយ ដើម្បី​រួមចំណែក​ស្វែងរក​ដំណោះស្រាយ​ភាពជាប់គាំង​លើ​ការកែទម្រង់​ប្រព័ន្ធ​ បោះឆ្នោត​។​

​សិក្ខាសាលា​ដែល​ប្រព្រឹត្តិ​នៅ​ថ្ងៃទី​២៤ ខែ​មិថុនា​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​សេចក្តីស្នើ​វិសោធនកម្ម​ក្រប​ខណ្ឌ​ច្បាប់ ទាក់ទង​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត បញ្ជី​បោះឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម ដោយឡែក កិច្ចពិភាក្សា​នេះ មិន​មាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ឡើយ​។​

​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក មានប្រសាសន៍ថា អនុសាសន៍​ដែល​ជា​សំយោគ​កើតចេញពី​កិច្ចពិភាក្សា​នេះ នឹង​ត្រូវ​ដាក់​ជូន​គណ​បក្ស​នយោបាយ​ទាំងពីរ ដើម្បី​ពិចារណា​រក​ដំណោះស្រាយ​។ លោក​សង្ឃឹមថា របប​គំហើញ​នៃ​កំណែទម្រង់​ការបោះឆ្នោត ដែល​សង្គម​ស៊ីវិល​ផ្តួចផ្តើម​នៅពេលនេះ អាច​ជា​វិធីសាស្ត្រ​មួយ ដើម្បី​ឲ្យ​គណបក្ស​នយោបា​យ​ជាប់ឆ្នោត​ទាំងពីរ អាច​ទទួលយកបាន និងចៀសវាង​នូវ​ការរាំងស្ទះ​ចំពោះ​ការសម្រេចចិត្ត​ «ស្នើឲ្យមានគណៈកម្មការជ្រើសរើស។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៦​នាក់ត្រូវ​តុលាការខេត្ត​បាត់ដំបង​ចាប់ខ្លួនករណី​វិវាទ​ដីធ្លី​​

​មន្ត្រី​សមាគម​អាដហុក ឲ្យដឹងថា ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​៦​នាក់ ត្រូវបាន​តុលាការខេត្ត​បាត់ដំបង ចេញ​ដីកា​ចាប់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន​ស្របច្បាប់ ក្នុងករណី​ជម្លោះដីធ្លី​ជាមួយ​ឈ្មួញ​អ្នក​មាន​ម្នាក់​។​
​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី មានប្រសាសន៍ប្រាប់​ VOD ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តុលាការ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់ ឈ្មោះ ស្តើង មុន្នី តាម​សាលក្រម​លេខ​៤៧ ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៣ ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធ​ឯកជន​ស្របច្បាប់ របស់​ឈ្មោះ អៀង អឿន​។
​លោក​បន្តថា តាម​ដីកា​របស់​តុលាការ គឺ​តម្រូវឲ្យ​ចាប់ខ្លួន​មនុស្ស​ចំនួន៦​នាក់ ប៉ុន្តែ​មនុស្ស​ចំនួន​៥​នាក់​ទៀតបាន​រត់គេចខ្លួន​។ លោក​ស្នើឲ្យ​តុលាការខេត្ត​បាត់ដំបង តម្កល់​សាលក្រម​ចាប់ខ្លួន​មនុស្ស​ទាំង​៦​នាក់​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ករណី​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ និង​លោក អៀង អឿន ដែល​ជា​ឈ្មួញ​ឲ្យបាន​ចប់​ជា​មុន​សិន​។​
VOD មិនអាច​ទាក់ទង លោក អៀង អឿន ជា​ឈ្មួញ​នៅ​ខេត្ត​បាត់ដំបង និង​ជា​ដើមបណ្តឹង​បាន​នៅឡើយ​ទេ​។ ចំណែកឯ​ព្រះរាជអាជ្ញា លោក នួន សាន ទូរស័ព្ទ​ចូល​ជាច្រើ​នសា ពុំ​មាន​អ្នកទទួល​។​

ជនជាតិដើម​ភាគ​តិចគួយ​នឹង​ប្រមូលផ្តុំ​គ្នា​មុខ​តុលាការ​ខេត្ត​ព្រះវិហារខណៈ​ពួកគេ​៤​នាក់​ត្រូវ​សាកសួរ​​

​ជនជាតិដើម​ភាគ​តិចគួយ​ខេត្ត​ព្រះវិហារ អះអាងថា ពួកគេ​៣​នាក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយរូប ត្រូវ​សាលាដំបូង​ខេត្ត​នេះ កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក ជុំវិញ​បទ​ចោទ របស់​ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​សិទិ្ធ​ដាំ​អំពៅ​នៅ​តំបន់​នោះ​។​
​អ្នកសម្របសម្រួល​គម្រោងអង្គការ​ពន្លក​ខ្មែរ នៅ​ខេត្ត​ព្រះវិហារ អ្នកស្រី ហេង ចិន្តា​វី ឲ្យ​ VOD ​ដឹង​នៅ​ថ្ងៃទី​២៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៤​នេះ​ថា ជនជាតិដើម​ភាគតិច​៣​នាក់ នៅ​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ត្រូវបាន​សាលាដំបូង​ខេត្តព្រះវិហារ​កោះហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៤​នេះ តាម​បណ្តឹង​ក្រុមហ៊ុន ចិន ឈ្មោះ​ឡាន ហ្វេ​ង​។​
​ស្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា ដីកាកោះ​បាន​ចោទប្រកាន់​អ្នកទាំង​៤​នោះ ពី​បទ​បំផ្លាញ​ដំណាំ​អំពៅ របស់ក្រុមហ៊ុនក្នុងអំឡុងពេល​តវ៉ា​មួយ កាល​ថ្ងៃទី​១​ខែ​មេសា​ឆ្នាំ​២០១៤។​
​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​៥​ ខែ​មិថុនា ​ឆ្នាំ​២០១៤ របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហា​រលោក ឡុង ស៊ីថា ឲ្យដឹងថា អ្នក​ដែល​ត្រូវ​បង្ហាញខ្លួន​មាន មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក លូត សាំង និង​ប្រជាពលរដ្ឋ​៣​នាក់​ទៀត គឺ​អ្នកស្រី រឿន ខាន់ អ្នកស្រី សាំ  សាន និង​អ្នកស្រី នួន ម៉ុន។​
​មន្ត្រី​សម្របសម្រួល​អង្គកា​រព​ន្ល​ក​ខ្មែរ លោក លូត សាំង អះអាងថា លោក​នឹង​ទៅ​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ ដោយ​អះអាង​ថា ពេលនោះ​លោក​គ្រាន់តែ​ចុះ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ហើយ​មិន​បាន​ធ្វើ​អ្វី​ដូចក្រុមហ៊ុន​ចោទប្រកាន់​នោះទេ។
​ស្ត្រី​ជនជាតិដើម​ភាគតិច អ្នកស្រី រឿន ខាន់ អះអាងថា ជនជាតិដើម​ភាគ​តិចគួយ​គ្រប់រូប បាន​សម្រេច​ចិត្ត​រួច​ហើយ ថា​នឹង​ហ៊ាន​លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ការពារ​ដី​សហគមន៍ និង​ប្រពៃណី​ដូនតា ដូចនេះ​ពួកគេ​នឹង​មិន​បារម្ភ​ពី​ការចាប់ខ្លួន ពេល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ទេ​។

ក្រុមយុវជន​ដាក់ញត្តិស្វែងរកអន្តរាគមន៏ពីលោកស៊ូប៊ែឌីករណីរដ្ឋាភិ​បាលរបស់លោកហ៊ុនសែនរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

The Cambodian People’s Party: A Deficit of Leadership


The party needs to allow its members to speak freely if it is going to make the reforms it needs to survive.

