ប្រជាពលរដ្ឋនាំគ្នាបញ្ឈប់គ្រឿងចក្រក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅឃុំតាជេស
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃទី២ មិថុនា ឆ្នាំ២០១៤
ពលរដ្ឋប្រមាណ ១០នាក់របួស នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយកម្មកររបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅលើដីទំនាស់ក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តំណាងប្រជាពលរដ្ឋ លោក រាជ សីមា មានប្រសាសន៍ថា អ្នកភូមិបានរបួសដោយសារគ្រាប់ចម្ពាម និងវត្ថុរឹងផ្សេងទៀត នៅពេលពួកគេប្រមាណ ៨០នាក់ បាននាំគ្នាទៅរារាំងក្រុមកម្មករប្រមាណ ២០០នាក់ ដែលស៊ីឈ្នួលធ្វើរបងក្រុមហ៊ុន ខេ.ឌី.ស៊ី នៅព្រឹកថ្ងៃទី៥ ខែកក្កដា។ លោក រាជ សីមា បញ្ជាក់ថា ក្រុមហ៊ុនប៉ុនប៉ងធ្វើរបងព័ទ្ធយកដីរបស់អ្នកភូមិ បើទោះបីជាធ្លាប់មានការព្រមព្រៀងថា រក្សាដីនោះមិនប៉ះពាល់ ដើម្បីរង់ចាំដំណោះស្រាយ៖ «សំឡេង»។
បន្ទាប់ពីមានការប៉ះទង្គិច ក្រុមអ្នកភូមិបន្តប្រមូលផ្ដុំគ្នាលើដីទំនាស់ ដោយអះអាងថា នឹងស៊ូស្លាប់លើដីដែលពួកគាត់ធ្លាប់អាស្រ័យផល។
បើតាមតំណាងប្រជាពលរដ្ឋដដែល អាជ្ញាធរភូមិឃុំបានត្រឹមទទួលបណ្ដឹងរបស់ពលរដ្ឋ ប៉ុន្តែពុំមានលទ្ធភាពនឹងដោះស្រាយបញ្ហាជម្លោះនេះឡើយ។
តំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី មិនធ្វើអត្ថាធិប្បាយទេជុំវិញករណីប៉ះពាល់លើពលរដ្ឋឲ្យមានរបួស ក្នុងពេលក្រុមហ៊ុនធ្វើរបងលើដីជម្លោះនៅភូមិឡពាង នោះ។
ករណីនេះ អ្នកភូមិអំពាវនាវដល់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អោយជួយដោះស្រាយ ដ្បិតពលរដ្ឋរកឃើញថា ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអ្នកមានអំណាចមានឥទ្ធិពល ដែលពុំមានអ្នកពាក់ព័ន្ធណាហ៊ានដោះស្រាយទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុននេះឡើយ៕
No comments:
Post a Comment
yes