ដោយ៖វីរជន
មួយរយៈចុងក្រោយនេះ គណបក្សប្រជាជនរបស់លោក ហ៊ុន
សែន បានប្រើប្រព័ន្ធតុលាការ ដែលជាឈ្នាន់របស់ខ្លួន
ដើម្បីបំបិតសិទ្ធិសេរីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងសកម្មជនថ្នាក់មូលដ្ឋាន
ក្នុងន័យគំរាមកំហែង ។
ដោយក្នុងនោះ បក្សកាន់អំណាចមួយនេះ
ក្រោយគណបក្សសង្គ្រោះជាតិ ចាក់ចំណុចខ្សោយរបស់ខ្លួនចំៗ ពីសំណាក់លោកប្រធាន សម
រង្ស៊ី និងលោកអនុប្រធាម កឹម សុខា និងការមិនស្វាគមន៏វត្តមានរបស់លោក ហ៊ុន សែន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ
នៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ធ្វើអោយរូបលោកឆេះកំដៅឡើងភ្លាមៗ ។
ក្នុងនោះ មានទាំងការគំរាម របស់លោក ហ៊ុន សែន ធ្វើបាតុកម្មតប
ក៏បានកើតឡើង ពីការដកតំណែងរបស់លោកអនុប្រធាន កឹម សុខា ចេញពីអនុប្រធានទី១
នៃរដ្ឋសភា ការប្រើហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ជាពិសេសការប្រើប្រព័ន្ធតុលាការចេញដីកាចាប់ខ្លួនលោកប្រធាន
សម រង្ស៊ី ដែលជាដីការលត់តាំងពីឆ្នាំ២០១៣ ការដកអភ័យឯកសិទ្ធិសភារបស់លោកប្រធាន ដោយគណៈកម្មាធិការអចិន្ត្រៃយ៏
នៃរដ្ឋសភា គ្មានការប្រជុំពេញអង្គ រដ្ឋសភា ដែលខុសនិងច្បាប់ទាំងស្រុងក៏ធ្វើទាំងបំពាន
និងការលុបឈ្មោះចេញពីបញ្ចីឈ្មោះអ្នកតំណាងរាស្រ្ត អាណត្តិទី៥ ក៏ដូចជាថ្ងៃទី២០ វិច្ឆិកា
តុលាការបានចេញដីកាថ្មីមួយទៀត បង្គាប់ឲ្យលោកប្រធាន សម រង្ស៊ី ចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការ
ថ្ងៃទី០៤ ធ្នូ ជុំវិញករណីពាក់ព័ន្ធក្នុងសំណុំរឿងរបស់លោក ហុង សុខហួរ ដោយក្នុងដីកានោះ
បញ្ជាក់ពីការមិនចូលខ្លួនរបស់លោកប្រធាន សម រង្ស៊ី តុលាការ និងចេញដីកាចាប់ខ្លួន ។
ដែលករណីទាំងនេះ
បង្ហាញអោយឃើញយ៉ាងច្បាស់ពីអំណាចតុលាការនយោបាយ ក្រោមការ បញ្ជារបស់មនុស្សតែម្នាក់
ក្រោយពីមើលឃើញពីការធ្លាក់ប្រជាប្រិយភាពរបស់ខ្លួន ទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ
ពិសេសការលែងគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
និងនាយករដ្ឋមន្រ្តី អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ៕
No comments:
Post a Comment
yes