Since the disappointing result for the ruling Cambodian People’s Party (CPP) in last year’s election, when it won only 68 out of 123 seats, there has been little discussion about how it will be able to win back support in the next national polls in 2018. Instead, some political observers and opposition supporters argue that there is nothing the CPP can do to restore public trust, and that its days in the government are numbered.
As a consequence, the opposition Cambodia National Rescue Party (CNRP) appears determined to keep the pressure on the ruling elites in the hope that the CPP will fall apart or at least produce cracks sufficient to lead to a change in leadership. However, this view seems to ignore the complexity of Cambodia’s tumultuous politics. Moreover, the ruling elites fully understand that the stakes are extremely high this time, and are convinced that they need to stay united.
Although the CPP is not in immediate danger, the party rank and file are surely pondering the future of their party. Speaking during the first cabinet meeting on September 26, 2013, Prime Minister Hun Sen outlined a number of reforms that will be the priority for the government in its fifth mandate. Whether it will be able to live up to its promises remains to be seen.

Press Invitaion: Workshop on the Proposed Amendments related to Election Reform


Dear all,


The Election Reform Alliance (ERA) would like to inform all national and international press, journalist that we will conduct the Presentation Workshop on the “Proposed Amendments to the Legal Framework Related to Election Management Body (EMB), Voter Registration, Electoral Dispute Resolution Mechanism (EDR), and Media Oversight Body during the Election Period”.

For more detail please see the attached file or visit www.comfrel.org



Best Regards,

COMFREL

-------------------------------------------------------------------------------------
Committee for Free and Fair Elections in Cambodia 
Head Office : # 138, Street 122, Sangkat Teuk La ak, Khan Tuol Kork, Phnom Penh, Cambodia. (20 meters from the eastern fence of National Pediatric Hospital)
P.O.Box 1145, CCC Box 439
Website : www.comfrel.org
-------------------------------------------------------------------------------------
COMFREL Vision :  A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

លទ្ធផលក្រោយជំនួបរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាមួយលោកស៊ូប៊ែឌី

Monday, June 23, 2014

ឧកញ៉ានៅស្រុកខ្មែររីកដូចផ្សិត«គោរម្យងារជាឧកញ៉ានៅកម្ពុជាមានចំនួន៧០៤រូបគិតចាប់ពីឆ្នាំ​១៩៩៤​​ដល់​ដើមឆ្នាំ​​២០១៤​»


​អ្នក​មាន​ជម្លោះ​ដី​ខេត្ត​កំពង់ឆ្នាំងព្រមាន​ចូល​កាន់កាប់​ដី​របស់​ខ្លួន​វិញបើ​នាយក​រដ្ឋមន្ត្រី​មិន​ពន្លឿន​ដំណោះស្រាយ​​

មន្ត្រីខុទ្ទការល័យ​លោកនាយ​ករដ្ឋមន្ត្រី ចេញមកទទួលញត្តិពីប្រជាពលរដ្ឋអ្នក
មានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង (រូបថត៖ ញឹម សុខន)

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ចន្ទ​នេះ ព្រមាន​ថា ពួកគេ​ជិត​៩០​គ្រួសារ នឹង​ចូល​កាន់កាប់​ដី​របស់​ខ្លួន​វិញ បើ​ស្ថាប័ន​ជាតិ​ធំៗ មិន​អាច​ទប់ស្កាត់​សកម្មភាព​រំលោភ​យក​ដី ពី​សំណាក់​ក្រុមហ៊ុន​របស់​ភរិយា​អ្នកមានអំណាច​។​

​ប្រាប់​អ្នកសារព័ត៌មាន ​នៅ​មុខ​សាលាឧទ្ធរណ៍ មុន​ប្រគល់​ញត្តិ​ទៅឲ្យ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​ខុទ្ទការល័យ​លោកនាយ​ករដ្ឋមន្ត្រី នា​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី អ្នកស្រី អ៊ុំ សុ​ភី អះអាងថា ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន KDC របស់លោក ស្រី ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានអូសបន្លាយ​ជិត​៨​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​មិន​អាច​រក​ដំណោះស្រាយ​បាន​។​ស្ត្រី​រូប​នោះ​ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន KDC កំពុង​ធ្វើ​របង​ព័ទ្ធលើ​ដី​ជម្លោះ ដែល​គ្មានអាជ្ញាធរ​ណា​ហ៊ាន​អន្តរាគមន៍ បើ​ទោះបី​អ្នក​ភូមិ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ក៏ដោយ។​

​អ្នកស្រី អ៊ុ សុ​ភី ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​អន្តរាគមន៍ បញ្ឈប់​សកម្មភាប​រំលោភ​របស់​ក្រុមហ៊ុន​ទេ នោះ​ពួកគេ​ជា​ជនរងគ្រោះ​៨៩​គ្រួសារ​នឹង​លះបង់​អ្វីៗ​ទាំងអស់ ដណ្តើម​យក​ដី​នោះ​មក​ធ្វើស្រែ​វិញ «ពួកខ្ញុំរាល់ថ្ងៃនេះ គឺរងនូវភាពអយុត្តិធម៌ជាទីបំផុត ដូចរូបនាងខ្ញុំផ្ទាល់ គឺធ្លាប់ជាគ្រូបង្រៀនម្នាក់ អតីតគ្រូបង្រៀនម្នាក់ ដោយសារទំនាស់ដីធ្លី ត្រូវបាត់បង់តួនាទីការងារ ហើយជីវភាពគ្រួសារខ្លួនឯងកាន់តែដុនដាប។ តើថ្ងៃខាងមុខ ការងារក៏គ្មានធ្វើ ដីក៏អស់ តែជីវិតរបស់ពួកខ្ញុំរំពឹងអ្វីតទៅទៀត»។

អាជ្ញាធរ​ស្រុក​ស៊ីធរ​កណ្តាលបង្គាប់បញ្ជា​ឲ្យ​វត្ត​អា​រ៉ា​ម​រៃអង្គាសប្រាក់១០​ម៉ឺន​រៀលជួយ​ពលករ​​

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មួយចំនួន​នៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង អះអាងថាអាជ្ញាធរ​បាន​បង្គាប់បញ្ជា​ឲ្យ​តាម​បណ្តា​វត្ត​ក្នុងស្រុក​នេះ រៃអង្គាស​ថវិកា​ពី​ពុទ្ធបរិស័ទ ដើម្បី​ជួយ​ពលករ​ខ្មែរ​ដែល​មាន​ការខ្វះខាត បន្ទាប់​ពី​ទាហាន​ថៃ​ចាប់​បញ្ជូន​មក​កាន់​ស្រុកកំណើត​វិញ​។​

​​លោក វ៉ាន សុខ ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ត្រាស់​ធាតុ ហៅ​ព្នៅ ឋិត​ក្នុង​ឃុំ​ព្នៅ ស្រុក​ស៊ីធរ​កណ្តាល ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​វត្ត​នីមួយៗ​នៅក្នុង​ស្រុក​ស៊ីធរ​កណ្តាល ជួយ​រៃអង្គាសប្រាក់​ពី​ពុទ្ធិ​បរិស័ទ ឲ្យបាន​១០​ម៉ឺន​រៀល​ក្នុង​មួយ​វត្ត  ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ពលករ​ខ្មែរ​រស់នៅ​ក្នុង​ស្រុក​នេះ ដែល​ទើប​ត្រូវបាន​ទាហាន​ថៃ​ចាប់បញ្ជូន​មក​វិញ​។ លោក​បន្តថា ករណីនេះ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​ក្នុង​ការជួយ​សង្គ្រោះ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​ជួប​ទុក្ខលំបាក​នេះ​។​

​មេឃុំ​ព្នៅ​១ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទទួលស្គាល់ថា អាជ្ញាធរ​ពិតជា​បាន​ស្នើ​ឲ្យ​វត្តនានា​នៅក្នុង​ស្រុក​នេះ រៃអង្គាស​ថវិកា​ទៅតាម​សទ្ធា ប៉ុន្តែ​មិន​បាន​ដាក់​កំហិត ឬ​បង្ខំ​ឡើយ​។ លោក​ថា ពលករ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ​ចាប់បញ្ជូន​មក​ដល់​ស្រុកកំណើត​នេះ មាន​ការខ្វះខាត​អាហារ​ហូបចុក និង​ទីលំនៅ​ជាដើម ទើប​អាជ្ញាធរ​ស្នើ​ឲ្យ​វត្ត និង​ពុទ្ធបរិស័ទ ចូលរួម​ជួយ​ពួកគាត់​ទាំងអស់​គ្នា​។​

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​ដាក់​ពាក្យបណ្តឹង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ករណី​ទាហាននិង​ក្រុមហ៊ុន​យក​ដី​​

ពលរដ្ឋអ្នកមានជម្លោះដីធ្លី មកពីខេត្តបន្ទាយមានជ័យ មកសុំអន្តរាគមន៍
ពីលោកនាយករដ្ឋមន្ត្រី (រូបថត៖ ជន ស្រីណុច)

ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​មក​ពី​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ជិត​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក ដោយ​ចោទ​ថា ក្រុមហ៊ុន​ឯកជន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ឃុបឃិត​ជាមួយកម្លាំងប្រដាប់អាវុធ រំលោភ​យក​ដី​ពួកគេ​ទំហំ២០៧៦​ហិកតា។

​ក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមិថុនានេះ​ឲ្យដឹងថា ប្រជាពលរដ្ឋ​៣១០​គ្រួសារ ក្នុង​ឃុំ​អូ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កំពុងតែ​រង​ការរំលោភ​យក​ដីធ្លី ពី​សំណាក់អភិបាល​ស្រុក​ស្វាយចេក លោកឃូ ពៅ អភិបាលស្រុក​រង លោក​ខាត់ សារ៉ាន់ ប្រធាន​ក្រុមហ៊ុន​សំ ផាន់​ណា​រិទ្ធិ លោក​សំ ផាន់​ណា​រិទ្ធិ ប្រធាន​ក្រុមហ៊ុន សេង ហុង​ហេង លោក​សេង ហុង​ហេង​(​ថុង​) ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​បន្ទាយមានជ័យ លោក​លី សារី និង​អនុសេនីយ៍ឯក​ប្រចាំ​ការិយាល័យ​ទី​២ កងទ័ពជើងគោកលោក យី ភារម្យ​ ជា​ដើម។​

ពលរដ្ឋ​ដែល​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ អ្នកស្រី ញឹក សុធា មាន​រៀបរាប់​ថា ប្រជាពលរដ្ឋ​៣១០​គ្រួសារ​បាន​រស់នៅ​លើ​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​បញ្ជាក់ថា​ទីតាំង​នោះ​ជា​ដី​ របស់​ប្រជាពលរដ្ឋ​ «គាត់បានចេញអនុក្រឹតបង្កើតឃុំហ្នឹងតែម្តង ក្រោយពីបង្កើតឃុំហ្នឹងហើយ មានមេភូមិ មានមេឃុំ គាត់បានបែងចែងដីហ្នឹងទៅប្រជាពលរដ្ឋ គាត់អាស្រ័យផលនៅលើហ្នឹង ហើយគាត់មានប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ននៅលើទីតាំងហ្នឹង។

Sunday, June 22, 2014

​លោក​ប្រា​យុទ្ធ​ដើរ​ដល់​ផ្លូវបំបែកខណៈ​ការចូលនិវត្តន៍​ជិត​មក​ដល់​​

លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា

បញ្ជី​មួយ​របស់​ក្រសួង​ការពារជាតិ​ថៃ​ត្រូវបាន​ផ្សព្វផ្សាយ ដោយ​មាន​រាយ​ឈ្មោះ​មន្ត្រី​ជាច្រើន​ជិត​ចូលនិវត្តន៍ ក្នុងនោះ​ក៏​មាន​មេដឹកនាំ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា និង​អនុប្រធាន​របស់​គាត់​ផងដែរ​។​

​ខណៈ​ដែល​នេះ​គ្រាន់តែ​ជា​សេចក្ដីប្រកាស​ព័ត៌មាន​ធម្មតា គេ​នៅ​ចាំ​មើល​ថា តើ​នឹង​មាន​បញ្ជី​ផ្សេង​ទៀត​នឹង​ត្រូវ​ផ្សព្វផ្សាយ​មុន​ថ្ងៃទី​៣០​ខែ​កញ្ញា ជា​ថ្ងៃ​បិទ​បញ្ចប់​ឆ្នាំសារពើពន្ធ ដែរឬទេ ដើម្បី​ពន្យារ​ការ​បម្រើ​ការងារ​របស់​សមាជិក​សំខាន់ៗ​នៅក្នុង​ក្រុមប្រឹក្សា ​ជាតិ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព​។​
​ក្នុងចំណោម​ឈ្មោះ​មនុស្ស​ប្រមាណ​៤០០​នាក់​នៅក្នុង​បញ្ជី​នោះ មាន​១១៧​នាក់​ជា​មន្ត្រី​កងទ័ព​។​
​ជាមួយគ្នា​នឹង​ការចូល​និវត្តន៍​របស់​លោក​ប្រា​យុទ្ធ នៅ​ថ្ងៃ​៣០ ខែ​កញ្ញា​ខាង​មុខ​នេះ សមាជិក​សំខាន់ៗ​នៃ​ក្រុមប្រឹក្សា​ជាតិ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិភាព ក៏​នឹង​ដល់​ពេល​ចូល​និវត្តន៍​ផងដែរ ក្នុងនោះ​មាន​មេបញ្ជាការរង Thanasak Patimapakorn ប្រធាន​រដ្ឋបាល និង​មេបញ្ជាការ​កងទ័ពជើងទឹក និង​ជើង​អាកាស​ផងដែរ​។​

វន់ពៅ៖អយុត្តិធម៌​សង្គម​នៅ​តែ​មាន​លោក​នៅ​តែ​បន្ត​តវ៉ា

លោក​ វន់ ពៅ​ កំពុងថ្លែងទៅកាន់អ្នកតវ៉ាក្នុងអំឡុងពេលបាតុ
កម្មមួយក្នុងរាជធានីភ្នំពេញ

ដៃ​ធ្លាប់​តែ​កាន់​ម៉ាស៊ីន​ដេរ​និង​មួល​ហ្គែរ​ម៉ូតូ ប៉ុន្តែ​បាន​ប្តូរ​មក​កាន់​ក្បាល​មេក្រូ​ដើម្បី​ស្រែក​តវ៉ា​ទាមទារ​សិទ្ធិ​ ឲ្យ​កម្មករ​អ្នក​រក​ស៊ី​រត់​ម៉ូតូ និង​អាជីវករ​រក​ស៊ី​តាម​ដង​ផ្លូវ បុរស​សម្បុរ​ស​មាឌ​ធំ​ក្រអាញ ដែល​មាន​កម្ពស់​មិន​ខ្ពស់​មិន​ទាប តែង​តែ​ពាក់​មួក​ស្លឹក​ត្នោត ក្រមា​បង់​ក លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ទើប​តែ​មាន​សេរីភាព​ដើរ​ចេញ​ពី​ពន្ធនាគារ​បន្ទាប់​ពី​ជាប់​ឃុំ​អស់​រយៈ​ ពេល ៥​ខែ ដោយ​សារ​តែ​ការ​ចូល​រួម​ឃ្លាំ​មើល​កម្មករ​រោងចក្រ​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​តក់ស្លុត​ទេ ទោះ​បី​ជា​គេ​ចាប់​ខ្ញុំ​ដាក់​គុក​ក៏​ខ្ញុំ​នៅ​តែ​តវ៉ា ដោយ​សារ​តែ​សង្គម​បាន​បន្សល់​ការ​ឈឺ​ចាប់​ដល់​ពលរដ្ឋ​ខ្មែរ»។

