Thursday, June 26, 2014
កូនក្រមុំរៀបការជាមួយកូនកំលោះ“សល់តែដង្ហើមចុងក្រោយ”ក្នុងមន្ទីរពេទ្យធ្វើឲ្យភ្ញៀវក្តុកក្តួលរំជួលចិត្តទប់ទឹកភ្នែកពុំបាន
ដោយក្តីអាណិត ស្រឡាញ់ដ៏ធំធេង, ក្រុមគ្រួសារ និងមិត្តស្រីដែលបានរួមរស់ជាមួយគ្នារហូតមានកូន១ ក៏បានបំពេញក្តីសុបិន្តចុងក្រោយរបស់គាត់ ។ ប៉ុន្តែ ដោយសារ Rowden មិនអាចក្រោកចេញពីគ្រែពេទ្យបាន ក្រុមគ្រួសារក៏សម្រេចចិត្តស្នើសុំខាងមន្ទីរពេទ្យរៀបចំមង្គលការរបស់ ពួកគេ ទៅតាមប្រពៃណីសាសនាគ្រឹស្ត នៅក្នុងបន្ទប់មន្ទីរពេទ្យតែម្តងទៅ ហើយពិធីនេះបានប្រព្រឹត្តទៅមានរយៈពេល ១២ ម៉ោង ។
Youth's Tour to Cambodia-Vietnam Border
Dear All,
Cambodia National Rescue Foundation is pleased to sponsor youth's tour to Cambodia-Vietnam border to bring youth the attention to Vietnam's border encroachment on Cambodia's territory. More importantly, the tour will motivate youth to get more involved in defending their country.
CNRF is recognized by Internal Revue Service (IRS) as a 501c3 organization that promotes culture of peace and prosperity, human rights, and democracy. We are also a policy advocacy organization. We work with the U.S. Congress, the U.S. Senate, and the U.S. government agencies to advance policies for Cambodia interests. Your donation is tax-deductible.
Your contribution will make a difference. Please donate now to www.CambodiaNationalRescue. org or mail your check to CNRF at P.O.Box 2030, Centerville, VA 20122 or call us at 1-703-350-7911.
Sincerely,
Vibol Touch
President
Tel: 703-350-7911
សង្គ្រោះជាតិថាគណបក្សប្រជាជនភ័យខ្លាចមិនហ៊ានកែទម្រង់គ.ជ.បឲ្យឯករាជ្យទេ
លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិនៅក្នុ ងសន្និសីទកាសែត
មួយកាលពី ពេលកន្លងមក
មេដឹកនាំគណបក្សសង្គ្រោះជា តិបានបន្ទោសគណបក្សប្រជាជន ចំពោះការបន្តអូសបន្លាយនូវ វិបត្តិនយោបាយជាអ្វីដែល គណបក្សប្រឆាំងថា គឺដោយសារតែគណបក្សកាន់អំណា ចភ័យខ្លាចមិនចង់កែប្រែ គ.ជ.ប ឲ្យឯករាជ្យពិតប្រាកដ។
ដោយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីការសម្ភាសជាមួយទូ រទស្សន៍ ALJAZEERA កាលម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិ លោក កឹម សុខា បានថ្លែងថា ការចរចាមិនអាចបន្តទៅមុខ បានគឺដោយសារតែគណបក្សប្រជា ជនភ័យខ្លាចឯករាជភាពរបស់ គ.ជ.ប ឯករាជភាពរបស់តុលាការ និងកម្លាំងសាធារណជន។
លោកបន្តថា៖ «ប្រសិនបើ គ.ជ.ប ឯករាជ្យ គណបក្សប្រជាជននឹងចាញ់ឆ្នោត។ ប្រសិនបើតុលាការឯករាជ្យតុ លាការនឹងកាត់ទោសពួកគេពីព្ រោះពួកគេបានប្រព្រឹត្តខុស និងប្រព្រឹត្តិអំពើពុករលួយ ច្រើនណាស់»។ ជាងនេះទៀត លោក កឹម សុខា លើកឡើងថា គណបក្សប្រជាជនបិទទីលានប្រជា ធិបតេយ្យគឺដោយសារភ័យខ្លាច កម្លាំងសាធារណជនដែលប្រើសិទ្ ធិតវ៉ាប្រឆាំងនឹងការកាន់ អំណាចរបស់គណបក្សប្រជាជន។ «ការបិទទីលានប្រជាធិបតេយ្យ វាក៏ដូចជាបិទសិទ្ធិរបស់ប្ រជាពលរដ្ឋអ៊ីចឹងដែរ»។
លោក កឹម សុខា បានថ្លែងថា៖ «យើងគិតថា គណបក្សប្រជាជនគួរតែធ្វើល្ អដើម្បីកុំឲ្យចាញ់ឆ្នោត»។
ប៉ុន្តែប្រធានក្រុមការងារ ចរចាគណបក្សប្រជាជនលោក ព្រុំ សុខា បានថ្លែងថា គ្មានហេតុផលណាដែលគណបក្សប្ រជាជនភ័យខ្លាចចំពោះអ្វីដែ លលោក កឹម សុខា បានលើកឡើងនោះទេ។
លោក ព្រុំ សុខា បានថ្លែងថា៖ «មិនភ័យខ្លាចអ្វីទាំងអស់។ យើងភ័យខ្លាចតែអ្នកប្រជាធិ បតេយ្យលេងល្បែងប្រជាធិបតេយ្ យ។ ប្រសិនបើ គ.ជ.ប មិនឯករាជ្យប្រហែលជាគណបក្ស សង្គ្រោះជាតិមិនទទួលបានអា សនៈ ៥៥ ទេ»។
No-show by CPP at workshop
More than 50 representatives from civil society groups, the opposition, the United Nations, foreign embassies and legal groups gathered yesterday for a workshop aimed at producing concrete proposals for election reform to aid ongoing discussions between the two main political parties.
One key guest was missing.
No representative from the ruling Cambodian People’s Party turned up, despite members of both parties’ election reform working groups, and Ministry of Interior officials, having allegedly been invited.
“This is the independent stance of civil society, which is drafting election reform proposals for the two parties,” said Comfrel board chairman Thun Saray. “But a decision to accept it or not depends on the two parties.”
Interior Ministry Secretary of State Sak Sitha said he was unaware of the workshop.
“Several weeks ago, we receive [electoral reform] recommendations from Comfrel. Our stance is still committed to negotiations,” he said.
Hun Sen’s Sister Tied to Company in Boeng Kak Land Sale
A development firm owned by CPP Senator Lao Meng Khin and accused of illegally evicting thousands of families from central Phnom Penh recently sold a small piece of its project area for $14.9 million to a company with ties to one of Prime Minister Hun Sen’s sisters.
Rights groups say the sale violates the terms of a 99-year lease Mr. Meng Khin’s Shukaku Inc. signed with the government in 2007. Families in the area are considering filing a complaint with the Anti-Corruption Unit.
Shukaku paid $79 million for its lease to 133 hectares of prime real estate in Phnom Penh’s Boeng Kak neighborhood and subsequently evicted some 3,000 families in violation of the country’s Land Law. With the backing of a Chinese investor, it broke ground on an ambitious real estate project in mid-2011, but quickly stopped and has left the area fallow since.
On Friday, Singapore-based HLH Group posted an announcement on the Singapore bourse that an associate company, D’Lotus Development Limited, was buying 1.35 hectares from Shukaku, with plans to build an office tower, luxury condos and retail space on the land.
Coalition Joins Calls for Election Reforms
Cambodian workers look through a partition of a construction
site below a banner which reads "Where is my vote"
as supporters of opposition Cambodia National Rescue
Party gather in Phnom Penh, file photo.
A group of 20 separate civic organizations on Tuesday called on the ruling party and opposition to amend the constitution and laws to allow free and fair elections.
The Electoral Reform Alliance, a new coalition of NGOs, said it wants a reformed National Election Committee and better rules for voter registration, as well as equal access to media for all parties.
