សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


ម៉ៅ មុនីវណ្ណ ត្រូវបានបក្ស សិទ្ធិមនុស្ស ផ្ដល់តួនាទី
ជាប្រធានក្រុមការងារខេត្ដ កំពង់ចាម

ពុធ 23 មិនា 2011 7:14 PM
លោក ម៉ៅ មុនីវណ្ណ អតីតអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី
​ការ​លើក​បដារ​ប្រឆាំង​គណ​បក្ស​សម​រង្ស៊ី​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ ១០នាក់​នៅ​មុខ​រដ្ឋសភា​ព្រឹក​មិញ គឺ​ជាទឹក​ចុង​ក្រោយ​ហើយ មុន​ពេល​ដែល​អតីត​អ្នក​តំណាង​រាស្រ្ដ​ខេត្ដ​កំពង់ចាម​របស់​គណ​បក្ស​សម​ រង្ស៊ីរូប​នេះ​សម្រេច​បោះ​ជំហ៊ាន​ប្ដូរ​ដំបូល​បក្ស​មក​កាន់​បក្ស​សិទ្ធិ​ មនុស្ស។ ហើយ​បក្ស​ប្រឆាំង​ដែល​មាន​សម្លេង​ដ៏​ស្ដួចស្ដើ​មួយ​នេះ បាន​ផ្ដល់​ភ្លាមៗ​ចំពោះ​តួនាទី​ជា​ប្រធាន​ក្រុម​ការងារ​ខេត្ដ​កំពង់ចាម​ សម្រាប់​លោក ម៉ៅ មុនីវណ្ណ។ គឺជា​ខេត្ដ​ដែល​អតីត​អ្នក​តំណាង​រាស្រ្ដ​រូប​នេះ​មាន​មូល​ដ្ឋាន​អ្នក​គាំទ្រ ​រឹងមាំ។
​នៅក្នុង​ពីធី​ទទួល​មនុស្ស​ថ្មី​របស់​ខ្លួន​កាល​ពី​ម៉ោង​២រសៀល​ថ្ងៃពុធ​នេះ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ក្ដី​រីករាយ​ហើយ​ថា គណ​បក្ស​របស់​លោក​ធ្វើ​លេខ​បូក​បើក​ចំហរ​ជានិច្ច​ក្នុង​ការ​ទទួល​យក​មនុស្ស​ ពីគណ​បក្ស​ផ្សេងៗ។ ប៉ុន្ដែ​យ៉ាង​ណា​ក៏ដោយ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​លើក​ឡើង​ថា វត្ដមាន​របស់​លោក ម៉ៅ មុនីវណ្ណ នឹង​មិនធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ចរចា​ស្វែង​រក​ការ​ច្របាច់​បញ្ចូល​ គ្នា​រវាង​គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណ​បក្ស​សម​រង្ស៊ី​ឲ្យ​ទៅ​ជា​គណ​បក្ស​ប្រជា​ធិបតេយ្យ​ខ្លាំង​តែ​មួយ​នោះ ​ទេ។
​តាម​រយៈ​លោក ម៉ៅ មុនីវណ្ណ ក្រុម​មន្រ្ដីពី​គណ​បក្ស​សម​រង្ស៊ី​១៧នាក់​ទៀត​ក៏
មាន​មុខ​នៅ​លើ​វេទិការ​នេះ ​ដែរ ដែល​ត្រូវ​បាន​លោក កឹម សុខា ប្រគល់​តួនា​ទីឲ្យ​ពួក​គេ​ដូច​កាល​នៅ​បក្ស​សម​រង្ស៊ី​ដែរ។
​កិច្ច​ប្រជុំ​គណ​អចិន្រ្ដៃ​របស់​គណ​បក្ស​សម​រង្ស៊ី​ដែល​មាន​ការ​ចូល​រួម​ពី​ សំណាក់​លោក សម រង្ស៊ី តាម​រយៈ Video Conference កាល​ពី​រសៀល​ថ្ងៃទី​២២ មិនា បាន​សម្រេច​ឲ្យ​លោក ម៉ៅ មុនីវណ្ណ លាចេញ​ពី​គណ​បក្ស។ គឺភ្លាមៗ​បន្ទាប់​ពី​លោក​បាន​ធ្វើ​សន្និសីទ​កាសែត​ដោយ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ស្ថិត​នៅ​ក្រោម​គំនាប​បក្ខ​ពួក​គ្រួសារ​និយម។ ការ​នេះ​ហើយ​ដែល​ត្រូវ​បាន​គណបក្ស​សម​រង្ស៊ី​ចាត់​ទុក​ថា លោក ម៉ៅ មុនីវណ្ណ បាន​ធ្វើ​សកម្ម​ភាពផ្ទុយ​ពី​ផល
ប្រយោជន៏​គណ​បក្ស៕
​ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes