គណបក្ស សម រង្ស៊ី កោះប្រជុំគណៈកម្មកានាយក
បន្ទាន់បន្ទាប់ ពីគណកម្មាធិការអចិន្ត្រៃយ៏វិលមក
ពីប្រជុំជាមួយមេបក្សនៅទីក្រុងមានីល
លោកគង់ គាំអនុប្រធានគណបក្សសម រង្ស៊ីបានកោះប្រជុំសមាជិកគណៈកម្មការនាយកជាបន្ទាន់មួយនៅព្រឹកថ្ងៃទី ២៥ មករា ឆ្នាំ២០១១។ គឺជាកិច្ចប្រជុំដែលផ្តោតលើប្រធានបទសំខាន់ពីរគឺ១-ផ្សព្វផ្សាយពីលទ្ធផលកិច្ចប្រជុំរវាងលោក សម រង្ស៊ី ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២និយាយពីសំណើរសុំអនុវត្តគោលការណ៍ផ្លាស់ប្តូរតំណាង
រាស្ត្រពាក់កណ្តាលអាណត្តិ។
តាមគម្រោង គណៈអចិន្ត្រៃយ៍គណបក្សសមរង្ស៊ី ដែលដឹកនាំដោយលោក គង់ គាំ ត្រូវវិលត្រឡប់មកដល់អាកាសយានដ្ឋានភ្នំពេញវិញនាម៉ោង ៧ យប់ថ្ងៃទី២៤មករានេះ។ខុទ្ទកាល័យប្រធានគណបក្សសមរង្ស៊ី បានជូនដំណឹងកាលពីថ្ងៃទី២៤មករាថា នៅថ្ងៃទី២៥មករា ឆ្នាំ២០១១ វេលាម៉ោង ៩ ព្រឹក គណបក្សសមរង្ស៊ីនឹងធ្វើសន្និសីទ កាសែត ស្តីពី លទ្ធផលកិច្ចប្រជុំលោកប្រធានសមរង្ស៊ី ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។លោក សមរង្ស៊ី បានអំពាវនាវឲ្យបេក្ខជនតំណាងរាស្ត្រដែលតវ៉ារឿងអាណត្តិតំណាងរាស្ត្រចូលរួមប្រជុំ ដើម្បីដោះស្រាយដោយការយោគយល់ក្នុងការពង្រឹងគណបក្សប្រឆាំង ដែលកំពុងតែជួបការលំបាកនាពេលនេះ។
No comments:
Post a Comment
yes