សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 3, 2015

គណបក្សសង្រ្គោះជាតិ កំណត់យកការចុះមូលដ្ឋានជាគោលដៅសំខាន់​សម្រាប់ការ​ផ្លាស់ប្ដូរ និងជោគជ័យ​ នៃការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ​សេរីពិតប្រាកដ


ដោយ៖ សស៊ីណា

គណបក្សសង្រ្គោះជាតិ រក្សាគោលជំហរមិនងាករេ គោរពឆន្ទៈប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋាន​ ដែល​ចង់បានការផ្លាស់ប្ដូរពិតប្រាកដ ហើយជំរុញឲ្យរដ្ឋាភិបាល គោរពច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយ​អនុវត្តនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមែនជាការបំបិទសិទ្ធិសេរីភាពដៃគូរ​ប្រ​កួត​ប្រជែង តាមរូបភាពរំលោភសិទ្ធិមនុស្ស និងច្បាប់ដូចពេលនេះនោះទេ ព្រោះសកម្មភាពរបស់រដ្ឋា​ភិ​បាល​​បែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ផលប្រយោជន៍ ។

យោងតាមបណ្ដាញសង្គមហ្វេសបុកផ្លូវការការរបស់ លោក ម៉ៅ មុន្នីវណ្ណ ចុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២​០១៥ ឲ្យដឹងថា ប្រទេសកម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិ ហើយបានចុះសន្ធិ​សញ្ញា​ជាច្រើន ស្ដីពី សិទ្ធិមនុស្ស និងបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដែលធានានូវការគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ ដែលក្នុងនោះប្រទេសកម្ពុជា ក៏បានអនុម័ត និង អនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ​ព្រះរា​ជា​ណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ។


ការជ្រើសរើស ការអនុវត្តតាមបែបប្រជាធិបតេយ្យនេះហើយ ដែលមិនបានធ្វើឲ្យប្រទេសកម្ពុជា​យើង​មិនរងនូវភាពឯកកោ និងបានការយកទុកដាក់ខ្ពស់ពីបរទេស និងអង្គការអន្ដរជាតិនានា ហេតុ​នេះ ទង្វើនិងសកម្មភាពដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្កបញ្ហា​ជា​ច្រើន​ទៅលើ​ថ្នាក់​ដឹកនាំ និងមន្រ្ដីជាន់ខ្ពស់ ក៏ដូចជាសកម្មជនគណបក្សសង្រ្គោះជាតិ ឬ ការរំលោភ​សិទ្ធិ​មនុស្ស អំពើពុករលួយ និងការបំពានច្បាប់នោះ ត្រូវបានអន្ដរជាតិឃ្លាំងមើល និងថ្កោល​ទោស​ចំពោះសកម្មភាពអមនុស្សធម៌ទាំងនោះ ហើយថ្មីៗនេះ សហភាពអឺរ៉ុបបានអនុម័ត​កាត់ផ្ដាច់​ជំនួ​យ​មកកម្ពុជា ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រម​ទាំងបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ។

លោកឲ្យដឹងទៀតថា ការរំលោភសិទ្ធិមនុស្ស និងច្បាប់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំង​ការប្រើប្រាស់អំពើហិង្សាដោយសេរី ទៅលើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ការទម្លាក់លោកអនុប្រធាន កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភា ការដកអភ័យឯកសិទ្ធិ និងការចេញដីកាចាប់ខ្លួន លោកប្រធាន សម រង្ស៊ី នឹងធ្វើឲ្យគណបក្ស​ប្រ​ជា​ជនខ្លួនឯង បាត់បង់ប្រជាប្រិយភាព និងជំនឿចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអន្ដរជាតិ ។

ការធ្វើទុក្ខបុកម្នេញតាមរបៀប និងវិធីសាស្រ្ដ ដដែលរបស់គណប្រជាជនកម្ពុជានេះ ដោយ​សារ​តែ​​គោល​ជំហរ និងផែនការណ៍សកម្មភាព គណបក្សសង្រ្គោះជាតិ កំពុងដើរលើមាគ៌ា​មួយដ៏​ត្រឹម​ត្រូវ ហើយនេះក៏ជាផ្លូវដែលនាំឲ្យមានការផ្លាស់ប្ដូរផងដែរនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ ។

ដែលនេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋានដើម្បីចលនានៃការផ្លាស់ប្ដូរ​ បែបប្រជាធិបតេយ្យ​នៅ​មូល​ដ្ឋានរបស់ គណបក្សសង្រ្គោះជាតិ គឺការពន្យល់ណែនាំ និងជម្រាបពីស្ថានការណ៍​នយោ​បាយ​ទូទៅ ដែលបានកើតមានឡើង និងអាចនឹងកើតមានឡើងនៅពេលអនាគត​ ជូនប្រជា​ពល​រដ្ឋ​​នៅមូលដ្ឋានឲ្យលោកជ្រាប និងកុំឲ្យមានភាពភ័យខ្លាច ឬអស់សង្ឃឹម ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្ដីគណបក្សសង្រ្គោះជាតិ គ្រប់ជាន់ថ្នាក់ មានគោល​ជំហរ និងគោលដៅច្បាស់លាស់ ប្រកាន់យកសន្ដិភាពនិយម គោរពច្បាប់ អនុវត្តប្រជាធិបតេយ្យ នីតិរដ្ឋ គោរពសិទ្ធិមនុស្ស មិនយកខ្មែរណាជាសត្រូវ មិនអនុវត្តវប្បធម៌គុំគួនសងសឹង សំខាន់​គឺ​ការ​​រួប​រួម​ជាតិ កសាងជាតិ ដោយត្រឹមត្រូវ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងបំពេញ​តម្រូវ​កា​រ​មូល​ដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes