Friday, June 13, 2014

ហេតុអ្វីការជ្រើសតាំងគ.ជ.បត្រូវការសម្លេង២/៣?


ក្នុងស្ថានភាពប្រជាធិបតេយ្យមានលក្ខណៈរឹងមាំល្អបង្គួរ គេអាចផ្តល់សេចក្តីទុកចិត្ត ដល់រាជរដ្ឋាភិ បាល តាមសម្លេង៥០%+១ ដល់គណបក្សឈ្នះឆ្នោត ដើម្បីជៀសវាង ការធ្វើរាជរដ្ឋាភិបាលចម្រុះ ឯគណបក្សចាញ់ឆ្នោត គឺជាគណបក្សប្រឆាំង ។

គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត ដែលត្រូវឲ្យមានលក្ខណៈឯករាជ្យ អព្យាក្រឹត ទទួលស្គាល់ពី គ្រប់ភាគី ដើម្បីរៀបចំការបោះឆ្នោតមួយឲ្យប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមប្រព័ន្ធ ច្បាប់កំណត់ ។

គ.ជ.ប ត្រូវការសម្លេង ២/៣ ដើម្បីជៀសវាងកុំឲ្យគណបក្សដែលមានសម្លេង៥០%+១ ធ្វើការតែង តាំង ឬដោះដូរ គ.ជ.ប ដើម្បីបម្រើផលប្រយោជន៍បក្ខពួកខ្លួន ។

No comments:

Post a Comment

yes