“If there are not free and fair elections, policymakers and politicians will not make any effort to serve the country,” said Thun Saray, chairman of the board for the election monitor Comfrel. “They will of course focus on fraud and vote-buying. And that is harmful for democracy and the country’s development.”
The alliance on Tuesday met with donors, international organizations and other experts at a seminar in Phnom Penh, where they discussed reforms.
CNN sorry for temple gaffe
CNN International has apologised to the Ministry of Tourism after mistakenly posting on its Facebook page on Wednesday that the iconic temple of Angkor Wat was in neighbouring Thailand, drawing the ire of Cambodians around the world and outcry from the government.
“Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” the global broadcaster posted, with a link to an article about the world’s top 10 landmarks according to users of travel review site TripAdvisor.
A post on the Tourism Ministry’s website on Thursday described the Thailand error as a “rude shock” and provided links to two emailed apologies from CNN.
“That was regarded to be highly unacceptable by many who had expressed disgust since CNN International is of high repute. The Ministry of Tourism promptly wrote to CNN International to seek an explanation and for immediate redress,” it said.
CNN International’s Asia-Pacific vice president and managing director, Ellana Lee, said the organisation had concluded that “human error” was responsible for the mistake, which was “corrected within minutes”.
Tuesday, June 24, 2014
ERAនឹងដាក់អនុសាសន៍របស់ខ្លួនទៅគណបក្សនយោបាយដើម្បីរួមចំណែកដោះស្រាយភាពជាប់គាំង
លោក ស៊ូប៊ែឌី (កណ្តាល) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយ ERA (រូបថត៖ តាំង វីដា)
សិក្ខាសាលាដែលប្រព្រឹត្តិនៅថ្ងៃទី២៤ ខែមិថុនានេះ នឹងផ្តោតសំខាន់ទៅលើសេចក្តីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត យន្តការដោះស្រាយវិវាទការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដោយឡែក កិច្ចពិភាក្សានេះ មិនមានតំណាងគណបក្សប្រជាជនកម្ពុជាចូលរួមឡើយ។
លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក មានប្រសាសន៍ថា អនុសាសន៍ដែលជាសំយោគកើតចេញពីកិច្ចពិភាក្សានេះ នឹងត្រូវដាក់ជូនគណបក្សនយោបាយទាំងពីរ ដើម្បីពិចារណារកដំណោះស្រាយ។ លោកសង្ឃឹមថា របបគំហើញនៃកំណែទម្រង់ការបោះឆ្នោត ដែលសង្គមស៊ីវិលផ្តួចផ្តើមនៅពេលនេះ អាចជាវិធីសាស្ត្រមួយ ដើម្បីឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ អាចទទួលយកបាន និងចៀសវាងនូវការរាំងស្ទះចំពោះការសម្រេចចិត្ត «ស្នើឲ្យមានគណៈកម្មការជ្រើសរើស។
ពលរដ្ឋម្នាក់ក្នុងចំណោម៦នាក់ត្រូវតុលាការខេត្តបាត់ដំបងចាប់ខ្លួនករណីវិវាទដីធ្លី
មន្ត្រីសមាគមអាដហុក ឲ្យដឹងថា ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ៦នាក់ ត្រូវបានតុលាការខេត្តបាត់ដំបង ចេញដីកាចាប់ខ្លួន កាលពីថ្ងៃចន្ទម្សិលមិញ ពីបទប៉ះពាល់កម្មសិទ្ធឯកជនស្របច្បាប់ ក្នុងករណីជម្លោះដីធ្លីជាមួយឈ្មួញអ្នកមានម្នាក់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទម្សិលមិញ តុលាការបានចេញដីកាចាប់ខ្លួនពលរដ្ឋម្នាក់ ឈ្មោះ ស្តើង មុន្នី តាមសាលក្រមលេខ៤៧ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣ ពីបទប៉ះពាល់កម្មសិទ្ធឯកជនស្របច្បាប់ របស់ឈ្មោះ អៀង អឿន។
លោកបន្តថា តាមដីការបស់តុលាការ គឺតម្រូវឲ្យចាប់ខ្លួនមនុស្សចំនួន៦នាក់ ប៉ុន្តែមនុស្សចំនួន៥នាក់ទៀតបានរត់គេចខ្លួន។ លោកស្នើឲ្យតុលាការខេត្តបាត់ដំបង តម្កល់សាលក្រមចាប់ខ្លួនមនុស្សទាំង៦នាក់នេះ ដើម្បីស្វែងរកដំណោះស្រាយករណីវិវាទដីធ្លី រវាងពលរដ្ឋ និងលោក អៀង អឿន ដែលជាឈ្មួញឲ្យបានចប់ជាមុនសិន។
VOD មិនអាចទាក់ទង លោក អៀង អឿន ជាឈ្មួញនៅខេត្តបាត់ដំបង និងជាដើមបណ្តឹងបាននៅឡើយទេ។ ចំណែកឯព្រះរាជអាជ្ញា លោក នួន សាន ទូរស័ព្ទចូលជាច្រើនសា ពុំមានអ្នកទទួល។
ជនជាតិដើមភាគតិចគួយនឹងប្រមូលផ្តុំគ្នាមុខតុលាការខេត្តព្រះវិហារខណៈពួកគេ៤នាក់ត្រូវសាកសួរ
ជនជាតិដើមភាគតិចគួយខេត្តព្រះវិហារ អះអាងថា ពួកគេ៣នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយរូប ត្រូវសាលាដំបូងខេត្តនេះ កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃពុធស្អែក ជុំវិញបទចោទ របស់ក្រុមហ៊ុនចិន ដែលទទួលបានសិទិ្ធដាំអំពៅនៅតំបន់នោះ។
អ្នកសម្របសម្រួលគម្រោងអង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារ អ្នកស្រី ហេង ចិន្តាវី ឲ្យ VOD ដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះថា ជនជាតិដើមភាគតិច៣នាក់ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ និងមន្ត្រីអង្គការពន្លកខ្មែរម្នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារកោះហៅឲ្យបង្ហាញខ្លួននៅថ្ងៃពុធទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ តាមបណ្តឹងក្រុមហ៊ុន ចិន ឈ្មោះឡាន ហ្វេង។
ស្ត្រីរូបនោះឲ្យដឹងទៀតថា ដីកាកោះបានចោទប្រកាន់អ្នកទាំង៤នោះ ពីបទបំផ្លាញដំណាំអំពៅ របស់ក្រុមហ៊ុនក្នុងអំឡុងពេលតវ៉ាមួយ កាលថ្ងៃទី១ខែមេសាឆ្នាំ២០១៤។
តាមដីកាកោះចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារលោក ឡុង ស៊ីថា ឲ្យដឹងថា អ្នកដែលត្រូវបង្ហាញខ្លួនមាន មន្ត្រីអង្គការពន្លកខ្មែរ លោក លូត សាំង និងប្រជាពលរដ្ឋ៣នាក់ទៀត គឺអ្នកស្រី រឿន ខាន់ អ្នកស្រី សាំ សាន និងអ្នកស្រី នួន ម៉ុន។
តាមដីកាកោះចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារលោក ឡុង ស៊ីថា ឲ្យដឹងថា អ្នកដែលត្រូវបង្ហាញខ្លួនមាន មន្ត្រីអង្គការពន្លកខ្មែរ លោក លូត សាំង និងប្រជាពលរដ្ឋ៣នាក់ទៀត គឺអ្នកស្រី រឿន ខាន់ អ្នកស្រី សាំ សាន និងអ្នកស្រី នួន ម៉ុន។
មន្ត្រីសម្របសម្រួលអង្គការពន្លកខ្មែរ លោក លូត សាំង អះអាងថា លោកនឹងទៅបង្ហាញខ្លួនតាមដីកាកោះ ដោយអះអាងថា ពេលនោះលោកគ្រាន់តែចុះឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ហើយមិនបានធ្វើអ្វីដូចក្រុមហ៊ុនចោទប្រកាន់នោះទេ។
ស្ត្រីជនជាតិដើមភាគតិច អ្នកស្រី រឿន ខាន់ អះអាងថា ជនជាតិដើមភាគតិចគួយគ្រប់រូប បានសម្រេចចិត្តរួចហើយ ថានឹងហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីការពារដីសហគមន៍ និងប្រពៃណីដូនតា ដូចនេះពួកគេនឹងមិនបារម្ភពីការចាប់ខ្លួន ពេលចូលបំភ្លឺនៅថ្ងៃពុធស្អែកនេះទេ។
The Cambodian People’s Party: A Deficit of Leadership
The party needs to allow its members to speak freely if it is going to make the reforms it needs to survive.