អង្គុយ​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​ដែល​មាន​តាំង​រូប​សកម្មភាព​ធ្វើ​ការ​ តវ៉ា​ដើម្បី​សិទ្ធិ​កម្មករ​កន្លង​មក និង​មាន​ទាំង​សៀវភៅ​ព្រះធម៌​ជាច្រើន​ភាគ​នៅ​ក្បែរ​ខ្លួន​ផង​នោះ លោក វន់ ពៅ បាន​ថ្លែង​ថា ដោយ​សារ​តែ​ស្អប់​ការ​គាប​សង្កត់​តាំង​ពី​កុមារភាព និង​ឃើញ​ភាព​អយុត្តិធម៌​សង្គម​ពី​សំណាក់​ថៅកែ​រោងចក្រ​មក​លើ​កម្មករ ទើប​ជំរុញ​ឲ្យ​លោក​ចេញ​មុខ​ធ្វើ​ការ​តវ៉ា​ដើម្បី​រក​យុត្តិធម៌ រហូត​ដល់​ជាប់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស។


លោក​ថ្លែង​ទៀត​ថា៖ «ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ពី​សំណាក់​ថៅកែ​រោងចក្រ​ខ្ញុំ​បាន​ធ្វើ​ការ​ទាមទារ ​សិទ្ធិ​កម្មករ​រហូត​ដល់​ថៅកែ​រោងចក្រ​ចាប់​បង្ខាំង​ខ្ញុំ​ឲ្យ​ដេរ​ម៉ាស៊ីន ៥ ទៅ ៦ ម៉ាស៊ីន​នៅ​ក្នុង​បន្ទប់​តែ​ឯង ហើយ​យក​កាំភ្លើង​បាញ់​ចន្លោះៗ​ជើង រហូត​ដល់​គេ​ដូរ​រោងចក្រ គេ​បញ្ឈប់​ខ្ញុំ»។

​រដ្ឋសភាបក្ស​កាន់​អំណាចគ្រោង​ហៅ​រដ្ឋមន្ត្រី​៣​រូប​ផ្សេងទៀត​សួរ​រឿង​កាប់​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​​

សភាខុសច្បាប់ CPP

រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​កោះហៅរដ្ឋមន្ត្រី​៣​នាក់​ផ្សេង​ទៀត ឲ្យចូល​បំភ្លឺ ទាក់ទងនឹង​ការកាប់​ឈើ​ក្នុង​អាង​ស្តុក​ទឹក ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២នៅ​ខេត្ត​ស្ទឹងត្រែង​។​
​សមាជិក​សភា​មួយរូប របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ឲ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៤​ថា នៅ​សប្តាហ៍​ក្រោយនេះ សមាជិក​សភា​នឹង​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា​លោក ​ហេង សំរិន ឲ្យ​សុំ​យោបល់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អញ្ជើញរដ្ឋមន្ត្រី​៣​រូប ​ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅក្នុង​មន្ទីរ​រដ្ឋសភា ទាក់ទិន​នឹង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។​

​គម្រោង​កោះហៅ​រដ្ឋមន្ត្រីសាកសួរ​បន្ថែម​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ចូល​បំភ្លឺ នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​ឆ្នាំ​២០១៤ ដោយ​បាន​ច្រានចោលការទទួលខុសត្រូវ​លើ​ការកាប់​ឈើ ក្នុង​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។​

​រដ្ឋមន្ត្រី​៣​រូប​ដែល​សភា​គណបក្ស​ប្រជាជន​គ្រោង​កោះហៅ​នោះ រួមមាន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និងឧតុនិយម លោក លឹម គានហោ​។​

​សម្ដេច​ព្រះមហាក្សត្រី​នៃ​រាជាណាចក្រ​កម្ពុជាថ្លែងអំណរគុណ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិសម្រាប់​ការ​ថ្វាយព្រះពរ​នៅ​ថ្ងៃ​ចម្រើន​ព្រះជន្ម​​

សម្ដេច​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ

សម្ដេច​ព្រះមហាក្សត្រី​នៃ​រាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជ​លិខិត​ថ្លែងអំណរគុណ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្វាយព្រះពរ​សម្ដេច​ព្រះមហាក្សត្រី ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​។​

​ក្នុង​ព្រះរាជ​សារលិខិត​របស់​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ចុះ​កាលបរិច្ឆេទ ថ្ងៃ​២០ មិថុនា ឆ្នាំ​២០១៤ ផ្ញើ​ជូន​ឯកឧត្តម​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ខ្លឹមសារ​ថា ព្រះមហាក្សត្រី​ទ្រង់​បាន​ទទួល​នូវ​លិខិត​ថ្វាយព្រះពរ​របស់​ឯកឧត្តម ក្នុងឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះជន្មរ​បស់​ព្រះមហាក្សត្រី និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​។​

​សារលិខិត​របស់​ព្រះមហាក្សត្រី​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិការ​ទាំងអស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​។​

Saturday, June 21, 2014

​លោក​សមរង្ស៊ី​៖ការរារាំង​របស់​អាជ្ញា​ធរ​ក្រុង​ប៉ោយប៉ែត​ជា​ការបិទ​សេរីភាព​បញ្ចេញមតិ​ពលករ​​

សមត្ថកិច្ច រារាំងតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនឲ្យចុះ
ជួបពលករ នៅក្រុងប៉ោយប៉ែត (រូបថត៖ បូ សាវី)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ចាត់ទុក​ការរារាំង​របស់អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត ជាការ​បំបិទ​សិទ្ធិសេរីភាព​លករ​ខ្មែរ​ក្នុង​ការបញ្ចេញមតិ ខណៈ​ដែល​ពួកគេ​ត្រឡប់​មកពី​ថៃ​វិញ​គ្រោង​ជួប​សំណេះ​សំណា​ល​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​មនុស្សធម៌​ឯករាជ្យ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
លោក សម រង្ស៊ី សរសេរ​នៅ​លើហ្វេ​សបុ​ក​របស់​លោក​ដោយ​ចោទ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ថា បង្កើត​ក្រុម​មនុស្ស​រាប់រយ​នាក់ អុកឡុក​គណៈប្រតិភូ​គណបក្ស​នេះ ដែល​ដឹកនាំ​ដោយ​លោក​ កឹម ​សុខា ទៅសួរសុខទុក្ខ និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។
​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពលករ​មាតុភូមិនិវត្តន៍​មកពី​ប្រទេស​ថៃ គឺ​ជា​កម្មវត្ថុ​ក្តៅគគុក ដែល​គណបក្ស​នយោបាយ​ទាំងពីរ កំពុង​តែ​ព្យាយាម​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលករ​ទាំងនោះ​។ តែ​ទោះជា​យ៉ាង​លោកយល់ថា រឿង​ដែល​សំខាន់​អាជ្ញាធរ​មិនគួរ​រារាំង​តំណាងរាស្ត្រ​គណបក្ស​ណាមួយ​ទេ ព្រោះ​ជា​សិទ្ធិ​របស់​​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​ក្នុង​ការជួបជុំ​បញ្ចេញមតិ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ «ខ្ញុំគិតថា មិនមែនត្រឹមតំណាងរាស្ត្រទេ ពលរដ្ឋសាមញ្ញម្នាក់ក៏មានសិទ្ធិក្នុងការសួរសុខទុក្ខ ក្នុងការផ្តល់ជាអំណោយផ្សេងៗបាន។ ក្នុងករណីតំណាងរាស្រ្ត អាជ្ញាធរ គួរតែបង្កលក្ខណៈ ឲ្យបានកាន់តែទូលំទូលាយថែមទៀត មិនមែនត្រូវរារាំង មិនឲ្យធ្វើសកម្មភាពជួបជាមួយប្រជាពលរដ្ឋនោះទេ»។

