សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


បដិវត្តន៍ក្នុងពិភពអារ៉ាប ក៏ប៉ះពាល់ដល់ផលប្រយោជន៍រុស្ស៊ី
ការខូចខាតនេះ គឺ​អាចឡើងដល់ទឺកប្រាក់ រាប់ពាន់លាន​ដុល្លារ​អាមេរិក ជាអាវុធដែល​រុស្ស៊ី​ត្រូវ​លក់​ទៅ​ និង ក្នុងទម្រង់​ជា​គម្រោង​ប្លែកៗ ដែលរុស្ស៊ីត្រូវ​បំពេញ នៅទីនោះ ហើយ បែរ​ទៅជា​អាក់​ខាន​ទៅវិញ។ មិនតែប៉ុណ្ណោះ តាមប្រសាសន៍ លោក ប្រធានាធិបតី Medvedev ​ រលក ​នៃ​ព្រឹត្តិការណ៍ ដែលកំពុង​បោកបក់នោះ គឺអាច នាំ ឲ្យពួកជ្រុលនិយម ​ឡើងកាន់អំណាច ដែល ជា​គ្រោះថ្នាក់​តែម្តង​ដល់​ប្រទេសរុស្ស៊ី សម្រាប់​ រាប់សិបឆ្នាំទៅមុខ ។
លោកប្រធានាធិបតីរុស្ស៊ី Dmitry Medvedev
© REUTERS
ដូច​ប្រទេសឯទៀតដែរ រុស្ស៊ី​ក៏​បង្ខំចិត្ត ធ្វើអន្តរាគមន៍​យ៉ាងលឿន ដោយ បាន បញ្ជូន​យន្ត ហោះ​ខ្លួន​ ដល់ទៅ៤គ្រឿង ទៅដឹក​ពលរដ្ឋខ្លួន​ចេញពីប្រទេស Libye ជាទីដែល​កំពុង បោកកញ្ជ្រោក ដោយព្រឹត្តិការណ៍បដិវត្ត។ គឺព្រឹកមិញ​តែម្តង ​ដែលយន្តហោះ​ធុនធ្ងន់ IL-76 មួយគ្រឿងដំបូង ផ្ទុកទៅដោយ​អ្នក​ដែលត្រូវ​ជម្លៀសចេញចំនួន ១១៨នាក់ បានហោះចេញ ពី ទីក្រុង Tripoli មក​ដល់​ Moscouទៅហើយ។ គិតជាសុប យន្តហោះទាំង៤គ្រឿងនោះ ត្រូវដឹក ចេញពី Libye គឺ ១.២៦៣នាក់ ពីក្នុងនោះ ជាតិ​រុស្ស៊ីសុទ្ធ ៥៦៣នាក់ និង ៧០០នាក់ទៀត ជាជាតិ Turquie និង Serbie ដែលធ្វើការ​តាម​កុងត្រា​ចុះជាមួយ​” ក្រុមហ៊ុនអាយស្ម័យយានរដ្ឋរុស្ស៊ី “ ខាងសង់ផ្លូវដែក​ប្រវែង ៥៥០គ.ម. ភ្ជាប់​ក្រុង​ Syrte ទៅក្រុង Benghazi តម្លៃ​២.២០០លាន ដុល្លារ​អាមេរិក។ ក្នុងការសាងសង់​ផ្លូវដែក​នេះ ​ជាតិរុស្ស៊ី​សុទ្ធ មានតែ ២០៤នាក់ប៉ុណ្ណោះ។ ហើយ ជាតិរុស្ស៊ី ប្រមាណ ៣០០នាក់ទៀត ធ្វើការ​តាមកុងត្រា​ចុះជាមួយ ក្រុមហ៊ុនយក្សរុស្ស៊ី ខាងឧស្ម័ន​ GazProm ខាងជីកបូម​ឧស្ម័ន​និង​ប្រេងកាត​នៅ Libye។ ជាមួយ រដ្ឋាភិបាល លីប៊ីបច្ចុប្បន្ន រុស្ស៊ី បានចុះកុងត្រា​​សំរាប់លក់អាវុធទៅ ក្នុងតម្លៃ​២.០០០ លាន​ដុល្លារ​អាមេរិក។ គិតជាសរុប​ កុងត្រាដែលរុស្ស៊ី​បាន​ចុះ​ជាមួយ​បណ្តាប្រទេស​នៅ ប៉ែក​ខាង​ជើងទ្វីបអាហ្រ្វិក និង​តំបន់ដើមបូព៌ា គឺមានតម្លៃដល់ ១២.០០០លានដុល្លារ​អាមេរិក ឬ​ស្មើ​នឹង២៥% នៃ​រាល់តែ​​កុងត្រា​​សម្រាប់​រុស្ស៊ី​​លក់អាវុធ​ខ្លួន​ទៅក្រៅប្រទេស ក្នុង​ប៉ុន្មានឆ្នាំ​ចំពោះ​មុខ។​ រលកបះបោរ បានផ្តួលទៅហើយ របបកាន់អំណាចនៅ Tunisie និង Egypte ចលាចល​កំពុង​បន្តទៅនៅ Libye Bahrain Yemen បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល បាន ប្រព្រឹត្តទៅ នៅ Algerie Jordanie Maroc។ ល។ ថ្លែង​ម្សិលមិញ ក្នុងអង្គប្រជុំ នៃ “ គណៈ កម្មា ធិការជាតិ​ខាងប្រឆាំងភេរវនិយម “ លោក​ប្រធានាធិបតី​ Medvedev ដោយថ្កោលទោស​​ ដល់​រលកបដិវត្ត​ នៅតាម​ប្រទេសអារ៉ាប បាន ទស្សន៍ទាយថា ៖- រលកបដិវត្ត​នេះ​ អាច នាំ ឲ្យរដ្ឋអារ៉ាបខ្លះ ​បែកខ្ញែកទៅ លុះទាល់តែ​ពួកជ្រុលនិយម​អ៊ីស្លាម​ឡើងកាន់អំណាច ហេតុ ដែល​មានន័យថា ភ្លើងអគ្គិភ័យ​នឹង​ឆាបឆេះ​ រាប់សិបឆ្នាំទៅមុខ ដើម្បី​សាយភាយ​លទ្ធិ​ជ្រុលនិយម មកដល់ដី​ប្រទេសរុស្ស៊ី។ Scenario បែបនេះ ធ្លាប់បានគ្រោងទុក ដោយ ពួក អ្នក នយោ បាយមួយចំនួន បែបយ៉ាង ព្រឺទ្ធសមាជិក​អាមេរិកាំង លោក John McCain អតីត​រាជ ទូត អង់ គ្លេស នៅរុស្ស៊ី លោក Tony Brenton ដែលព្យាករថា វិមាន​ក្រេមឡាំង នឹង​ធ្លាក់​ក្នុងវាសនា​ដូច ប្រទេស Egypte។ ប៉ុន្តែ លោក Medvedev បានអះអាងថា គាត់មិនបណ្តោយ ឲ្យរឿងបែបនេះ កើត ឡើង​នៅ​ប្រទេស​រុស្ស៊ីសោះឡើយ៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
tags: រុស្ស៊ី

No comments:

Post a Comment

yes