Since the disappointing result for the ruling Cambodian People’s Party (CPP) in last year’s election, when it won only 68 out of 123 seats, there has been little discussion about how it will be able to win back support in the next national polls in 2018. Instead, some political observers and opposition supporters argue that there is nothing the CPP can do to restore public trust, and that its days in the government are numbered.
As a consequence, the opposition Cambodia National Rescue Party (CNRP) appears determined to keep the pressure on the ruling elites in the hope that the CPP will fall apart or at least produce cracks sufficient to lead to a change in leadership. However, this view seems to ignore the complexity of Cambodia’s tumultuous politics. Moreover, the ruling elites fully understand that the stakes are extremely high this time, and are convinced that they need to stay united.
Although the CPP is not in immediate danger, the party rank and file are surely pondering the future of their party. Speaking during the first cabinet meeting on September 26, 2013, Prime Minister Hun Sen outlined a number of reforms that will be the priority for the government in its fifth mandate. Whether it will be able to live up to its promises remains to be seen.
Press Invitaion: Workshop on the Proposed Amendments related to Election Reform
Dear all,
The Election Reform Alliance (ERA) would like to inform all national and international press, journalist that we will conduct the Presentation Workshop on the “Proposed Amendments to the Legal Framework Related to Election Management Body (EMB), Voter Registration, Electoral Dispute Resolution Mechanism (EDR), and Media Oversight Body during the Election Period”.
Best Regards,
COMFREL
------------------------------ ------------------------------ -------------------------
Committee for Free and Fair Elections in Cambodia
Head Office : # 138, Street 122, Sangkat Teuk La ak, Khan Tuol Kork, Phnom Penh, Cambodia. (20 meters from the eastern fence of National Pediatric Hospital)
P.O.Box 1145, CCC Box 439
Phone : (855-23) 884 150
Fax : (855-23) 883 750
------------------------------ ------------------------------ -------------------------
COMFREL Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.
Monday, June 23, 2014
អ្នកមានជម្លោះដីខេត្តកំពង់ឆ្នាំងព្រមានចូលកាន់កាប់ដីរបស់ខ្លួនវិញបើនាយករដ្ឋមន្ត្រីមិនពន្លឿនដំណោះស្រាយ
មន្ត្រីខុទ្ទការល័យលោកនាយករដ្ឋមន្ត្រី ចេញមកទទួលញត្តិពីប្រជាពលរដ្ឋអ្នក
មានជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង (រូបថត៖ ញឹម សុខន)
ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាឧទ្ធរណ៍ មុនប្រគល់ញត្តិទៅឲ្យមន្ត្រីក្រសួងយុត្តិធម៌ និងខុទ្ទការល័យលោកនាយករដ្ឋមន្ត្រី នាថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៤នេះ តំណាងអ្នកមានជម្លោះដីធ្លី អ្នកស្រី អ៊ុំ សុភី អះអាងថា ជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោក ស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយជិត៨ឆ្នាំហើយ ដែលអាជ្ញាធរមិនអាចរកដំណោះស្រាយបាន។ស្ត្រីរូបនោះឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន KDC កំពុងធ្វើរបងព័ទ្ធលើដីជម្លោះ ដែលគ្មានអាជ្ញាធរណាហ៊ានអន្តរាគមន៍ បើទោះបីអ្នកភូមិបានដាក់ពាក្យបណ្តឹងទៅតុលាការក៏ដោយ។
អ្នកស្រី អ៊ុ សុភី ព្រមានថា បើរដ្ឋាភិបាលមិនអន្តរាគមន៍ បញ្ឈប់សកម្មភាបរំលោភរបស់ក្រុមហ៊ុនទេ នោះពួកគេជាជនរងគ្រោះ៨៩គ្រួសារនឹងលះបង់អ្វីៗទាំងអស់ ដណ្តើមយកដីនោះមកធ្វើស្រែវិញ «ពួកខ្ញុំរាល់ថ្ងៃនេះ គឺរងនូវភាពអយុត្តិធម៌ជាទីបំផុត ដូចរូបនាងខ្ញុំផ្ទាល់ គឺធ្លាប់ជាគ្រូបង្រៀនម្នាក់ អតីតគ្រូបង្រៀនម្នាក់ ដោយសារទំនាស់ដីធ្លី ត្រូវបាត់បង់តួនាទីការងារ ហើយជីវភាពគ្រួសារខ្លួនឯងកាន់តែដុនដាប។ តើថ្ងៃខាងមុខ ការងារក៏គ្មានធ្វើ ដីក៏អស់ តែជីវិតរបស់ពួកខ្ញុំរំពឹងអ្វីតទៅទៀត»។
អាជ្ញាធរស្រុកស៊ីធរកណ្តាលបង្គាប់បញ្ជាឲ្យវត្តអារ៉ាមរៃអង្គាសប្រាក់១០ម៉ឺនរៀលជួយពលករ
ពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួននៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
អះអាងថាអាជ្ញាធរបានបង្គាប់បញ្ជាឲ្យតាមបណ្តាវត្តក្នុងស្រុកនេះ
រៃអង្គាសថវិកាពីពុទ្ធបរិស័ទ ដើម្បីជួយពលករខ្មែរដែលមានការខ្វះខាត
បន្ទាប់ពីទាហានថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតវិញ។
លោក វ៉ាន សុខ ជាពុទ្ធបរិស័ទចំណុះជើងវត្តត្រាស់ធាតុ ហៅព្នៅ ឋិតក្នុងឃុំព្នៅ ស្រុកស៊ីធរកណ្តាល ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា អាជ្ញាធរបានប្រកាសឲ្យវត្តនីមួយៗនៅក្នុងស្រុកស៊ីធរកណ្តាល ជួយរៃអង្គាសប្រាក់ពីពុទ្ធិបរិស័ទ ឲ្យបាន១០ម៉ឺនរៀលក្នុងមួយវត្ត ដើម្បីយកទៅជួយសង្គ្រោះដល់ពលករខ្មែររស់នៅក្នុងស្រុកនេះ ដែលទើបត្រូវបានទាហានថៃចាប់បញ្ជូនមកវិញ។ លោកបន្តថា ករណីនេះ ជាកាតព្វកិច្ចរបស់អាជ្ញាធរក្នុងការជួយសង្គ្រោះដល់ពលករខ្មែរ ដែលកំពុងជួបទុក្ខលំបាកនេះ។
មេឃុំព្នៅ១ ដែលសុំមិនបញ្ចេញឈ្មោះ ទទួលស្គាល់ថា អាជ្ញាធរពិតជាបានស្នើឲ្យវត្តនានានៅក្នុងស្រុកនេះ រៃអង្គាសថវិកាទៅតាមសទ្ធា ប៉ុន្តែមិនបានដាក់កំហិត ឬបង្ខំឡើយ។ លោកថា ពលករខ្មែរដែលត្រូវទាហានថៃចាប់បញ្ជូនមកដល់ស្រុកកំណើតនេះ មានការខ្វះខាតអាហារហូបចុក និងទីលំនៅជាដើម ទើបអាជ្ញាធរស្នើឲ្យវត្ត និងពុទ្ធបរិស័ទ ចូលរួមជួយពួកគាត់ទាំងអស់គ្នា។
លោក វ៉ាន សុខ ជាពុទ្ធបរិស័ទចំណុះជើងវត្តត្រាស់ធាតុ ហៅព្នៅ ឋិតក្នុងឃុំព្នៅ ស្រុកស៊ីធរកណ្តាល ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា អាជ្ញាធរបានប្រកាសឲ្យវត្តនីមួយៗនៅក្នុងស្រុកស៊ីធរកណ្តាល ជួយរៃអង្គាសប្រាក់ពីពុទ្ធិបរិស័ទ ឲ្យបាន១០ម៉ឺនរៀលក្នុងមួយវត្ត ដើម្បីយកទៅជួយសង្គ្រោះដល់ពលករខ្មែររស់នៅក្នុងស្រុកនេះ ដែលទើបត្រូវបានទាហានថៃចាប់បញ្ជូនមកវិញ។ លោកបន្តថា ករណីនេះ ជាកាតព្វកិច្ចរបស់អាជ្ញាធរក្នុងការជួយសង្គ្រោះដល់ពលករខ្មែរ ដែលកំពុងជួបទុក្ខលំបាកនេះ។
មេឃុំព្នៅ១ ដែលសុំមិនបញ្ចេញឈ្មោះ ទទួលស្គាល់ថា អាជ្ញាធរពិតជាបានស្នើឲ្យវត្តនានានៅក្នុងស្រុកនេះ រៃអង្គាសថវិកាទៅតាមសទ្ធា ប៉ុន្តែមិនបានដាក់កំហិត ឬបង្ខំឡើយ។ លោកថា ពលករខ្មែរដែលត្រូវទាហានថៃចាប់បញ្ជូនមកដល់ស្រុកកំណើតនេះ មានការខ្វះខាតអាហារហូបចុក និងទីលំនៅជាដើម ទើបអាជ្ញាធរស្នើឲ្យវត្ត និងពុទ្ធបរិស័ទ ចូលរួមជួយពួកគាត់ទាំងអស់គ្នា។
ពលរដ្ឋខេត្តបន្ទាយមានជ័យដាក់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្ត្រីករណីទាហាននិងក្រុមហ៊ុនយកដី
ពលរដ្ឋអ្នកមានជម្លោះដីធ្លី មកពីខេត្តបន្ទាយមានជ័យ មកសុំអន្តរាគមន៍
ពីលោកនាយករដ្ឋមន្ត្រី (រូបថត៖ ជន ស្រីណុច)
ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ខែមិថុនានេះឲ្យដឹងថា ប្រជាពលរដ្ឋ៣១០គ្រួសារ ក្នុងឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតែរងការរំលោភយកដីធ្លី ពីសំណាក់អភិបាលស្រុកស្វាយចេក លោកឃូ ពៅ អភិបាលស្រុករង លោកខាត់ សារ៉ាន់ ប្រធានក្រុមហ៊ុនសំ ផាន់ណារិទ្ធិ លោកសំ ផាន់ណារិទ្ធិ ប្រធានក្រុមហ៊ុន សេង ហុងហេង លោកសេង ហុងហេង(ថុង) ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ លោកលី សារី និងអនុសេនីយ៍ឯកប្រចាំការិយាល័យទី២ កងទ័ពជើងគោកលោក យី ភារម្យ ជាដើម។
ពលរដ្ឋដែលអះអាងថាខ្លួនជាជនរងគ្រោះ អ្នកស្រី ញឹក សុធា មានរៀបរាប់ថា ប្រជាពលរដ្ឋ៣១០គ្រួសារបានរស់នៅលើតាំងពីឆ្នាំ១៩៩៩ ហើយលោកនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យបញ្ជាក់ថាទីតាំងនោះជាដី របស់ប្រជាពលរដ្ឋ «គាត់បានចេញអនុក្រឹតបង្កើតឃុំហ្នឹងតែម្តង ក្រោយពីបង្កើតឃុំហ្នឹងហើយ មានមេភូមិ មានមេឃុំ គាត់បានបែងចែងដីហ្នឹងទៅប្រជាពលរដ្ឋ គាត់អាស្រ័យផលនៅលើហ្នឹង ហើយគាត់មានប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ននៅលើទីតាំងហ្នឹង។
Sunday, June 22, 2014
លោកប្រាយុទ្ធដើរដល់ផ្លូវបំបែកខណៈការចូលនិវត្តន៍ជិតមកដល់
លោកប្រាយុទ្ធ ចាន់អ៊ូចា
ខណៈដែលនេះគ្រាន់តែជាសេចក្ដីប្រកាសព័ត៌មានធម្មតា គេនៅចាំមើលថា តើនឹងមានបញ្ជីផ្សេងទៀតនឹងត្រូវផ្សព្វផ្សាយមុនថ្ងៃទី៣០ខែកញ្ញា ជាថ្ងៃបិទបញ្ចប់ឆ្នាំសារពើពន្ធ ដែរឬទេ ដើម្បីពន្យារការបម្រើការងាររបស់សមាជិកសំខាន់ៗនៅក្នុងក្រុមប្រឹក្សា ជាតិរក្សាសណ្ដាប់ធ្នាប់ និងសន្តិភាព។
ក្នុងចំណោមឈ្មោះមនុស្សប្រមាណ៤០០នាក់នៅក្នុងបញ្ជីនោះ មាន១១៧នាក់ជាមន្ត្រីកងទ័ព។
ជាមួយគ្នានឹងការចូលនិវត្តន៍របស់លោកប្រាយុទ្ធ នៅថ្ងៃ៣០ ខែកញ្ញាខាងមុខនេះ សមាជិកសំខាន់ៗនៃក្រុមប្រឹក្សាជាតិរក្សាសណ្ដាប់ធ្នាប់ និងសន្តិភាព ក៏នឹងដល់ពេលចូលនិវត្តន៍ផងដែរ ក្នុងនោះមានមេបញ្ជាការរង Thanasak Patimapakorn ប្រធានរដ្ឋបាល និងមេបញ្ជាការកងទ័ពជើងទឹក និងជើងអាកាសផងដែរ។
វន់ពៅ៖អយុត្តិធម៌សង្គមនៅតែមានលោកនៅតែបន្តតវ៉ា
លោក វន់ ពៅ កំពុងថ្លែងទៅកាន់អ្នកតវ៉ាក្នុងអំឡុងពេលបាតុ
កម្មមួយក្នុងរាជធានីភ្នំពេញ
ដៃធ្លាប់តែកាន់ម៉ាស៊ីនដេរនិងមួលហ្គែរម៉ូតូ
ប៉ុន្តែបានប្តូរមកកាន់ក្បាលមេក្រូដើម្បីស្រែកតវ៉ាទាមទារសិទ្ធិ
ឲ្យកម្មករអ្នករកស៊ីរត់ម៉ូតូ និងអាជីវកររកស៊ីតាមដងផ្លូវ
បុរសសម្បុរសមាឌធំក្រអាញ ដែលមានកម្ពស់មិនខ្ពស់មិនទាប
តែងតែពាក់មួកស្លឹកត្នោត ក្រមាបង់ក លោក វន់ ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដែលទើបតែមានសេរីភាពដើរចេញពីពន្ធនាគារបន្ទាប់ពីជាប់ឃុំអស់រយៈ
ពេល ៥ខែ
ដោយសារតែការចូលរួមឃ្លាំមើលកម្មកររោងចក្រទាមទារដំឡើងប្រាក់ខែ
១៦០ ដុល្លារក្នុងមួយខែបានថ្លែងថា៖ «ខ្ញុំមិនតក់ស្លុតទេ
ទោះបីជាគេចាប់ខ្ញុំដាក់គុកក៏ខ្ញុំនៅតែតវ៉ា
ដោយសារតែសង្គមបានបន្សល់ការឈឺចាប់ដល់ពលរដ្ឋខ្មែរ»។
