សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 7, 2011


ហ៊ុន សែន : អ្នកជេរអាខ្វាក់គង់តែរន្ទះបាញ់ គង់តែងាប់ទេ



លោក​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​ដ៏​មាន ឥទ្ធិ​ពល​របស់​ខ្មែរ​បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​ដែល​ធ្វើ​ការ​រិះ​គន់​ទៅ​លើ​មនុស្ស​ពិការ មិន​គ្រប់​លក្ខណៈ និងបាន​ហៅ​ថា អសីល​ធម៌ និង​អសុរោះ។



​ការ​ប្រតិ​កម្ម​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ភោធ​អាគារ​សិក្សា​ មួយ​

កន្លែង​ដែល​ស្ថិត​នៅ ឃុំតាកែន​កោះស្លា ស្រុកឈូក ខេត្ត​កំពត កាល ពី​ព្រឹក ថ្ងៃ​ទី ០៥មិនា ។​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ប្រតិ​កម្ម​យ៉ាង​ដូច្នេះ​ថា” ជេរ​អា​ខ្វាក់​ច្រើន​ដង​ហើយ អ្នក​ជេរ​អាខ្វាក់​គង់​តែ​រន្ទះ​បាញ់ គង់​តែ​ងាប់​
ទេ បើ​ដឹង​ថា គ្នា​ខ្វាក់​ហើយ​ជេរ​អា​ខ្វាក់​ស្អី​ទៀត​វា​អសុរោះ អសី​លធម៌ ”​។​លោក​ហ៊ុន​សែន​បន្តថា “ វា ហួស ហេតុ មនុស្ស ធន ហ្នឹង អោយ ដឹក នាំ ប្រទេស
រលាយ ហើយ ហើយ ប្រពន្ធ កូន វា ក៏ មិន ត្រូវ គ្នា ដែរ ត្រួត ត្រាត គ្រួសារ មិន បាន ដែរ ”៕

បើ​យើង​យក​ពាក្យ​សំ​ដី​របស់​លោក​ហ៊ុន​សែន​មក​ធ្វើ​ការ​វិភាគ​សួរ
ថា​តើ​អ្នក​ណា​ជា​មនុស្ស​អសុរោះ​ជាង​នរណា នោះ​!!​បើ​នៅ​ពេល​សម្ភោទ
មសិទ្ធផល​អ្វី​មួយ​នោះ​យើង​តែង​តែ​លឺ​ជា​រើយៗ​នូវ​ពាក្យ​សំដី​របស់​លោក​ហ៊ុន​សែន​បើ​«​អា​,​ម៉ឹង,​អើ,​ហែង,​អា​ម៉ា​សៀល​ហ្នឹង,​អាងាប់​,​អាតាពែក,​» សួរ​ថា​តើ​មេ​ដឹក​នាំ​ដ៏​ល្អ​ដ៏​គំរូ​សម្រាប់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​យក​គំរូ​តាម​នោះ​តើ​ត្រូវ​ប្រើ​ភាសារ​បែប​ហ្នឹង​ហោស​បាន​ល្អ​៕​

No comments:

Post a Comment

yes