សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 1, 2014

​សមត្ថកិច្ច​ខេត្ត​សៀមរាបរារាំង​ការជួបជុំ​របស់​យុវជន​មិនឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​បាត់ដី​កម្ពុជា​ក្រោម​​

យុវជនកាន់ទុក្ខ​រំឭក​ខួប​ទី​៦៥ នៃ​ថ្ងៃ​ដែល​បារាំង​កាត់​ដី​កម្ពុជា​
ក្រោម​ឲ្យទៅ​វៀតណាម (រូបថត៖ បូ សាវី)

សមត្ថកិច្ច​ខេត្ត​សៀមរាប រារាំង​យុវជន​មិនឲ្យ​ធ្វើ​ពិធី​កាន់ទុក្ខ​រំឭក​ខួប​ទី​៦៥ នៃ​ថ្ងៃ​ដែល​បារាំង​កាត់​ដី​កម្ពុជា​ក្រោម​ឲ្យទៅ​វៀតណាម​កាន់កាប់នៅមុខ​ បរិវេណ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។

​ក្រុមយុវជន​ប្រមាណ​៥០​នាក់ ដែល​ស្លៀកពាក់​ឯកសណ្ឋាន រំលេច​ឲ្យឃើញ​ពី​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ រយៈ​ពេល៦៥​ឆ្នាំ​មកហើយ បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​ត្រូវបាន​កងសន្ដិសុខ ដែល​មាន​ឯកសណ្ឋាន​ពណ៌​ខ្មៅ​បំបែក​ការជួប​ជុំនោះ​។

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១ ខែមិថុនា នេះ គេ​ឃើញ​មាន​កម្លាំង​សន្តិសុខ​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ និង​នគរបាល​ចរាចរ​ផង បាន​ដាក់ពង្រាយ​នៅ​ទីតាំង​ជាច្រើន​កន្លែង ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ នៅ​រង្វង់​មូល​ជិត​ប្រាសាទ​អង្គរវត្ត និង​ជា​ពិសេស​នៅមុខ​ប្រាសាទ​អង្គរវត្ត​តែម្ដង​។

​ក្រុមយុវជន​ឲ្យដឹងថា កម្លាំង​សន្តិសុខ​បាន​បំបែក​ការជួបជុំ​របស់​ពួកគេ ហើយ​ការពង្រាយ​កម្លាំង​នៅមុខ​ប្រាសាទ​អង្គរវត្ត និង​តាម​ដងផ្លូវ​នានា គឺជា​ចេតនា​រារាំង​ពួកគេ​មិនឲ្យ​ធ្វើ​ការ​ដង្ហែ​កាន់ទុក្ខ​ថ្ងៃ​បាត់បង់​ដី​ កម្ពុជា​ក្រោម​ខួប​ទី​៦៥​ឆ្នាំ​។



VOD មិនអាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​បំភ្លឺ​ករណី​រារាំង​ការជួបជុំ​របស់​យុវជន​មិនឲ្យ​ធ្វើ​ពិធី​ កាន់ទុក្ខ​ថ្ងៃ​បាត់បង់​ដី​កម្ពុជា​ក្រោម​នេះ​បាន​នៅឡើយ​ទេ​។


​ទឹកដី​កម្ពុជា​ក្រោម ត្រូវបាន​អាណានិគមនិយម​បារាំង​សម្រេច​កាត់​ឲ្យទៅ​វៀតណាម​កាន់កាប់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩​៕

No comments:

Post a Comment

yes