អង្គុយនៅក្នុងបន្ទប់ធ្វើការដែលមានតាំងរូបសកម្មភាពធ្វើការ តវ៉ាដើម្បីសិទ្ធិកម្មករកន្លងមក និងមានទាំងសៀវភៅព្រះធម៌ជាច្រើនភាគនៅក្បែរខ្លួនផងនោះ លោក វន់ ពៅ បានថ្លែងថា ដោយសារតែស្អប់ការគាបសង្កត់តាំងពីកុមារភាព និងឃើញភាពអយុត្តិធម៌សង្គមពីសំណាក់ថៅកែរោងចក្រមកលើកម្មករ ទើបជំរុញឲ្យលោកចេញមុខធ្វើការតវ៉ាដើម្បីរកយុត្តិធម៌ រហូតដល់ជាប់ពន្ធនាគារដោយគ្មានកំហុស។
លោកថ្លែងទៀតថា៖ «ដោយសារតែការឈឺចាប់ពីសំណាក់ថៅកែរោងចក្រខ្ញុំបានធ្វើការទាមទារ សិទ្ធិកម្មកររហូតដល់ថៅកែរោងចក្រចាប់បង្ខាំងខ្ញុំឲ្យដេរម៉ាស៊ីន ៥ ទៅ ៦ ម៉ាស៊ីននៅក្នុងបន្ទប់តែឯង ហើយយកកាំភ្លើងបាញ់ចន្លោះៗជើង រហូតដល់គេដូររោងចក្រ គេបញ្ឈប់ខ្ញុំ»។
អង្គុយនៅក្នុងបន្ទប់ធ្វើការដែលមានតាំងរូបសកម្មភាពធ្វើការ តវ៉ាដើម្បីសិទ្ធិកម្មករកន្លងមក និងមានទាំងសៀវភៅព្រះធម៌ជាច្រើនភាគនៅក្បែរខ្លួនផងនោះ លោក វន់ ពៅ បានថ្លែងថា ដោយសារតែស្អប់ការគាបសង្កត់តាំងពីកុមារភាព និងឃើញភាពអយុត្តិធម៌សង្គមពីសំណាក់ថៅកែរោងចក្រមកលើកម្មករ ទើបជំរុញឲ្យលោកចេញមុខធ្វើការតវ៉ាដើម្បីរកយុត្តិធម៌ រហូតដល់ជាប់ពន្ធនាគារដោយគ្មានកំហុស។
លោកថ្លែងទៀតថា៖ «ដោយសារតែការឈឺចាប់ពីសំណាក់ថៅកែរោងចក្រខ្ញុំបានធ្វើការទាមទារ សិទ្ធិកម្មកររហូតដល់ថៅកែរោងចក្រចាប់បង្ខាំងខ្ញុំឲ្យដេរម៉ាស៊ីន ៥ ទៅ ៦ ម៉ាស៊ីននៅក្នុងបន្ទប់តែឯង ហើយយកកាំភ្លើងបាញ់ចន្លោះៗជើង រហូតដល់គេដូររោងចក្រ គេបញ្ឈប់ខ្ញុំ»។
រដ្ឋសភាបក្សកាន់អំណាចគ្រោងហៅរដ្ឋមន្ត្រី៣រូបផ្សេងទៀតសួររឿងកាប់ឈើនៅខេត្តស្ទឹងត្រែង
សភាខុសច្បាប់ CPP
សមាជិកសភាមួយរូប របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងកាលពីថ្ងៃសៅរ៍ទី២០ខែមិថុនាឆ្នាំ២០១៤ថា នៅសប្តាហ៍ក្រោយនេះ សមាជិកសភានឹងដាក់លិខិតទៅប្រធានរដ្ឋសភាលោក ហេង សំរិន ឲ្យសុំយោបល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអញ្ជើញរដ្ឋមន្ត្រី៣រូប ចូលបំភ្លឺផ្ទាល់មាត់នៅក្នុងមន្ទីររដ្ឋសភា ទាក់ទិននឹងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២។
គម្រោងកោះហៅរដ្ឋមន្ត្រីសាកសួរបន្ថែមនេះ បានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចូលបំភ្លឺ នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤ ដោយបានច្រានចោលការទទួលខុសត្រូវលើការកាប់ឈើ ក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
រដ្ឋមន្ត្រី៣រូបដែលសភាគណបក្សប្រជាជនគ្រោងកោះហៅនោះ រួមមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ។
សម្ដេចព្រះមហាក្សត្រីនៃរាជាណាចក្រកម្ពុជាថ្លែងអំណរគុណមេដឹកនាំគណបក្សសង្គ្រោះជាតិសម្រាប់ការថ្វាយព្រះពរនៅថ្ងៃចម្រើនព្រះជន្ម
សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ
សម្ដេចព្រះមហាក្សត្រីនៃរាជាណាចក្រកម្ពុជា
ទ្រង់បានចេញព្រះរាជលិខិតថ្លែងអំណរគុណមេដឹកនាំគណបក្សសង្គ្រោះជាតិ
ដែលបានថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ក្នុងថ្ងៃចម្រើនព្រះជន្ម។
ក្នុងព្រះរាជសារលិខិតរបស់សម្ដេចព្រះមហាក្សត្រីនរោត្តម មុនីនាថ
សីហនុ ចុះកាលបរិច្ឆេទ ថ្ងៃ២០ មិថុនា ឆ្នាំ២០១៤ ផ្ញើជូនឯកឧត្តមកឹម
សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានខ្លឹមសារថា
ព្រះមហាក្សត្រីទ្រង់បានទទួលនូវលិខិតថ្វាយព្រះពររបស់ឯកឧត្តម
ក្នុងឱកាសពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រី
និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម។
សារលិខិតរបស់ព្រះមហាក្សត្រីបានជូនពរដល់ថ្នាក់ដឹកនាំ
ព្រមទាំងសមាជិក សមាជិការទាំងអស់នៃគណបក្សសង្គ្រោះជាតិ
បានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាត។
Saturday, June 21, 2014
លោកសមរង្ស៊ី៖ការរារាំងរបស់អាជ្ញាធរក្រុងប៉ោយប៉ែតជាការបិទសេរីភាពបញ្ចេញមតិពលករ
សមត្ថកិច្ច រារាំងតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនឲ្យចុះ
ជួបពលករ នៅក្រុងប៉ោយប៉ែត (រូបថត៖ បូ សាវី)
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ចាត់ទុកការរារាំងរបស់អាជ្ញាធរនៅក្រុងប៉ោយប៉ែត ជាការបំបិទសិទ្ធិសេរីភាពលករខ្មែរក្នុងការបញ្ចេញមតិ ខណៈដែលពួកគេត្រឡប់មកពីថៃវិញគ្រោងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អង្គការមនុស្សធម៌ឯករាជ្យ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី សរសេរនៅលើហ្វេសបុករបស់លោកដោយចោទអាជ្ញាធរក្រុងប៉ោយប៉ែតថា បង្កើតក្រុមមនុស្សរាប់រយនាក់ អុកឡុកគណៈប្រតិភូគណបក្សនេះ ដែលដឹកនាំដោយលោក កឹម សុខា ទៅសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃចាប់បញ្ជូនមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នាយកប្រតិបត្តិអង្គការនិចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពលករមាតុភូមិនិវត្តន៍មកពីប្រទេសថៃ គឺជាកម្មវត្ថុក្តៅគគុក ដែលគណបក្សនយោបាយទាំងពីរ កំពុងតែព្យាយាមទាក់ទាញប្រជាប្រិយភាពពីពលករទាំងនោះ។ តែទោះជាយ៉ាងលោកយល់ថា រឿងដែលសំខាន់អាជ្ញាធរមិនគួររារាំងតំណាងរាស្ត្រគណបក្សណាមួយទេ ព្រោះជាសិទ្ធិរបស់ប្រជាពលរដ្ឋ និងតំណាងរាស្ត្រក្នុងការជួបជុំបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ «ខ្ញុំគិតថា មិនមែនត្រឹមតំណាងរាស្ត្រទេ ពលរដ្ឋសាមញ្ញម្នាក់ក៏មានសិទ្ធិក្នុងការសួរសុខទុក្ខ ក្នុងការផ្តល់ជាអំណោយផ្សេងៗបាន។ ក្នុងករណីតំណាងរាស្រ្ត អាជ្ញាធរ គួរតែបង្កលក្ខណៈ ឲ្យបានកាន់តែទូលំទូលាយថែមទៀត មិនមែនត្រូវរារាំង មិនឲ្យធ្វើសកម្មភាពជួបជាមួយប្រជាពលរដ្ឋនោះទេ»។
