គណបក្សសង្គ្រោះជាតិ ជានិច្ចជាកាលរក្សាគោលជំហ៊រឥតងាករ៉េ គឺការតម្កល់ផលប្រយោជន៏របស់ជាតិ
និងពលរដ្ឋជាធំ ។
ក្នុងនោះសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើការតស៊ូ ទាមទារ
ដើម្បីឲ្យកម្ពុជា ជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យ សេរី
និងយុត្តិធម៌ពិតប្រាកដ ដើម្បីធ្វើឲ្យប្រទេសមួយ នេះមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ
និងបញ្ជៀសពីការគ្រប់គ្រងរបស់បុគ្គលផ្តាច់ការ។
ថ្លែងនៅក្នុងពិធី
បង្សុកូលរំលឹកវិញ្ញាណក្ខណ្ឌដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងថ្ងៃរដ្ឋប្រហារ
០៥-០៦ កក្កដា ១៩៩៧ ដែលជាខួបឆ្នាំទី១៧ លោកអនុប្រធាន កឹម សុខា មានប្រសាសន៏ថា
គណបក្សសង្គ្រោះជាតិ មិនដែលបំភ្លិចវីរកងទ័ព
និងយុទ្ធមិត្តទាំងអស់ដែលបានស្លាប់បាត់បង់ ជីវិតនៅថ្ងៃរដ្ឋប្រហារឡើយ ដែលជាអ្នកស្នេហាជាតិ
តស៊ូ ដើម្បីឯករាជ្យភាពអធិបតេយ្យភាពបូររណៈភាពទឹកដី មិនឲ្យបរទេសឈ្លានពាន
និងការតស៊ូដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព ឲ្យកម្ពុជា មិនទុកឲ្យពួកកុម្មយនីសបន្តកាន់អំណាចបន្តទៀត
គឺសុតតែជាយុទ្ធិមិត្តរបស់គណបក្ស សង្គ្រោះជាតិ ព្រោះគណបក្សសង្គ្រោះជាតិ
មានគោលបំណងដូចជាយុទ្ធិមិត្តទាំងអស់ ដែលបាន បូរជាជីវិតដើម្បីជាតិ
ហើយក្នុងនោះអ្នកស្នេហាជាតិមួយចំនួន បន្ទាប់ពីថ្ងៃរដ្ឋប្រហា និងក្រោមការកំចាត់នៃពួកល្មោភអំណាច
បានធ្វើឲ្យអ្នកស្នេហាជាតិទាំងនោះត្រូវបានបាត់ បង់ឧត្តមគតិ មសិការជាតិរបស់ខ្លួន បណ្តោយឲ្យ
មាស ប្រាក់ បុណ្យស័ក អូសទាញឧត្តមគតិរបស់ខ្លួន ។
លោកអនុប្រធាន កឹម សុខា បន្តទៀតថា គណបក្សសង្គ្រោះជាតិ គឺចង់បានបំផុតឲ្យប្រទេសកម្ពុជាមានឯករាជ្យភាព
អធិបតេយ្យភាពបូរណភាពទឹកដី មិនរណបបរទេស ហើយនិងចង់ឲ្យប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមួយដែលប្រកាន់នូវរបបប្រជាធិបតេយ្យ
សេរីពិតប្រាកដ ហើយការតស៊ូរបស់គណបក្សសង្គ្រោះជាតិ
គឺជាបន្តវេនរបស់យុទ្ធមិត្តដែលបានតស៊ូសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិនាពេលកន្លងមក ។
( សម្លេង )
លោកអនុប្រធាន កឹម សុខា មានប្រសាសន៏បន្តទៀតថា ការដែលគណបក្សសង្គ្រោះជាតិ
ប្រារព្វ ពិធីរំលឹកខួបថ្ងៃរដ្ឋប្រហា ០៥-០៦ កក្កដា ១៩៩៧ គឺដើម្បីបង្ហាញថា
អំពើឧក្រិដ្ឋ ដែលជនផ្តាច់ការបានប្រព្រឹត្តិនាពេលកន្លងមក មិនត្រូវបានគេជីកកប់ឡើយ
ហើយគណបក្សសង្គ្រោះជាតិ និងគាស់ព្រឹត្តិការនេះឡើងជានិច្ច
ព្រោះជាព្រឹត្តិការប្រវត្តិសាស្ត្រ ។ ( សម្លេង )
សូមជំរាបថា ព្រឹត្តិការថ្ងៃ០៥-០៦ កក្ដដា ១៩៩៧
គឺជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តដែលកូនខ្មែរមិនអាចបំភ្លិចបានឡើយ ព្រោះជាថ្ងៃដែលកងទ័ពស្នេហាជាតិ
និងអ្នកស្នេហាជាតិជាច្រើនរូបត្រូវបាន ស្លាប់បាត់បង់ជីវិត ក្រោមស្នាដៃបុគ្គលល្មោភអំណាច
ហើយក្នុងនោះលោកអនុប្រធាន កឹម សុខា ក៏បានស្នើឲ្យមានការបង្កើតមជ្ឈមណ្ឌលកត់ត្រាឧក្រិដ្ឋកម្មទាំងឡាយណាដែលបានកើតឡើងចាប់ពីឆ្នាំ១៩៩៣
ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា ក្នុងការផ្តល់យុត្តិធម៌ដល់អ្នកដែលបានស្លាប់ដោយអំពើឧក្រិដ្ឋរបស់អ្នកមានអំណាចកន្លងមក
៕
No comments:
Post a Comment
yes