សមត្ថកិច្ចដាក់របាំងដែក បិទកំណាត់ផ្លូវព្រះមុនីរ៉េត (រូបថត៖ ញឹម សុខន)
ពលរដ្ឋប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃពុធនេះ ប្រមូលផ្ដុំគ្នានៅជិតសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានការបើកសវនការលើការឃុំខ្លួន ឬដាក់ឲ្យនៅក្រៅឃុំ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥រូប ពាក់ព័ន្ធនឹងករណីហិង្សា ដែលកើតមាននៅលើទីលានប្រជាធិបតេយ្យម្សិលមិញនេះ។
ប្រជាពលរដ្ឋជាង៤០០នាក់នោះ ប្រមូលផ្តុំពីរកន្លែងផ្សេងគ្នាគឺមួយក្រុមនៅខាងស្តុបអាងទឹក និងមួយក្រុមទៀតនៅស្តុបនាងគង្ហីង។
កម្លាំងសមត្ថកិច្ចដាក់របាំងដែកបិទកំណាត់ផ្លូវព្រះមុនីរ៉េត និងពង្រាយជុំវិញសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងត្រៀមទប់ស្កាត់បញ្ហាជាយថាហេតុ។
កម្លាំងសមត្ថកិច្ចដាក់របាំងដែកបិទកំណាត់ផ្លូវព្រះមុនីរ៉េត និងពង្រាយជុំវិញសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងត្រៀមទប់ស្កាត់បញ្ហាជាយថាហេតុ។
ប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅព្រឹកនេះ មានកាន់បដាឈរនៅជិតរបាំងដែករបស់សមត្ថកិច្ច ដើម្បីទាមទារឲ្យដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៤រូប។ នៅម៉ោងជិត១១ព្រឹកនេះ មិនមានការប៉ះទង្គិចគ្នាណាមួយកើតឡើងទេ។
នៅថ្ងៃអង្គារសម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ៥រូប ពាក់ព័ន្ធហិង្សានៅទីលានប្រជាធិបតេយ្យរួមមាន អ្នកស្រី មូរ សុខហួរ បេក្ខជនតំណារាស្ត្រជាប់ឆ្នោតខេត្តបាត់ដំបង លោក ម៉ែន សុថាវរិន្ទ្រ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខេត្តកំពង់ធំ លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រនៅភ្នំពេញ លោក លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង និងលោក កែវ ភារម្យ បេក្ខជនតំណារាស្ត្រជាប់ឆ្នោតខេត្តក្រចេះ។
No comments:
Post a Comment
yes