ប៉េអឹមរាជធានីភ្នំពេញចាប់ខ្លួនអនុប្រធានសភាពាណិជ្្ជកម្មខេត្តបន្ទាយមានជ័យពាក់ព័ន្ធពីបទឆបោក
បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកមានស្តុក
ស្តម្ភ និងជាអនុប្រធានសភាពាណិជ្្ជកម្មខេត្តបន្ទាយមានជ័យ
កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា
បានត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសាលាដំបូងរា
ជធានីភ្នំពេញ ។ បុរសរូបនោះឈ្មោះសុខ រ៉ាថន ភេទប្រុស អាយុ៣៩ឆ្នាំ
ស្នាក់ផ្ទះលេខ៦C ផ្លូវលេខ៣៥៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឲ្យដឹងថា
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ពូ
ដាវី មេបញ្ជាការរងនិងជាប្រធានមន្ទីរស្រាវជ្រាវសន្តិសុខព្រហ្មទណ្ឌ
និងលោកវរសេនីយ៍ទោ ផាន់ ដារ៉ាវុធ អនុប្រធាន កាលពីវេលាម៉ោងខាងលើ
បានអនុវត្តដីការបស់តុលាការ ចុះទៅចាប់ខ្លួនជនជាប់សង្ស័យឈ្មោះ សុខ
រ៉ាថន អនុប្រធានសភាពាណិជ្្ជកម្មខេត្តបន្ទាុយមានជ័យ
នៅភោជនីយដ្ឋានស្ពូន ស្ថិតនៅក្រោយក្រសួងអភិវឌ្ឍន៍ជនបទ
សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយពីចាប់ខ្លួនជនសង្ស័យត្រូវបាននាំទៅកាន់សាលាដំបូងរាជធានីភ្នំពេ
ញ ភ្លាមដើម្បីប្រគល់ជូនទៅចៅក្រមស៊ើបសួរ
ដែលបានចេញដីកាបង្គាប់ឲ្យនាំខ្លួននោះ ។
រដ្ឋាភិបាលយកថ្លៃលិខិតឆ្លងដែនសម្រាប់ពលករនិងសិស្សនិស្សិតត្រឹមតែ៤ដុល្លារ
នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ផ្តល់លិខិតឆ្លងដែន(passport)ធម្មតាជូនពលករពលការិនី និងសិស្សនិស្សិតខ្មែរ ដែលបានទៅធ្វើការដោយស្របច្បាប់ និងទទួលបានអាហារូបករណ៍នៅបរទេស ដោយអាករជាបន្ទុករបស់រដ្ឋ ប៉ុន្តែពលករពលករ ពលការិនី និងសិស្សនិស្សិតខ្មែរ ត្រូវបង់ប្រាក់ចំនួន ៤ដុល្លារ សម្រាប់ថ្លៃរូបថត។
Monday, June 16, 2014
ពលករខ្មែរត្អួញត្អែរបាត់បង់ប្រាក់ឈ្នួលខណៈអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ
ពលករខ្មែរដែលបានបញ្ជូនមកកម្ពុជាវិញ (រូបថត៖ បូ សាវី)
ពលករមកពីស្រុកសង្កែ ខេត្ដបាត់ដំបង លោក ទួន លី ប្រាប់VOD នៅថ្ងៃនេះថា ប្រាក់ឈ្នួលការងាររបស់លោកមួយថ្ងៃបានតម្លៃ ២៥០បាត រយៈពេល១ខែ មិនបានទាន់បើកនោះទេ ដោយម្ចាស់ក្រុមហ៊ុនយកលេសមិនចង់ឲ្យរូបលោកវិលមកកាន់ស្រុកកំណើត វិញ។ លោកត្អូញត្អែរថា ប្រាក់កម្លាំងពលកម្មក៏បាត់ ហើយធ្វើដំណើរមកស្រុកកំណើតនេះ បានចំណាយច្រើនលើតម្លៃឈ្នួលធ្វើដំណើរពីប្រទេសថៃមកកម្ពុជា អស់ប្រមាណ២៥០០បាត។
ក្រុមពលករមកពីបណ្ដាខេត្ដផ្សេងទៀត ថ្លែងស្រដៀងគ្នាថា ពួកគេទៅធ្វើការ បានកម្រៃបន្ដិចបន្ទួច ទាំងការលំបាក ដើម្បីឧបត្ថម្ភដល់គ្រួសារនៅស្រុកកំណើត ប៉ុន្ដែបែរជាបាត់បង់កម្រៃពលកម្មទៅវិញ។ ក្រុមពលករឲ្យដឹងថា ពួកគាត់មិនចង់វិលត្រឡប់មកស្រុកកំណើតវិញនោះទេ ព្រោះនៅការងារនៅប្រទេសថៃ អាចផ្ដត់ផ្គង់ជីវភាព និងជួយដោះបំណុលធនាគារបានមួយកម្រិត។ ក្រុមពលករស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយអន្ដរាគមន៍ដល់ម្ចាស់ក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ឈ្នួលដែលនៅសល់ បើកជូនពួកគេ ដើម្បីដោះស្រាយជីវភាព។
ពលករខ្មែរ៖តម្រួតនិងយោធាថៃបង្ខំឲ្យពលករខ្មែរបង់ប្រាក់ជាថ្នូរបានវិលមកស្រុកកំណើត
ពលករខ្មែរដែលបញ្ជូនមកតាមរថយន្តមកពីប្រទេសថៃ (រូបថត៖ បូ សាវី)
ពលករមកពីស្រុកបាកានខេត្ដពោធិ៍សាត់ លោក រិទ្ធី ដែន ប្រាប់VODនៅថ្ងៃចន្ទនេះថា ពលករដែល អាជ្ញាធរថៃដឹកមកស្រុកកំណើត តាមច្រកអន្ដរជាតិប៉ោយប៉ែត ត្រូវក្រុមតម្រួតថៃ បង្ខំឲ្យបង់ប្រាក់ម្នាក់ៗពី៣០០ទៅ៥០០បាត ខណៈដែលលោក និងភរិយាមានលុយជាប់ខ្លួនតែ១០០០បាត «តាមការពិតខ្ញុំលឺថាគេមិនឲ្យយកអ្វីទាំងអស់ ប៉ុន្តែតម្រួតមកតាំងពីម៉ោងបួន យកក្នុងម្នាក់បីរយ បាទចឹងខ្ញុំចង់និយាយថា រាជរដ្ឋាភិបាលយើងជួយជ្រែមើលកូនចៅមើល កុំឲ្យដើរកស៊ីក្រៅប្រទេស ដូចជនអន្តោប្រវេសន៍ ក្រោមយើងទៅក្រោមកាគាបសង្កត់របស់ពួកគេ គេចង់ធ្វើអ្វីលើយើងក៏បាន ខ្ញុំសូមអ្នកដឹកនាំប្រទេសខ្មែរតម្លើងប្រាក់ខែកម្មករនៅស្រុកខ្មែរ ទៅ កុំឲ្យជនខ្មែរយើងទៅរកស៊ីស្រុកគេវាថោកទាបណាស់បង »។
លោក រិទ្ធី ដែន បន្ដថា ពួកគាត់ប្រមាណ៥នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ១០ឆ្នាំហើយ និងបានលួចរត់ចេញពីកន្លែងធ្វើការ ទាំងមិនទាន់បើកប្រាក់ឈ្នួលនៅឡើយ ដោយសារមេការខ្មែរ និងថៅកែពួកគាត់គំរាមកំហែង។
គណៈកម្មការប្រឹក្សាការងារសម្រេច៥ចំណុចដើម្បីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួល
គណៈកម្មការប្រឹក្សាការងារ ដែលមានសមាសភាពត្រីភាគី មកពីរដ្ឋាភិបាល
ថៅកែរោងចក្រ និងសហជីពកម្មករ បានឯកភាពគ្នាប្រាំចំណុច
ដើម្បីពង្រឹងដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ
