Friday, November 20, 2015

លទ្ធផលក្រោយជំនួបថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រទេសហ្វីលីពីន នាថ្ងៃនេះ


លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នៅថ្ងៃទី២០ វិច្ឆិកា ២០១៥នេះ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជួបជាមួយតំណាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនមកពីភ្នំពេញ  ក្នុងជំនួបនោះបានពិភាក្សាការងារ ៖ 

ទី១.ស្ដាប់របាយការណ៍ និងការវាយតម្លៃ របស់តំណាងថ្នាក់ដឹកនាំមកពីភ្នំពេញ ។

ទី២.លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ជម្រាប អំពីស្ថានភាពនយោបាយអន្ដរជាតិ ដែលពាក់ព័ន្ធស្ថានការណ៍ស្រុកខ្មែរបច្ចុប្បន្ន ។ 

ទី៣.ក្រោយពីការពិភាក្សាគ្នារួចមក ថ្នាក់ដឹកនាំគណបក្ស បានសម្រេចលើកសំណើយុទ្ធសាស្រ្ដនយោបាយ និងផែនការសកម្មភាព រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីដាក់ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិនិត្យ សម្រេច និងអនុវត្ត ។

No comments:

Post a Comment

yes