សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 20, 2015

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរងការប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ ពីសំណាក់ក្រុមបាតុករ សម្តែងការព្រួយបារម្ភពីសុវត្ថិភាព ក្រោយវិលមកកម្ពុជាវិញ


ដោយ៖វីរជន

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ​ លោក គង់ សភា និងលោក ញ៉យ ចំរើន ដែលរងការប្រើ អំពើហិង្សា យ៉ាងឃោរឃៅ ព្រៃផ្សៃ ពីសំណាក់ក្រុមបាតុករ ដែលគេដឹងថាជាអ្នកគាំ​ទ្រគណបក្ស​ប្រជាជន កាលពីថ្ងៃទី២៦ តុលា រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅទីក្រុងបាងកក ប្រទេសថៃ សម្តែងការព្រួយបារម្ភពីសុវត្ថិភាព ក្រោយវិលមកប្រទេសកម្ពុជា វិញ ។

ការសម្តែងការព្រួយបារម្ភពីសុវត្ថិភាព របស់លោក គង់ សភា និងលោក ញ៉យ ចំរើន ដូចនេះ កើត​ឡើង ​​ក្រោយរយៈពេលជិត១ខែ នៃការប្រើអំពើហិង្សាមកលើរូបលោក អាជ្ញាធរ នៅមិន ទាន់ វែកមុខ ចាប់​ខ្លួនជនដៃដល់ និងជននៅពីក្រោយខ្នង យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់​នៅ​ឡើយ ក្រៅតែពីជន៣នាក់ ដែលបានចូលខ្លួនមកសារភាព​ នៅចំពោះមុខមមត្ថកិច្ច ក្រោយការ​អំពាវ​នាវរបស់លោក ហ៊ុន សែន ។

លោក គង់ សភា និងលោក ញ៉យ ចំរើន បានអោយដឹងថា រូបលោកទាំងពីរ និងវិលមកកាន់មាតុ ប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខ ក្រោយពីក្រុមគ្រូពេទ្យជំនាញ នៅទីក្រុងបាងកក ប្រទេស​ថៃ ​ដែលតាមដានស្ថានភាពជំងឺរបស់លោក ពិនិត្យ និងអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យនោះ ។


ដោយក្នុងនោះ លោក គង់ សភា និងលោក ញ៉យ ចំរើន អំពាវនាវឲ្យអាជ្ញាធរ ស្វែងរ​កចាប់ខ្លួន​ជន​​ដៃដល់ និងអ្នកនៅពីក្រោយខ្នង យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ឲ្យមានប្រសិទ្ធិភាព​និង​ឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពដល់អ្នកតំណាងរាស្រ្តទាំងមូល ។

គួរជំរាបជូនថា ក្រោយករណីអំពើហិង្សា ឃោរឃៅ ព្រៃផ្សៃ របស់ក្រុមបាតុករមួយក្រុម ដែលគាំ​ទ្រគណបក្សប្រជាជន មកលើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានមជ្ឈដ្ឋាននានា លើក ឡើងថា អាជ្ញាធរ កុំពុងតែអនុវត្តច្បាប់២ដាច់ដោយឡែកពីគ្នា ព្រោះថារហូតមកទល់ពេលនេះ រយៈពេលជិត១ខែហើយ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនដៃដល់ និងអ្នកនៅពីក្រោយខ្នង បាន នៅឡើយ បើទោះបីជាមានភស្តុតាងយ៉ាងច្រើន ត្រូវបានបង្ហាញតាមរយៈរូបថត និងវីដេអូ ដែល​ បាន​ផ្សព្វផ្សាយ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Facebookនោះ ដោយវាខុសគ្នាស្រឡះ ក្នុងការ​អនុវត្តន៏ច្បាប់ លើ​ជន​គំរាមមន្រ្តីរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការ​ចាប់ជនទាំងនោះ​យក​មក​ផ្តន្ទា​​ទោសតាមផ្លូវច្បាប់ភ្លាមៗ ។

ដូច្នេះ អាជ្ញាធរក្រុងភ្នំពេញ ត្រូវតែពន្លឿនអោយបានឆាប់បំផុត ក្នុងការចាប់ជនដៃដល់ និងអ្នក នៅពីក្រោយខ្នង លើការប្រើហិង្សា ឃោរឃៅ ព្រៃផ្សៃ មកលើតំណាងរាស្រ្តគណបក្សសង្គ្រោះ ជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន យកមកផ្តន្ទាទោសតាមច្បាប់​ ដើម្បី​ជា​ការ​បង្ហាញពីការ អនុវត្តន៏តួនាទីរបស់សមត្ថកិច្ចមានប្រសិទ្ធភាព ដោយគ្មានការលំអៀង និងបញ្ចប់​នូវ​ការ​រិះគន់របស់មហាជន​ ពិសេសការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តលើប្រព័ន្ធច្បាប់ សមត្ថកិច្ច អំពីសុវត្ថ​ភាព របស់តំណាងរាស្រ្ត និងប្រជាពលរដ្ឋ ៕

No comments:

Post a Comment

yes