នៅប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចឯកភាពគ្នាលើប្រាំចំណុច រួមមាន ទី១.សម្រេចទទួលយកលទ្ធផល សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO ។
ទី២.សម្រេចជាឯកច្ឆន្ទ ទទួលយកវិធីសាស្ត្រ នៃការអនុម័តសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដោយយន្តការកុងសង់ស៊ីស។ ក្នុងករណីមិនមានកុងសង់ស៊ីសលើចំណុចណាមួយចំនួន ២ ដង ក្នុងកិច្ចប្រជុំ ២ ផ្សេងគ្នានោះ ត្រូវអនុវត្តយកយន្តការសំឡេងភាគច្រើន តាមរយៈការបោះឆ្នោត ដោយសម្ងាត់នាកិច្ចប្រជុំលើកទី២នោះ។
ទី៣. កំណត់យកដើម ត្រីមាសទី៣ នៃឆ្នាំនីមួយៗ ជាការចាប់ផ្តើមពិភាក្សា និងសិក្សាស្រាវជ្រាវលើស្ថានភាពប្រាក់ឈ្នួលអប្បបរមា ដើម្បីលើកជាយោបល់ជូនកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការប្រឹក្សា ការងារ ពិនិត្យសម្រេចអនុម័តយ៉ាងយូរនៅចុងត្រីមាសទី៣ នៃឆ្នាំនោះ។ គណៈកម្មការប្រឹក្សាការងារ នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខបន្តទៀត ដើម្បីពិភាក្សាបញ្ហាប្រាក់ឈ្នួលអប្បបរមា។
សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ បានសម្រេចឯកភាពគ្នាលើប្រាំចំណុច រួមមាន ទី១.សម្រេចទទួលយកលទ្ធផល សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិ កាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ ក្រោមជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ ILO ។
ទី២.សម្រេចជាឯកច្ឆន្ទ ទទួលយកវិធីសាស្ត្រ នៃការអនុម័តសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដោយយន្តការកុងសង់ស៊ីស។ ក្នុងករណីមិនមានកុងសង់ស៊ីសលើចំណុចណាមួយចំនួន ២ ដង ក្នុងកិច្ចប្រជុំ ២ ផ្សេងគ្នានោះ ត្រូវអនុវត្តយកយន្តការសំឡេងភាគច្រើន តាមរយៈការបោះឆ្នោត ដោយសម្ងាត់នាកិច្ចប្រជុំលើកទី២នោះ។
ទី៣. កំណត់យកដើម ត្រីមាសទី៣ នៃឆ្នាំនីមួយៗ ជាការចាប់ផ្តើមពិភាក្សា និងសិក្សាស្រាវជ្រាវលើស្ថានភាពប្រាក់ឈ្នួលអប្បបរមា ដើម្បីលើកជាយោបល់ជូនកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការប្រឹក្សា ការងារ ពិនិត្យសម្រេចអនុម័តយ៉ាងយូរនៅចុងត្រីមាសទី៣ នៃឆ្នាំនោះ។ គណៈកម្មការប្រឹក្សាការងារ នឹងបើកកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខបន្តទៀត ដើម្បីពិភាក្សាបញ្ហាប្រាក់ឈ្នួលអប្បបរមា។
Saturday, June 14, 2014
លោកសមរង្ស៊ីស្នើឲ្យរដ្ឋាភិបាលយោធាថៃអនុញ្ញាតឲ្យពលករខ្មែរបន្តធ្វើការនៅទីនោះ
ការដឹកបញ្ជូនពលករខ្មែរមកកម្ពុជាវិញ (រូបតថ៖ បូ សាវី)
លិខិតដែលលោកសម រង្ស៊ី ផ្ញើជូនលោក sompung samquanbun ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជានៅថ្ងៃទី១៣ខែមិថុនា លោកស្នើឲ្យលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរបន្តធ្វើការលើទឹកដីថៃបន្តទៀត។ លោក សម រង្ស៊ី អះអាងថា ពលករខ្មែរគ្រាន់តែ ធ្វើការដោយស្ងប់ស្ងាត់ និងសន្តិភាពលើទឹកដីថៃ ព្រោះពួកគេជាអ្នកក្រីក្រ។ លោកសម រង្ស៊ី ធានាពលករខ្មែរ នឹងមិនចូលពាក់ព័ន្ធនិងនយោបាយថៃដែលកំពុងមានវិបត្តិនេះទេ។
លោក សម រង្ស៊ី សម្តែងការឈឺចាប់ និងតក់ស្លុត ពេលដែលលោកទទួលបានព័ត៌មានថា ពលករទទួលរងនូវហិង្សា និង មានស្លាប់ ពេលយោធាថៃ វាយឆ្មក់ចូលកន្លែងដែលពលករ ខ្មែរស្នាក់នៅ ដើម្បីចាប់បញ្ជូនមកកម្ពុជាវិញនោះ។
សណ្ឋាគារបម្រើតែភ្ញៀវបុរសដំបូងបង្អស់នៅកម្ពុជា
ខ្នើយដ៏ទន់ល្មើយស័ក្ដិសមនឹងបន្ទប់ពណ៌សក្បុសដូចសំឡី
ដែលវិចិត្រករបានកែច្នៃគូរគំនូរបែបខ្វៀករំលេចនូវកាយវិការស្នេហា
យ៉ាងស្អិតល្មួតរវាងបុរសភេទដូចគ្នាក្នុងស្ថានភាពននលគកគួរឲ្យ
ស្រើបស្រាល។ រូបភាពទាំងនេះទទួលឥទ្ធិពលពីសិល្បករបារាំងលោក ហ្សង់
កុកតូ (Jean Cocteau)។
បន្ទប់ស្នាក់នៅដ៏រ៉ូមេនទិកទាំង១០នោះក៏ត្រូវបានដាក់ឈ្មោះរបស់
គូស្នេហ៍បុរសស្នេហាភេទដូចគ្នា
បានផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងរបស់កវីនិពន្ធបារាំងដ៏ល្បីល្បាញលោក
អាកតួរ រីមបូដ និង ប៉ូល វែរឡែនន៍ (Arthur Rimbaud and Paul Verlaine)
ដែលនាមរបស់អ្នកទាំងពីរបានក្លាយជានិមិត្តរូបនៃសណ្ឋាគារមួយក្នុង
រាជធានីភ្នំពេញ។
ស្ថិតនៅម្ដុំបឹងកេងកង សណ្ឋាគារប៊ូទិក Arthur and Paul
បានកែច្នៃអគារទសវត្សរ៍ឆ្នាំ១៩៣០ឲ្យទៅជាបន្ទប់ស្នាក់ កន្លែងស្ប៉ា
ម៉ាស្សា បារ៍ និងភោជនីយដ្ឋានដ៏ទំនើបប្រកបដោយផាសុកភាព
ដោយស្ថិតក្នុងបរិយាកាសធម្មជាតិពណ៌បៃតងអមដោយបុប្ផាស្រស់បំព្រង។
សណ្ឋាគារដំបូងបង្អស់នៅរាជធានីភ្នំពេញដែលបម្រើតែភ្ញៀវប្រុស
និងបុរសស្រឡាញ់ភេទដូចគ្នានេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោក មីស្ហែល
កាំងដ៍បែតេ(Michel Kindbeiter) និងលោក ធីបូដ៍ ប៉ូត្យេ (Thibaud Pothier)
ជាដៃគូស្នេហាផង និងជំនួញរបស់លោកផង។
អាថ៌កំបាំងពីក្រោយគិតម៉េងដឹកដៃស្រីតូចចំណានរៀបការ
អ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាននិងកូនស្រី
តាមគម្រោងមហាសេដ្ឋីវ័យក្មេងក្តោបក្តាប់ ជំនួញធំៗនៅស្រុកខ្មែររូបនេះ និងស្រីតូច ចំណាន នឹងត្រូវដឹកដៃគ្នាចូលរោងការនៅថ្ងៃ ទី១ មករា ២០១៥។ ប៉ុន្តែគេមានចម្ងល់ថា ហេតុអ្វីសុខៗស្រាប់តែបែកធ្លាយដំណឹងរៀបការបែបនេះ តើអាថ៌កំបាំងអ្វីស្ថិតនៅពីក្រោយការដឹកដៃគ្នារៀបមង្គលការរបស់ បុរសខ្លាំងក្នុងវិស័យជំនួញវ័យក្មេងរូបនេះ?
