ដោយក្តីអាណិត ស្រឡាញ់ដ៏ធំធេង, ក្រុមគ្រួសារ និងមិត្តស្រីដែលបានរួមរស់ជាមួយគ្នារហូតមានកូន១ ក៏បានបំពេញក្តីសុបិន្តចុងក្រោយរបស់គាត់ ។ ប៉ុន្តែ ដោយសារ Rowden មិនអាចក្រោកចេញពីគ្រែពេទ្យបាន ក្រុមគ្រួសារក៏សម្រេចចិត្តស្នើសុំខាងមន្ទីរពេទ្យរៀបចំមង្គលការរបស់ ពួកគេ ទៅតាមប្រពៃណីសាសនាគ្រឹស្ត នៅក្នុងបន្ទប់មន្ទីរពេទ្យតែម្តងទៅ ហើយពិធីនេះបានប្រព្រឹត្តទៅមានរយៈពេល ១២ ម៉ោង ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា លោក Rowden បានដេកនៅលើគ្រែអ្នកជំងឺស្តឹក ស្ថិតក្នុងសម្លៀកបំពាក់កូនកំលោះ, រីឯមិត្តស្រីរបស់គាត់បានតុបតែងជាកូនក្រមុំយ៉ាងស្រស់ស្អាត ជាមួយស្នាមញញឹមពោរពេញក្តីរំជើបរំជួលក្តុកក្តួលកំសត់ជាទីបំផុត ។ យ៉ាងណាមិញ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិដែលបានចូលរួម ពុំបានសម្តែងអារម្មណ៍រំភើបសប្បាយរីករាយនោះទេ គឺពួកគេត្រលប់ជាហូរទឹកភ្នែកគ្រប់ៗគ្នា ព្រោះតែទិដ្ឋភាពនេះវាមហាកំសត់ពេកក្រៃ ។
ទោះជាយ៉ាងណា ដោយសារតែមជ្ជរាជមិនប្រោសប្រណីតទៅទៀត ក្នុងរយៈពេលតែ ១០ ម៉ោង ប៉ុណ្ណោះ ក្រោយអាពាហ៍ពិពាហ៍នេះ, លោក Rowden ក៏បានដាច់ខ្យល់ស្តាប់ ដោយបន្សល់ទុកភរិយា និងកូនស្រីជាទីស្រឡាញ់អាយុ ២ ឆ្នាំម្នាក់ ឲ្យរស់នៅកន្តោចកន្លែង ៕
No comments:
Post a Comment
yes