សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 28, 2014

គណបក្សសង្គ្រោះជាតិនៅតែរក្សាការពារបម្រើឆន្ទៈរបស់ប្រជាពលរដ្ឋហើយសម្រេចក្នុងការធ្វើអ្វីដោយឈរលើគោលជំហរម្ចាស់ឆ្នោតជាធំ


គណបក្សសង្គ្រោះជាតិ ដែលប្រសូត្រចេញពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជា គណបក្សប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិទាំងអស់គ្នា មិនមែនជាគណបក្សរបស់បុគ្គលណាម្នាក់ ឡើយ ។

ក្នុងនោះ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាន់ភ្ជាប់មកជានិច្ចនូវការគោរព រក្សា ការពា និង​បម្រើ ឆន្ទៈរបស់ម្ចាស់ឆ្នោត ម្ចាស់អំណាច ដែលបានផ្តល់សេចក្តីទុកចិត្តមកលើគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា រួមជា​មួយឥស្សរជននយោបាយឆ្នើមៗជាច្រើនរូបទៀត ។

បើគិតចាប់តាំងពីថ្ងៃបោះឆ្នោតអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មកទល់និងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គឺមានរយៈពេល១ឆ្នាំនិង៤ខែហើយ ដែលគណបក្សសង្គ្រោះជាតិ បន្តគោរពតាមឆន្ទៈរបស់ពលរដ្ឋ ក្នុងការតវ៉ាទាមទាររកសម្លេងឆ្នោត ដែលត្រូវបាន គជប មិនឯក​រាជ្យ លួចបន្លំសម្លេងរបស់គណបក្សសង្គ្រោះជាតិ ទៅបំបេញបន្ថែមឲ្យគណ​បក្សមួយ​ទៀត​ដែល ជាគូរប្រជែងដ៏ស្រួចស្រាវរបស់សង្គ្រោះជាតិ ។


បន្ទាប់មកគណបក្សសង្គ្រោះជាតិ បានខិតខំតស៊ូបំពេញនៅការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ​ស្ទើរទូ​ទាំង​នគរ ពីការផ្លាស់ប្តូរ គជប ដែលបំរើបក្ស ជ្រើសរើសយក គជប ដែលឯករាជ្យ បំរើ​ពល​រដ្ឋ គោរពតាមឆន្ទៈរបស់ពលរដ្ឋ នោះគឺការដាក់ឲ្យ គជប ទៅជាស្ថាប័នធម្មនុញ្ញ ដែលមាន​សមាស​​​ភាព​ក្បាលម៉ា​ស៊ីនពីគណបក្សសង្គ្រោះជាតិ ចំនួន៤រូប ពីគណបក្សប្រជាជនចំនួន៤រូប និង១រូប​ផ្សេងទៀត ជាសមាសភាពរបស់សង្គមស៊ិវិល ។

គជប ថ្មី បាននិងកំពុងតែជជែកគ្នាយ៉ាងខ្លាំង ពីនីតិវិធីមួយចំនួន ដើម្បីឲ្យប្រាកដទាំងអស់គ្នាថា នៅក្រោយ គជប ថ្មីនេះដំណើរនិងមិនស្ថិតនៅក្រោយអំណាចបុគ្គល ឬបក្សណាមួយ ដូច គជប ចាស់ឡើយ ដោយឈរលើគោលការណ៏ សុច្ចរឹត សច្ចៈ យុត្តិធម៌ អព្យាក្រឹត្ត និង​ឯករាជ្យ ។
ដូច្នេះ បើទោះបីការរៀបចំស្ថាប័នមួយនេះយូរបន្តិចក្តី សូមម្ចាស់ឆ្នោត ម្ចាស់អំណាច មេត្តាអត់​ធ្មត់បន្តិច កុំទាន់វិនិច្ឆ័យខុសការពិត និងលង់ជឿលើការបំផុសបំផុលរបស់ពួកអស់លោកអ្នកមួយ ក្រុមតូច ដែលតាំងខ្លួនជាអ្នកឯករាជ្យ ប្រជាធិបតេយ្យ តែធាតុពិតគឺសុតតែជាក្តាន់ផើមទាំងអស់ ដែលតោកៗសឹកមាត់ត្រដោក ឆ្អែតពោះក្របីឯណោះវិញ ។

