សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 1, 2014

រថយន្ត១គ្រឿងចុះសាឡាង​អ្នកលឿងដាច់ហ្រ្វាំង​រអិលធ្លាក់ទឹកស្លាប់០២នាក់

រថ​យន្ត​ TOYOTA HILUX ត្រូវ​គេ​ស្ទូច​ឡើង​ពី​ក្នុង​ទឹក

រថយន្ត Toyota Hillux ១គ្រឿង ​ព៌ណស ​ពាក់ស្លាកលេខ​ ព្រៃវែង ​2A -0199 ​បានបើកចុះសាឡាង​អ្នកលឿងត្រើយខាងលិច​ ​ដាច់ហ្វ្រំាងចាប់មិនស៊ី ​បណ្តាលឲ្យជ្រុល​ហួសសាឡាង​ធ្លាក់ចូលទន្លេ​ បណ្តាលឲ្យ​ស្រ្តីវ័យចំណាស់០២នាក់ស្លាប់ ​និង​ មនុស្ស៣នាក់​ដែលនៅក្នុងរថយន្ត​ជាមួយគ្នា​បានរួចផុតគ្រោះថ្នាក់​ ។

ហេតុការណ៏នេះ​បានកើតឡើង​នៅម៉ោង១០យប់ថ្ងៃទី៣១​ ឧសភា ​២០១៤ ​នៅកំពង់ម្លង​អ្នកលើឿងត្រើយខាងលិច ​ស្ថិតក្នុងភូមិ​កំពង់ចម្លង​ ឃុំព្រែកទន្លាប់ ​ស្រុកលើកដែក​ ខេត្តកណ្តាល ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សំដី​សមត្ថកិច្ច​ បញ្ជាក់ឲ្យដឹងទៀតថា ​ជនរងគ្រោះដែល​ស្លាប់០២នាក់នោះ​ ម្នាក់ឈ្មោះ​ ងី សារ៉ុន ​អាយុ៦៥ឆ្នាំ​ ជាភរិយា​របស់លោក តូច សាក់​ អតីតសមាជិកព្រឹទ្ឋសភា ​និងម្នាក់ទៀតឈ្មោះ​ ភាព ទូច​ អាយុ៥៣ឆ្នាំ ជាប្រពន្ឋថៅកែកាស៊ីណូ​នៅច្រក​ទ្វារ​អន្តរជាតិចក្រី ។



បច្ចុប្បន្ន​សពស្រ្តីទំាងពីរ​នាក់​ ត្រូវបានក្រុមគ្រួសារបញ្ជូន​យកទៅធ្វើបុណ្យ​នៅក្នុងភូមិព្រែកខ្សាយ​ ឃុំព្រែកខ្សាយ(ខ) ​ស្រុកពាមរ​ ខេត្តព្រៃវែង ។

No comments:

Post a Comment

yes