អង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជានិងជួបពិភាក្សាគ្នានៅរសៀលថ្ងៃទី១៥ ខែតុលា
នេះដោយផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនជាពិសេសទៅលើបញ្ហាខ្មែរក្រោមដែលកំពុងនិងជួប
ប្រទះនាពេលបច្ចុប្បន្ន។លោក យន្ត ថារូប្រធានមជ្ឈមណ្ឌលវប្បធម៏ខ្មែរកម្ពុជាក្រោមបានមាន
ប្រសាសន៏អោយដឹងថា អង្គការ សមាគមខ្មែរក្រោមជាង១០ជួបពិភាក្សាគ្នានៅថ្ងៃទី១៥ ខែតុលា
នៅកុដ្ឋលេខ១៣វត្តមហាមន្ត្រីដោយផ្តោតទៅលើបញ្ហា៥ចំនុចក្នុងនោះមានដូចជាៈ
១ការសុំជួបលោក បានគីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិពេលមកបំពេញទស្សនកិច្ច
នៅកម្ពុជា។
២ ការចូលគាល់ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី
៣ ការរៀបចំបុណ្យខួបថ្ងៃ១៦ វិច្ឆិកា
៤ ការរៀបចំពិធីបុណ្យគំរប់ខួប១ខែរបស់ព្រះតេជគុណយឿង សិន ចៅអធិការវត្តសាមគ្គីរង្ស៊ី។
៥ ការដាក់លិខិតទៅសាលាក្តីខ្មែរក្រហមអោយមានសំណងដល់ខ្មែរក្រោមដែលបានស្លាប់
ក្នុងសម័យខ្មែរក្រហម។
No comments:
Post a Comment
yes