មានន័យថា អ្នកប្រជាធិបតេយ្យដូចគ្នា មិនថែរក្សា ការពារ ប្រមូលផ្តុំជាមហាកម្លាំងខ្មែរ អ្នកស្នេ ហាជាតិតែមួយ ដើម្បីសង្គ្រោះជាតិយើង បែជាមកញ៉ុះញ៉ង់ បំបែកបំបាក់ បំរើផលប្រយោជន៏​ឲ្យ ទៅគណបក្សប្រជាជន ដើម្បីបានច្បាមអំណាចក្នុងការបន្តជិះជាន់ ធ្វើបាបប្រជាពលរដ្ឋខ្មែរ​ស្លូត​ត្រង់បន្តទៅទៀត និងជាលាភសក្ការៈសម្រាប់ខ្លួនបន្តិចបន្ទួចនោះ ។

តែទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិ មិនទន់ជ្រាយដូចការគិតរបស់អស់លោកទាំងអស់ នោះឡើយ រួមទាំងគណបក្សប្រជាជនថែមទៀតផង គឺសង្គ្រោះជាតិនៅតែរឹងមាំ ដោយឈរលើ គោលការណ៏សង្គ្រោះ បម្រើ ការពារ និងគ្មានថ្ងៃក្បត់ឧត្តមគតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ម្ចាស់អំណាចឡើយ ។

គណបក្សប្រជាជន រកគ្រប់មធ្យោបាយ ដើម្បីដាក់គំនាបមកលើគណបក្សសង្គ្រោះជាតិ រាប់ទាំង ការចាប់ខ្លួនតំណាងរាស្រ្ត សកម្មជនគណបក្ស ជាហូរហែរ រហូតមកទល់ពេលនេះ សកម្មជន របស់គណបក្សសង្គ្រោះជាតិ ចំនួន៤រូបក៏កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស យ៉ាងអយុត្តិធម៌​ ដោយ​ត្រូវបានតុលាការធ្វើការចោទពីបទដឹកនាំកុបកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង​ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅស្ពាននាគក្បែរទីលានប្រជា​ធិប​តេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤  ដែលកាលណោះមានផ្ទុះអំពើហិង្សារងរហួសទាំងកង​កម្លាំងសន្តិសុខ និងបាតុករ ក្នុងការទាមទារឲ្យមានការបើកទីលានប្រជាធិបតេយ្យ ក្រោម​ការ​បើក​ការវាយសំពង ពីសំណាក់ក្រុមសន្តិសុខក្រៅក្របខណ្ឌរបស់សាលារាជធានី ។

ទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហរដើមរបស់ខ្លួនជានិច្ច ដោយគ្មាន ការចុះញ៉ម ឬទន់ជ្រាយជាមួយគណបក្សប្រជាជនឡើយ នោះគឺដំណើរឆ្ពស់ទៅរកការផ្លាស់ប្តូរ ដែលជាការផ្លាស់ប្តូរទាំងមេដឹកនាំ និងការផ្លាស់ប្តួរទាំងនយោបាយ និងគោរព រក្សា ការពារ បម្រើ ឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត ម្ចាស់អំណាច ។

សកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងដំណាកកាលចុងក្រោយនេះ កំពុងជាប់ឃុំនៅពន្ធនាគារ​ព្រៃស មានចំនួន៤រូបដោយត្រូវបានចោទករណីហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ក្នុងនោះរួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគណ បក្សសង្គ្រោះជាតិ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ជាបេក្ខជនតំណាងរាស្រ្តលេខរៀងទី៣ លោក ស៊ុំ ពុទ្ធី លោក អ៊ុក ពេជ្រសំណាង និងលោក ទេព ណារិទ្ធ ៕

No comments:

Post a Comment

yes