សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 24, 2015

លោកអនុប្រធាន កឹម សុខា រួមទាំងតំណាងរាស្រ្ត គង់ សភា និង ញ៉យ ចំរើន នឹងវិលមកដល់មាតុប្រទេសវិញនៅរសៀលថ្ងៃនេះ

ដោយ៖វីរជន

លោកអនុប្រធាន កឹម សុខា ក្រោយបញ្ចប់បេសកកម្មការងារនៅក្រៅប្រទេស ជាមួយលោកប្រ ធាន សម រង្ស៊ី រួមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត នៅវេលាម៉ោង២ និង៤០នាទី រសៀល ថ្ងៃទី២៤ វិច្ឆិកា ២០១៥នេះ និងអញ្ជើញវិលមកដល់មាតុប្រទេសវិញ អមដោយ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ចំនួន២រូប រងរបួសដោយក្រុមបាតុករគាំទ្រ គណបក្សប្រជាជន ប្រើអំពើហិង្សាយ៉ាងឃោរឃៅ ព្រៃផ្សៃ កាលពីថ្ងៃទី២៦ តុលា កន្លងមក ។

លោកអនុប្រធាន កឹម សុខា ក្រោយបញ្ចប់ការងារការទូតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជា មួយលោកប្រធាន សម រង្ស៊ី លោកបានអញ្ជើញចូលទៅពិនិត្យមើលស្ថានភាពជំងឺរបស់លោក គង់ សភា និងលោក ញ៉យ ចំរើន នៅទីក្រុងបាងកក ដែលក្រុមគ្រូពេទ្យជំនាញអនុ ញ្ញត្តិអោយចេញពីមន្ទីរពេទ្យ និងវិលមកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃនេះ។

លោក គង់ សភា និងលោក ញ៉យ ចំរើន បើទោះបីក្រុមគ្រូពេទ្យនៃប្រ ទេសថៃ អនុញ្ញត្តិអោយចេញពីមន្ទីរពេទ្យក៏ពិតមែន តែស្ថានជំងឺ នៃមុខរបួសរបស់លោក នៅមិនទាន់ជាសះស្បើយ នៅឡើយទេ ដោយក្នុងនោះ លោក គង់ សភា ត្រចៀកនៅមិនទាន់ស្តាប់ឮច្បាស់ រីឯលោក ញ៉យ ចំរើន ភ្នែកខាងស្តាំ នៅមើលមិនទាន់ឃើញច្បាស់ ហើយដៃខាងស្តាំនៅចាប់ដែកនៅឡើយ ដែល គ្រូពេទ្យតម្រូវឲ្យមានការត្រួតពិនិត្យក្នុងមួយខែម្តង ៕

No comments:

Post a Comment

yes