ប៉េអឹម​រាជ​ធានី​​ភ្នំ​​ពេញចា​ប់​ខ្លួន​​អនុ​ប្រធា​ន​ស​ភាពា​ណិ​ជ្្ជក​ម្ម​ខេត្ត​បន្ទា​យមា​ន​ជ័​​យពា​​ក់​ព័ន្ធពី​​បទ​ឆ​បោក


បុរស​ម្នាក់​​ដែលគេស្គា​ល់ថាជា​អ្នក​​​មានស្តុក​ ស្តម្ភ និង​ជា​​អនុ​ប្រធាន​ស​ភា​ពាណិជ្្ជ​កម្មខេត្តបន្ទាយ​មាន​ជ័យ កាល​ពី​វេលាម៉ោង​១១​និង​៣០​នា​ទីព្រឹ​កថ្ងៃទី២០ ​មិថុ​នា ​បានត្រូវ​កម្លាំង​សមត្ថកិច្ច​កងរា​ជអាវុធ​ហត្ថរា​ជ​ធានី​​ភ្នំពេ​ញ ​​ចាប់ខ្លួនតា​មដីកា​បង្គាប់​ឲ្យនាំ​ខ្លួន​របស់​ចៅក្រ​មសាលា​ដំបូងរា​ ជធានីភ្នំពេ​ញ ។ ​បុរសរូ​បនោះឈ្មោះ​សុខ រ៉ា​ថន ​ភេទប្រុស អាយុ​៣៩ឆ្នាំ ស្នាក់​ផ្ទះលេខ៦C ​ផ្លូវលេ​ខ៣៥​៨ សង្កា​ត់ទួលសង្កែ ខណ្ឌ​ឬស្សីកែ​វ រាជធានី​ភ្នំពេញ​​ ។

ប្រភព​​​​​​ព័ត៌មាន​ឲ្យដឹង​ថា កម្លាំង​កង​រាជអាវុធហត្ថរាជ​ធានីភ្នំ​ពេញ​ ដឹ​កនាំដោ​យលោ​កវរសេនីយ៍ឯ​ក ពូ ដាវី មេ​បញ្ជាការរ​ងនិងជាប្រធា​នមន្ទីរស្រា​វជ្រាវ​សន្តិសុខ​ព្រហ្មទណ្ឌ​ និងលោកវរ​​សេ​នីយ៍ទោ ​ផាន់​ ដា​រ៉ាវុ​ធ អនុ​ប្រធាន​ កាល​ពីវេលាម៉ោងខាង​លើ បានអនុ​វត្តដីការបស់​តុលាកា​រ ចុះ​ទៅចា​ប់ខ្លួនជន​ជាប់​សង្ស័យឈ្មោះ សុ​ខ រ៉ាថន អនុប្រធាន​សភាពាណិជ្្ជកម្មខេត្តបន្ទាុយមាន​ជ័យ​ ​នៅ​ភោជ​នីយ​ដ្ឋាន​​ស្ពូន ស្ថិត​នៅ​ក្រោយ​ក្រសួង​អភិវឌ្ឍ​ន៍ជនបទ ស​ង្កាត់វា​លវ​ង់ ខណ្ឌ៧ម​ករា​ ។ ក្រោយពីចា​ប់ខ្លួនជនស​ង្ស័យត្រូវ​បាននាំ​ទៅកាន់​សាលា​ដំបូងរា​ជធា​នីភ្នំពេ​ ញ ភ្លាម​ដើម្បីប្រគល់​ជូនទៅ​ចៅ​ក្រម​ស៊ើប​សួរ ដែលបា​​នចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​នោះ​ ។

រដ្ឋាភិបាលយក​ថ្លៃ​លិខិតឆ្លងដែន​សម្រាប់​ពលក​រនិង​សិស្ស​និស្សិតត្រឹមតែ​៤​ដុល្លារ​​


​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​តម្លៃ​លិខិតឆ្លងដែន​​ធម្មតា​ត្រឹមតែ៤​ដុល្លារ សម្រាប់​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់ និង​ទៅ​សិក្សា​នៅ​បរទេស​។​
​នៅក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​ចុះហត្ថលេខា​ដោយ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្តល់​លិខិតឆ្លងដែន(passport)​​ធម្មតា​ជូន​ពលករ​ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់ និង​ទទួលបាន​អាហារូបករណ៍​នៅ​បរទេស ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ ប៉ុន្តែ​ពលករ​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ត្រូវ​បង់ប្រាក់​ចំនួន ៤​ដុល្លារ សម្រាប់​ថ្លៃ​រូបថត​។​

Monday, June 16, 2014

ពលករ​ខ្មែរ​ត្អួ​ញ​ត្អែរ​បាត់​បង់ប្រាក់​ឈ្នួល​ខណៈ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​​

ពលករខ្មែរដែលបានបញ្ជូនមកកម្ពុជាវិញ (រូបថត៖ បូ សាវី)

ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ ចាប់​ដឹកបញ្ជូន​តាម​រថយន្ដ​មក​កម្ពុជា​វិញ ភាគច្រើន​មិន​ទាន់​បើក​ប្រាក់​ឈ្មួល​កម្លាំង​ពលកម្ម គ្រប់​ចំនួន​នៅឡើយ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​យោធា​ថៃ​បង្ខំ​ឲ្យ​ពួកគេ វិល​មក​ស្រុក​កំណើត​វិញ​។​

​ពលករ​មកពី​ស្រុក​សង្កែ ខេត្ដ​បាត់ដំបង លោក ទួន លី ប្រាប់​VOD នៅ​ថ្ងៃ​នេះ​ថា ប្រាក់​ឈ្នួល​ការងារ​របស់​លោក​មួ​យ​ថ្ងៃ​បាន​តម្លៃ​ ២៥០​បាត ​រយៈពេល​១​ខែ មិន​បាន​ទាន់​បើក​នោះ​ទេ ដោយ​ម្ចាស់​ក្រុមហ៊ុន​យក​លេស​មិន​ចង់​ឲ្យ​រូប​​លោក​វិល​មក​កាន់​ស្រុកកំណើត​ វិញ​។ លោក​ត្អូញត្អែរថា ប្រាក់​កម្លាំង​ពលកម្ម​ក៏​បាត់ ហើយ​ធ្វើ​ដំណើរ​មក​ស្រុកកំណើត​នេះ បាន​ចំណាយ​ច្រើន​លើតម្លៃ​ឈ្នួល​ធ្វើដំណើរ​ពី​ប្រទេស​ថៃមក​កម្ពុជា អស់​ប្រមាណ​២៥០០​បាត។

​ក្រុម​ពលករ​មកពី​បណ្ដា​ខេត្ដ​ផ្សេងទៀត ថ្លែង​ស្រដៀង​គ្នា​ថា ពួកគេ​ទៅ​ធ្វើការ បាន​កម្រៃ​បន្ដិច​បន្ទួ​ច ទាំង​ការលំបាក ដើម្បីឧប​ត្ថ​ម្ភដល់​គ្រួសារ​នៅ​ស្រុកកំណើត ប៉ុន្ដែ​បែរជា​បាត់បង់​កម្រៃ​ពលកម្ម​ទៅវិញ​។ ក្រុម​ពលករ​ឲ្យដឹងថា ពួកគាត់​មិន​ចង់​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​នោះទេ ព្រោះ​នៅ​ការងារ​នៅ​ប្រទេស​ថៃ អាច​ផ្ដត់ផ្គង់​ជីវភាព និង​ជួយ​ដោះបំណុល​ធនាគារ​បាន​មួយកម្រិត​។ ​ក្រុម​ពលករ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្ដរាគមន៍​ដល់​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល​ដែល​នៅសល់ បើក​ជូន​ពួកគេ ដើម្បី​ដោះស្រាយ​ជីវភាព​។

ពលករ​ខ្មែរ​៖តម្រួត​និង​យោធា​ថៃបង្ខំ​ឲ្យ​ពលករ​ខ្មែរបង់ប្រាក់​ជា​ថ្នូរ​បាន​វិល​មក​ស្រុកកំណើត​​

ពលករខ្មែរដែលបញ្ជូនមកតាមរថយន្តមកពីប្រទេសថៃ (រូបថត៖ បូ សាវី)

​​ពលករ​ខ្មែរ​ជាច្រើន​នាក់ ឲ្យដឹងថា ក្រុម​តម្រួត និង​យោធា​ថៃ បាន​បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​បង់ប្រាក់ជា​ថ្នូរ​នឹង​បាន​វិល ត្រឡប់​​មក​ស្រុក​កំណើត​វិញ ខណៈ​ពួកគេ​ភ័យខ្លាច នៅពេល​អាជ្ញាធរ​ថៃ បាន​ចាប់​ពលករ​ខ្មែរ​ខុសច្បាប់​ផ្សេង​ទៀត​បញ្ជូន​​​មក​កាន់​កម្ពុជា​ជា​ បន្ដបន្ទាប់​។

​​ពលករ​មកពី​ស្រុក​បាកានខេត្ដ​ពោធិ៍សាត់ លោក រិទ្ធី ដែន ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពលករ​ដែល អាជ្ញាធរ​ថៃ​ដឹក​មក​ស្រុក​កំណើត តាម​ច្រក​អន្ដរជាតិ​ប៉ោយប៉ែត ត្រូវ​ក្រុម​តម្រួត​ថៃ បង្ខំ​ឲ្យ​បង់​ប្រាក់​ម្នាក់ៗពី​៣០០​ទៅ​៥០០​បាត ខណៈ​ដែល​​លោក ​និង​ភរិយា​មាន​លុយ​ជាប់​ខ្លួន​តែ​១០០០​បាត «​តាម​ការពិត​ខ្ញុំ​លឺថា​គេ​មិន​ឲ្យ​យក​អ្វី​ទាំងអស់ ប៉ុន្តែ​តម្រួត​មក​តាំងពី​ម៉ោង​បួន យក​ក្នុង​ម្នាក់​បី​រយ បាទចឹង​ខ្ញុំ​ចង់​និយាយ​ថា រាជរដ្ឋាភិបាល​យើង​ជួយ​ជ្រែ​មើល​កូនចៅ​មើល កុំ​ឲ្យ​ដើ​រកស៊ី​ក្រៅប្រទេស ដូច​ជនអន្តោប្រវេសន៍ ក្រោម​យើង​ទៅ​ក្រោម​កា​គាបសង្កត់​របស់​ពួកគេ គេ​ចង់​ធ្វើ​អ្វី​លើ​យើង​ក៏​បាន ខ្ញុំ​សូម​អ្នក​ដឹកនាំ​ប្រទេស​ខ្មែរ​តម្លើង​ប្រាក់ខែ​កម្មករ​នៅ​ស្រុក​ខ្មែរ ​ទៅ កុំ​ឲ្យ​ជន​ខ្មែរ​យើង​ទៅ​រកស៊ី​ស្រុក​គេ​វា​ថោកទាប​ណា​ស់បង »។​

​លោក រិទ្ធី ដែន បន្ដថា ពួកគាត់​ប្រមាណ​៥​នាក់ បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទៅប្រទេស​ថៃ​១០​ឆ្នាំ​ហើយ និង​បាន​លួច​រត់​ចេញ​ពី​កន្លែងធ្វើការ ទាំង​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​នៅឡើយ ដោយសារ​មេការ​ខ្មែរ និង​ថៅកែ​ពួកគាត់គំរាមកំហែង​។​

​គណៈកម្មការ​ប្រឹក្សា​ការងារសម្រេច​៥​ចំណុច​ដើម្បី​ពង្រឹង​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​​

គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​មាន​សមាសភាព​ត្រីភាគី មកពី​រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​សហជីព​កម្មករ បាន​ឯកភាពគ្នា​ប្រាំ​ចំណុច ដើម្បី​ពង្រឹង​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ ​នៅ​ប្រទេស​កម្ពុជា។​

​សេចក្តីថ្លែងការណ៍​របស់គណៈកម្មការ​ប្រឹក្សា​ការងារ ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ​គណៈ​កម្មការ​​ប្រឹក្សា​ការងារ បានសម្រេច​ឯកភាពគ្នា​លើប្រាំ​ចំណុច រួមមាន ទី​១.​សម្រេច​ទទួលយក​លទ្ធ​ផល សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា ឆ្នាំ​២០១៤ ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ។

ទី​២.​សម្រេច​ជា​ឯកច្ឆន្ទ ទទួល​យក​វិធីសាស្ត្រ នៃ​ការអនុម័ត​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ ដោយ​យន្តការ​កុងសង់ស៊ីស​។ ក្នុង​ករណី​មិន​មាន​កុងសង់ស៊ីស​លើ​ចំណុច​ណា​មួយ​ចំនួន ២ ដង ក្នុង​កិច្ចប្រជុំ ២ ផ្សេងគ្នា​នោះ ត្រូវ​អនុវត្ត​យក​យន្តការ​សំឡេង​ភាគច្រើន តាមរយៈ​ការបោះឆ្នោត ដោយ​សម្ងាត់​នា​កិច្ចប្រជុំ​លើក​ទី​២​នោះ​។

ទី​៣. កំណត់​យក​ដើម ត្រីមាស​ទី​៣ នៃ​ឆ្នាំ​នី​មួយៗ ជា​ការចាប់ផ្តើម​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ​លើ​ស្ថានភាព​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​លើក​ជា​យោបល់​ជូន​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មការ​ប្រឹក្សា ការងារ ពិនិត្យ​សម្រេច​អនុម័ត​យ៉ាងយូរ​នៅ​ចុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​នោះ​។ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​បើក​កិច្ចប្រជុំ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ខាង​មុខ​បន្តទៀត ដើម្បី​ពិភាក្សា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​។

Saturday, June 14, 2014

លោក​សមរង្ស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ​នៅ​ទីនោះ​​

ការដឹកបញ្ជូនពលករខ្មែរមកកម្ពុជាវិញ (រូបតថ៖ បូ សាវី)

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​អនុញ្ញាត ឲ្យ​ពលករ​ខ្មែរ​បន្ត​ធ្វើការ​នៅលើ​ទឹកដី​ថៃ​បន្តទៀត ដោយ​មេដឹកនាំ​គណបក្ស​នេះ ធានាថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ទាំងនោះ​នឹង​មិន​ចូល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។

