ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៦ នេះ ខ្ញុំសូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ រក្សាបានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួន និងទទួលបានជោគជ័យក្នុងកិច្ចការ និងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា។
តែជាពិសេស ខ្ញុំនឹកដល់បងប្អូនជនរួមជាតិជាច្រើននាក់ និងច្រើនគ្រួសារ ដែលកំពុងរងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង មានការរឹបអូសយកដីធ្លី និងផ្ទះសម្បែងជាដើម ព្រមទាំងការធ្វើទុក្ខបុកម្នេញតាមច្រើនរូបភាពគួរឲ្យឈឺចាប់។
ខ្ញុំសូមប្រសិទ្ធិពរ សូមឲ្យបងប្អូនជាជនរងគ្រោះទាំងនោះ ចាប់ផ្តើមឃើញពន្លឺយុត្តិធម៌ ក្នុងឆ្នាំថ្មី ២០១៦ នេះ។ ចំពោះប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ហើយខ្ញុំនឹងខិតខំខ្លួនឯង ធ្វើយ៉ាងណាឲ្យជនជាតិខ្មែរគ្រប់គណបក្ស និងគ្រប់និន្នាការនយោបាយ ជានាគ្នា ស្រុះស្រួលគ្នា និងពួតដៃគ្នា ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ និងថែរក្សាជាតិមាតុភូមិរបស់យើងឲ្យបាននៅគង់វង្សជានិរន្តិ៍ ហើយរួមកម្លាំងគ្នាជាធ្លុងមួយដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យកាន់តែរុងរឿងល្អប្រសើរ។
សូមបងប្អូនជនរួមជាតិគ្រប់រូប មេត្តាទទួលនូវសេចក្តីគោរព ស្រលាញ់ និងរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។
សម រង្ស៊ី


No comments:
Post a Comment
yes