ឆ្លើយតបទៅនឹងចម្ងល់ដែលកំពុងកប់ជ្រៅនៅ ក្នុងជម្រៅចិត្តរបស់អ្នកតាមដានជំហានសិល្បៈ និងអ្នកជំនួញដែលបានលើកឡើងខាងលើនោះ ប្រភពមួយបានឲ្យដឹងថា ព័ត៌មានទាំងឡាយដែលបានបែកធ្លាយកន្លងមក គឺជាចេតនា។ ប្រភពនោះបានបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ រូបថតជាច្រើនសន្លឹករបស់គ្រួសារអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន រួមជាមួយនឹងកូនៗត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តាមពិតនោះមិនមែនជារឿងចៃដន្យទេ តែនោះជាការទម្លាយនូវអាថ៌កំបាំងចំណងស្នេហ៍នោះបន្តិចម្តងៗដើម្បី ឲ្យមហាជនដឹងនិងជ្រាបសើៗ ហើយចុងក្រោយក៏ទម្លាយពីដំណឹងរៀបមង្គលការដែលអ្វីៗសុទ្ធតែកើតឡើង ពីការរៀបចំរបស់មនុស្សជំនិតបំផុតរបស់គ្រួសារមួយនេះ។
នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបញ្ជូនខ្លួនលោកឧកញ៉ាថៃសេងឡុងទៅសាលាដំបូងរាជធានី
លោកឧកញ៉ា ថៃ សេងឡុង ត្រូវសមត្ថកិច្ចក្រៀកចេញពីរថយន្ត
កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤
មិថុនា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនលោកឧកញ៉ា ថៃ
សេងឡុង ទៅសាលាដំបូងរាជធានី
ពាក់ព័ន្ធបណ្តឹងប្អូនប្រុសបង្កើតឈ្មោះ ហួត សេងទ្រី
ប្តឹងចោទថាបងប្រុសលក់ផ្ទះរបស់គាត់ ។
សូមបញ្ជាក់ថា លោកឧកញ៉ាថៃ សេងឡុង
ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ មិថុនា
តាមបណ្តឹងរបស់ប្អូនប្រុសរបស់លោក
ហើយក្រោយមកលោកឧកញ៉ាមានជំងឺលើសឈាមខ្លាំងពេក
ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន ។
ពលករខ្មែរកើនដល់ប្រមាណ៥ម៉ឺននាក់ដែលបញ្ចូនចេញពីថៃតាមច្រកប៉ោយប៉ែត
អភិបាលខេត្តបន្ទាយមានជ័យលោក គោ ស៊ុំសារឿត ថ្លែងប្រាប់អ្នកសារព័ត៌មានពេលលោក ទៅពិនិត្យស្ថានភាពពលករខ្មែរនៅច្រកប៉ោយប៉ែតនៅល្ងាចថ្ងៃសុក្រម្សិលមិញថា ចំនួនពលរដ្ឋខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃបញ្ជូនមកវិញនោះមានចំនួនជិត៥ម៉ឺននាក់។ លោក បញ្ជាក់ថា គិតតែក្នុង១ថ្ងៃនៅថ្ងៃសុក្រម្សិលមិញ អាជ្ញាធរថៃ បញ្ជូនពលករខ្មែរមានចំនួនប្រមាណ២ម៉ឺននាក់។
រដ្ឋាភិបាលយោធាថៃ កំពុងដឹកជញ្ជូនពលរដ្ឋខ្មែរដែលស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ មកកម្ពុជាវិញតាមព្រំដែននៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង ខេត្តប៉ៃលិន។
លោកអនុប្រធានកឹមសុខាទទួលការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់សកម្មជននិងពលរដ្ឋខ្មែរនៅប្រទេសញូហ្សឡែនក្នុងដំណើរបេសកកម្មការងារជាអន្តរជាតិ
នៅបន្ទាប់ពីបំពេញបេសកកម្មការងារក្នុងស្រុកយ៉ាងមមារញឹក លោកអនុប្រធាន កឹម សុខា
បាន បន្តដំណើរទៅប្រទេសញូហ្សេឡែន ដើម្បីជួបជាមួយពលរដ្ឋខ្មែររស់នៅទីនោះ និងមន្រ្តីសំខាន់ៗនៃប្រទេសនេះ
ទទួលយកអនុសាសន៏ ក្នុងការរកដំណោះស្រាយ ដើម្បីបញ្ចប់ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា
ដែលបានអូសបន្លាយជាង១០ខែមកហើយនោះ ។
ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា រហូតមកទល់និងពេលនេះ ដើមចមបណ្តាលមក ពីគណបក្សប្រជាជន
និង គជប ដែលមិនយុត្តិធម៌ ត្រឹមត្រូវ និងឯករាជ្យ រួមគ្នាប្លន់យកឆន្ទះពលរដ្ឋ
ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ មានចំនួនយ៉ាងច្រើនលើសលប់ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ
ដឹកនាំរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២៨ កក្កដា ២០១៣កន្លងទៅ ។
សូមជំរាបថា នៅបន្ទាប់ពីវត្តមានរបស់លោកអនុប្រធាន កឹម សុខា
អញ្ជើញដល់ប្រទេសញូហ្សេ ឡែន សកម្មជនគណបក្ស និងពលរដ្ឋខ្មែររស់នៅប្រទេសនោះ បានទទួលស្វាគមន៏លោកអនុប្រ
ធាន កឹម សុខា យ៉ាងកក់ក្តៅបំផុត ព្រមជាមួយគ្នានោះ លោកអនុប្រធាន កឹម សុខា ក៏បានជួប
សំណេះសំណាលជាមួយពួកគាត់ និងធ្វើការជំរាបជូនការវិវឌ្ឍន៏នយោបាយនៅកម្ពុជា និងគោល
ជំហ៊ររបស់គណបក្ស ក្នុងការជួបចរចារជាមួយគណបក្សប្រជាជនកន្លងមក ដើម្បីទំលាយការ ជាប់គាំងនយោបាយបច្ចុប្បន្ន
។
Friday, June 13, 2014
ហេតុអ្វីការជ្រើសតាំងគ.ជ.បត្រូវការសម្លេង២/៣?
គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត ដែលត្រូវឲ្យមានលក្ខណៈឯករាជ្យ អព្យាក្រឹត ទទួលស្គាល់ពី គ្រប់ភាគី ដើម្បីរៀបចំការបោះឆ្នោតមួយឲ្យប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមប្រព័ន្ធ ច្បាប់កំណត់ ។
គ.ជ.ប ត្រូវការសម្លេង ២/៣ ដើម្បីជៀសវាងកុំឲ្យគណបក្សដែលមានសម្លេង៥០%+១ ធ្វើការតែង តាំង ឬដោះដូរ គ.ជ.ប ដើម្បីបម្រើផលប្រយោជន៍បក្ខពួកខ្លួន ។











