​លិខិត​ដែល​លោក​សម រង្ស៊ី ផ្ញើជូន​លោក sompung samquanbun ឯកអគ្គរដ្ឋទូត​ថៃ​ប្រចាំកម្ពុជា​នៅ​ថ្ងៃទី​១៣​ខែមិថុនា លោក​ស្នើ​ឲ្យ​លោកប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃអនុញ្ញាត​ឲ្យ ពលរដ្ឋ​ខ្មែរ​បន្ត​ធ្វើការ​លើ​ទឹកដី​ថៃ​បន្តទៀត​។ លោក សម រង្ស៊ី អះអាងថា ពលករ​ខ្មែរ​គ្រាន់តែ ធ្វើការ​ដោយ​ស្ងប់ស្ងាត់ និង​សន្តិភាព​លើ​ទឹកដី​ថៃ ព្រោះ​ពួកគេ​ជា​អ្នកក្រីក្រ​។ លោក​សម រង្ស៊ី ធានា​ពលករ​ខ្មែរ នឹង​មិន​ចូល​ពាក់ព័ន្ធ​និង​នយោបាយ​ថៃ​ដែល​កំពុង​មាន​វិបត្តិ​នេះ​ទេ​។

​លោក សម រង្ស៊ី សម្តែងការ​ឈឺចាប់ និង​តក់ស្លុត ពេលដែល​លោក​ទទួលបាន​ព័ត៌មាន​ថា ពលករ​ទទួលរង​នូវ​ហិង្សា និង មាន​ស្លាប់ ពេល​យោធា​ថៃ វាយឆ្មក់​ចូល​កន្លែង​ដែល​ពលករ ខ្មែរ​ស្នាក់នៅ ដើម្បី​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​នោះ​។

សណ្ឋាគារ​បម្រើ​តែ​ភ្ញៀវ​បុរស​ដំបូង​បង្អស់​នៅ​កម្ពុជា


ខ្នើយ​ដ៏ទន់​ល្មើយ​ស័ក្ដិសម​នឹង​បន្ទប់​ពណ៌​សក្បុស​ដូច​សំឡី ដែល​វិចិត្រករ​បាន​កែច្នៃ​គូរ​គំនូរ​បែប​ខ្វៀក​រំលេច​នូវ​កាយវិការ​ស្នេហា​ យ៉ាង​ស្អិតល្មួត​រវាង​បុរស​ភេទ​ដូចគ្នា​ក្នុង​ស្ថានភាព​ននលគក​គួរ​ឲ្យ​ ស្រើបស្រាល។ រូបភាព​ទាំង​នេះ​ទទួល​ឥទ្ធិពល​ពី​សិល្បករ​បារាំង​លោក ហ្សង់ កុកតូ (Jean Cocteau)។ បន្ទប់​ស្នាក់នៅ​ដ៏រ៉ូមេនទិក​ទាំង​១០​នោះ​ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​របស់​ គូស្នេហ៍​បុរស​ស្នេហា​ភេទ​ដូច​គ្នា បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​របស់​កវី​និពន្ធ​បារាំង​ដ៏ល្បីល្បាញ​លោក អាកតួរ រីមបូដ និង ប៉ូល វែរឡែនន៍ (Arthur Rimbaud and Paul Verlaine) ដែល​នាម​របស់​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សណ្ឋាគារ​មួយ​ក្នុង ​រាជធានី​ភ្នំពេញ។

ស្ថិត​នៅ​ម្ដុំ​បឹងកេងកង សណ្ឋាគារ​ប៊ូទិក Arthur and Paul បាន​កែច្នៃ​អគារ​ទសវត្សរ៍​ឆ្នាំ​១៩៣០​ឲ្យ​ទៅ​ជា​បន្ទប់​ស្នាក់ កន្លែង​ស្ប៉ា ម៉ាស្សា បារ៍ និង​ភោជនីយដ្ឋាន​ដ៏ទំនើប​ប្រកប​ដោយ​ផាសុកភាព ដោយ​ស្ថិត​ក្នុង​បរិយាកាស​ធម្មជាតិ​ពណ៌​បៃតង​អម​ដោយ​បុប្ផា​ស្រស់​បំព្រង។ សណ្ឋាគារ​ដំបូង​បង្អស់​នៅ​រាជធានី​ភ្នំពេញ​ដែល​បម្រើ​តែ​ភ្ញៀវ​ប្រុស និង​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក មីស្ហែល កាំងដ៍បែតេ(Michel Kindbeiter) និង​លោក ធីបូដ៍ ប៉ូត្យេ (Thibaud Pothier) ជា​ដៃគូ​ស្នេហា​ផង និង​ជំនួញ​របស់​លោក​ផង។

អាថ៌កំបាំង​ពី​ក្រោយគិតម៉េងដឹ​កដៃស្រីតូចចំណានរៀបការ

 អ្នក​ឧកញ៉ា គិត ម៉េង និង​អ្នក​នាង ស្រីតូច ចំណាននិងកូនស្រី

កាល​ពី​ចុង​សប្តាហ៍​មុន​នេះ ទាំង​ពិភព​អ្នក​ជំនួញ និង​អ្នក​សិល្បៈ​បាន​សម្តែង​ភាព​ភ្ញាក់​ផ្អើល​រង្គើ​ពេញ​ផ្ទៃ​ប្រទេស​ចំពោះ​ ព័ត៌មាន​ដែល​បាន​លើក​ឡើង​ថា សេដ្ឋី​វ័យ​ក្មេង​របស់​កម្ពុជា អ្នក​ឧកញ៉ា គិត ម៉េង និង​អតីត​តារា​សម្តែង​ច្រៀង​អ្នក​នាង ស្រី​តូច ចំណាន ដែល​មាន​ឈ្មោះ​ពិត​ថា ម៉ៅ សុចំណាន បាន​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវ​ការ​នៅ​ចុង ឆ្នាំ​២០១៤ ឬ​ដើម ឆ្នាំ​២០១៥ ក្រោយ​ចំណង​ស្នេហ៍​លាក់​មុខ​របស់​អ្នក​ទាំង​ពីរ​មាន​កូន​ប្រុស​ស្រី​រហូត​ ដល់​ទៅ ៤ នាក់​នោះ។

តាម​គម្រោង​មហា​សេដ្ឋី​វ័យ​ក្មេង​ក្តោប​ក្តាប់​ ជំនួញ​ធំៗ​នៅ​ស្រុក​ខ្មែរ​រូប​នេះ និង​ស្រី​តូច ចំណាន នឹង​ត្រូវ​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅ​ថ្ងៃ ទី១ មករា ២០១៥។ ប៉ុន្តែ​គេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​សុខៗ​ស្រាប់​តែ​បែក​ធ្លាយ​ដំណឹង​រៀបការ​បែប​នេះ តើ​អាថ៌កំបាំង​អ្វី​ស្ថិត​នៅ​ពី​ក្រោយ​ការ​ដឹក​ដៃ​គ្នា​រៀប​មង្គលការ​របស់​ បុរស​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​វ័យ​ក្មេង​រូប​នេះ?

ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​ដែល​កំពុង​កប់​ជ្រៅ​នៅ​ ក្នុង​ជម្រៅ​ចិត្ត​របស់​អ្នក​តាម​ដាន​ជំហាន​សិល្បៈ និង​អ្នក​ជំនួញ​ដែល​បាន​លើក​ឡើង​ខាង​លើ​នោះ ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ទាំង​ឡាយ​ដែល​បាន​បែក​ធ្លាយ​កន្លង​មក គឺជា​ចេតនា។ ប្រភព​នោះ​បាន​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ រូប​ថត​ជា​ច្រើន​សន្លឹក​របស់​គ្រួសារ​អ្នក​ឧកញ៉ា គិត ម៉េង និង​អ្នក​នាង ស្រីតូច ចំណាន រួម​ជាមួយ​នឹង​កូនៗ​ត្រូវ​បាន​បែក​ធ្លាយ​ជា​បន្ត​បន្ទាប់។ តាម​ពិត​នោះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ តែ​នោះ​ជា​ការ​ទម្លាយ​នូវ​អាថ៌កំបាំង​ចំណង​ស្នេហ៍​នោះ​បន្តិច​ម្តងៗ​ដើម្បី​ ឲ្យ​មហាជន​ដឹង​និង​ជ្រាប​សើៗ ហើយ​ចុង​ក្រោយ​ក៏​ទម្លាយ​ពី​ដំណឹង​រៀប​មង្គលការ​ដែល​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង ​ពី​ការ​រៀបចំ​របស់​មនុស្ស​ជំនិត​បំផុត​របស់​គ្រួសារ​មួយ​នេះ។

នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​បញ្ជូន​ខ្លួន​លោក​ឧកញ៉ា​ថៃសេង​ឡុង​ទៅ​សា​លា​ដំ​បូ​​ង​រា​ជធា​នី​

លោកឧកញ៉ា ថៃ សេងឡុង ត្រូវ​សមត្ថកិច្ចក្រៀកចេញពី​រថយន្ត

កាល​ពី​វេលា​ម៉ោង​១២និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៤ មិថុនា នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជូន​ខ្លួន​លោក​ឧកញ៉ា ​ថៃ សេង​ឡុង ​ទៅសាលាដំបូ​ងរាជធានី​ ពាក់​​​​ព័ន្ធបណ្តឹង​​ប្អូនប្រុស​បង្កើត​ឈ្មោះ​ ហួត​ សេង​ទ្រី​​ ប្តឹង​ចោទ​ថា​បង​ប្រុស​​លក់​ផ្ទះ​របស់​គាត់ ។

សូម​បញ្ជាក់ថា លោក​ឧកញ៉ា​ថៃ សេង​ឡុង​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១១ មិថុនា តាម​ប​ណ្តឹង​​របស់​​​ប្អូនប្រុស​របស់លោ​ក​​ ​ហើយ​ក្រោយ​​មក​លោ​ក​ឧកញ៉ា​​មាន​​ជំងឺ​​លើស​​​ឈា​​មខ្លាំ​ងពេ​​ក​ ​​ក៏​បា​​នប​ញ្ជូនទៅកា​​ន់​មន្ទីរ​ពេទ្យ​បណ្តោះ​អា​សន្ន ។​

President Sam Rainsy's Letter to Thai Prime Minister His Excellency Mr Prayuth Chan-ocha


ពលករ​ខ្មែរ​កើន​ដល់​ប្រមាណ​៥​ម៉ឺន​នាក់​ដែល​បញ្ចូន​ចេញ​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត​​


ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ចូន​មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ បាន​កើន​ដល់​ប្រមាណ​៥​ម៉ឺន​នាក់​ហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈ​អាជ្ញាធរ​ថៃ​នៅ​តែ​បន្ត​ដឹក ពលរដ្ឋ​ចេញពី​ប្រទេស​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។

​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សារឿ​ត ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ពេល​លោក ទៅ​ពិនិត្យ​ស្ថានភាព​ពលករ​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែ​ត​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​អាជ្ញា​ធរថៃ​បញ្ជូន​មក​វិញ​នោះ​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់​។ លោក បញ្ជាក់ថា គិតតែ​ក្នុង​១​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អាជ្ញាធរ​ថៃ បញ្ជូន​ពលករ​ខ្មែរ​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់​។

រដ្ឋាភិបាលយោធា​ថៃ កំពុង​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ មក​កម្ពុជា​វិញ​តាម​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង ខេត្ត​ប៉ៃលិន​។

លោកអនុប្រធានកឹមសុខាទទួលការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់សកម្មជននិងពលរដ្ឋខ្មែរនៅប្រទេសញូហ្សឡែនក្នុងដំណើរបេសកកម្មការងារជាអន្តរជាតិ


នៅបន្ទាប់ពីបំពេញបេសកកម្មការងារក្នុងស្រុកយ៉ាងមមារញឹក លោកអនុប្រធាន កឹម សុខា បាន បន្តដំណើរទៅប្រទេសញូហ្សេឡែន ដើម្បីជួបជាមួយពលរដ្ឋខ្មែររស់នៅទីនោះ និងមន្រ្តីសំខាន់ៗ​នៃប្រទេសនេះ ទទួលយកអនុសាសន៏ ក្នុងការរកដំណោះស្រាយ ដើម្បីបញ្ចប់ការជាប់គាំង​នយោ​បាយ​នៅក្នុងប្រទេសកម្ពុជា ដែលបានអូសបន្លាយជាង១០ខែមកហើយនោះ ។

ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា រហូតមកទល់និងពេលនេះ ដើមចមបណ្តាលមក ពីគណបក្សប្រជាជន និង គជប ដែលមិនយុត្តិធម៌ ត្រឹមត្រូវ និងឯករាជ្យ រួមគ្នាប្លន់យកឆន្ទះពល​រដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ មានចំនួនយ៉ាងច្រើនលើសលប់​ដើម្បីឲ្យ​គណ​បក្សសង្គ្រោះជាតិ ដឹកនាំរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២៨ កក្កដា ២០១៣កន្លងទៅ ។

សូមជំរាបថា នៅបន្ទាប់ពីវត្តមានរបស់លោកអនុប្រធាន កឹម សុខា អញ្ជើញដល់ប្រទេសញូហ្សេ ឡែន សកម្មជនគណបក្ស និងពលរដ្ឋខ្មែររស់នៅប្រទេសនោះ បានទទួលស្វាគមន៏លោកអនុប្រ ធាន កឹម សុខា យ៉ាងកក់ក្តៅបំផុត ព្រមជាមួយគ្នានោះ លោកអនុប្រធាន កឹម សុខា ក៏បានជួប សំណេះសំណាលជាមួយពួកគាត់ និងធ្វើការជំរាបជូនការវិវឌ្ឍន៏នយោបាយនៅកម្ពុជា និងគោល ជំហ៊ររបស់គណបក្ស ក្នុងការជួបចរចារជាមួយគណបក្សប្រជាជនកន្លងមក ដើម្បីទំលាយការ ជាប់​គាំងនយោបាយបច្ចុប្បន្ន ។

Friday, June 13, 2014

ហេតុអ្វីការជ្រើសតាំងគ.ជ.បត្រូវការសម្លេង២/៣?


ក្នុងស្ថានភាពប្រជាធិបតេយ្យមានលក្ខណៈរឹងមាំល្អបង្គួរ គេអាចផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិ បាល តាមសម្លេង៥០%+១ ដល់គណបក្សឈ្នះឆ្នោត ដើម្បីជៀសវាង ការធ្វើរាជរដ្ឋាភិបាលចម្រុះ ឯគណបក្សចាញ់ឆ្នោត គឺជាគណបក្សប្រឆាំង ។

គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត ដែលត្រូវឲ្យមានលក្ខណៈឯករាជ្យ អព្យាក្រឹត ទទួលស្គាល់ពី គ្រប់ភាគី ដើម្បីរៀបចំការបោះឆ្នោតមួយឲ្យប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមប្រព័ន្ធ ច្បាប់កំណត់ ។

គ.ជ.ប ត្រូវការសម្លេង ២/៣ ដើម្បីជៀសវាងកុំឲ្យគណបក្សដែលមានសម្លេង៥០%+១ ធ្វើការតែង តាំង ឬដោះដូរ គ.ជ.ប ដើម្បីបម្រើផលប្រយោជន៍បក្ខពួកខ្លួន ។