លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិនៅក្នុ ងសន្និសីទកាសែត
មួយកាលពី ពេលកន្លងមក
មេដឹកនាំគណបក្សសង្គ្រោះជា តិបានបន្ទោសគណបក្សប្រជាជន ចំពោះការបន្តអូសបន្លាយនូវ វិបត្តិនយោបាយជាអ្វីដែល គណបក្សប្រឆាំងថា គឺដោយសារតែគណបក្សកាន់អំណា ចភ័យខ្លាចមិនចង់កែប្រែ គ.ជ.ប ឲ្យឯករាជ្យពិតប្រាកដ។
ដោយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ទាប់ពីការសម្ភាសជាមួយទូ រទស្សន៍ ALJAZEERA កាលម្សិលមិញ ប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិ លោក កឹម សុខា បានថ្លែងថា ការចរចាមិនអាចបន្តទៅមុខ បានគឺដោយសារតែគណបក្សប្រជា ជនភ័យខ្លាចឯករាជភាពរបស់ គ.ជ.ប ឯករាជភាពរបស់តុលាការ និងកម្លាំងសាធារណជន។
លោកបន្តថា៖ «ប្រសិនបើ គ.ជ.ប ឯករាជ្យ គណបក្សប្រជាជននឹងចាញ់ឆ្នោត។ ប្រសិនបើតុលាការឯករាជ្យតុ លាការនឹងកាត់ទោសពួកគេពីព្ រោះពួកគេបានប្រព្រឹត្តខុស និងប្រព្រឹត្តិអំពើពុករលួយ ច្រើនណាស់»។ ជាងនេះទៀត លោក កឹម សុខា លើកឡើងថា គណបក្សប្រជាជនបិទទីលានប្រជា ធិបតេយ្យគឺដោយសារភ័យខ្លាច កម្លាំងសាធារណជនដែលប្រើសិទ្ ធិតវ៉ាប្រឆាំងនឹងការកាន់ អំណាចរបស់គណបក្សប្រជាជន។ «ការបិទទីលានប្រជាធិបតេយ្យ វាក៏ដូចជាបិទសិទ្ធិរបស់ប្ រជាពលរដ្ឋអ៊ីចឹងដែរ»។
លោក កឹម សុខា បានថ្លែងថា៖ «យើងគិតថា គណបក្សប្រជាជនគួរតែធ្វើល្ អដើម្បីកុំឲ្យចាញ់ឆ្នោត»។
ប៉ុន្តែប្រធានក្រុមការងារ ចរចាគណបក្សប្រជាជនលោក ព្រុំ សុខា បានថ្លែងថា គ្មានហេតុផលណាដែលគណបក្សប្ រជាជនភ័យខ្លាចចំពោះអ្វីដែ លលោក កឹម សុខា បានលើកឡើងនោះទេ។
លោក ព្រុំ សុខា បានថ្លែងថា៖ «មិនភ័យខ្លាចអ្វីទាំងអស់។ យើងភ័យខ្លាចតែអ្នកប្រជាធិ បតេយ្យលេងល្បែងប្រជាធិបតេយ្ យ។ ប្រសិនបើ គ.ជ.ប មិនឯករាជ្យប្រហែលជាគណបក្ស សង្គ្រោះជាតិមិនទទួលបានអា សនៈ ៥៥ ទេ»។
ពាក់ព័ន្ធនឹងឯករាជភាពរបស់តុ លាការ លោក ព្រុំ សុខា បានសង្កត់ធ្ងន់ថា លោក កឹម សុខា មិនត្រូវភ្ជាប់តុលាការទៅនឹ ងគណបក្សនយោបាយទេពីព្រោះតុ លាការគឺជាស្ថាប័នដែលនៅផ្សេ ងពីគណបក្សនយោបាយហើយឥឡូវនេ ះ ប្រព័ន្ធតុលាការកំពុងត្រូវ បានធ្វើកំណែទម្រង់។
លោក ព្រុំ សុខា បានគូសបញ្ជាក់ថា៖ «យើងមិនភ័យខ្លាចកម្លាំង របស់នរណាទេ។ យើងខ្លាចតែការប្រើទីលានប្ រជាធិបតេយ្យមិនត្រូវទៅនឹង គោលបំណងនៃប្រជាធិបតេយ្យ។ ការប្រើទីលានប្រជាធិបតេយ្យ ឬមធ្យោបាយប្រជាធិបតេយ្យ យើងមិនខ្លាចទេ។ យើងខ្លាចតែពួកគេយកមធ្យោបា យប្រជាធិបតេយ្យមកប្រើជា ឧបករណ៍បម្រើគោលបំណងនយោបាយ»។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវពីបញ្ ហាសង្គមបានថ្លែងថា មានបញ្ហាសង្គមជាច្រើនមិនទា ន់ត្រូវបានដោះស្រាយដូច្នេះ ការលើកឡើងរបស់លោក កឹម សុខា មិនសូវខុសទេ ហើយម្យ៉ាងវិញទៀត រដ្ឋាភិបាលបច្ចុប្បន្នកំពុង ពាក់អាវប្រជាធិបតេយ្យលើអាវ កុម្មុយនីស្ត ដើម្បីឲ្យប្រជាជនអាចឃើញថា វាជាប្រជាធិបតេយ្យតាមពិត វាជាកុម្មុយនីស្ត។
លោក កែម ឡី បានថ្លែងបញ្ជាក់ថា៖ «ដូច្នេះគណបក្សប្រជាជន មិនលែងតុលាការ និង គ.ជ.ប ចោលទេ។ ប្រសិនបើគាត់លែងតុលាការ និង គ.ជ.ប វាអាចមានគ្រោះថ្នាក់សម្រាប់ គាត់។ ជារួមគណបក្សប្រជាជនមិនចង់ ធ្វើកំណែទម្រង់ទេ គាត់គ្រាន់តែចង់ឈ្នះដើម្បី ឲ្យគាត់អាចបន្តកាន់អំណាច តទៅទៀត»៕
No comments:
Post a Comment
yes