សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 8, 2011


ខ្សែវីដេអូ នរណាសម្លាប់ ជា វិជ្ឆា? ដាក់បញ្ចាំងនៅ
ភោជនីយដ្ឋាន ពិភពថ្មី ត្រូវបានហាមខាត់

សហជីព​សេរី​កម្មករ នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា បាន​ដាក់​បញ្ចាំង​នូវខ្សែ វីដេអូ នរណា​សម្លាប់ ជា វិជ្ឆា ?​នៅ​ក្នុង​ភោជនីយដ្ឋាន ពិភពថ្មី នា​ព្រឹក​ថ្ងៃទី០៨ មិនា
ក្នុង​ទិវា
សិទ្ធិ​នារី អោយ​កម្មករ កម្មការីនី រាប់​រយ​នាក់​មើល​ខ្សែ​វីដេអូ​នោះ។ ប៉ុន្តែ​ការ​បញ្ចាំង​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​ត្រូវ​បាន​ម្ចាស់​ភោជនីយ​ដ្ឋាន ពិភពថ្មី ធ្វើ
ការ​ហាម​ឃាត់​មិន​អោយ​ដាក់​បញ្ចាំង​ខ្សែវី​ដេអូ នោះ​ទេ ពី​ព្រោះ​ប៉ះ​ពាល់​ដល់​ការ​រក​ស៊ី​របស់​ភោជនីយដ្ឋាន។
​សូម​ជម្រាប​ថា ខ្សែ​វីដេអូ នរណា​សម្លាប់ ជា វិជ្ឆា ? ត្រូវ​បាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​មាន​លោក ជា មុន្នី ជា​ប្រធាន និង​សមាគម​គ្រូ
បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​លោក រ៉ុង ឈុន ជា​ប្រធាន​បាន​ព្យា​យាម​ដាក់​
បញ្ចាំង​នៅ​តាម​ទី​សាធារណៈ នា​ពេល​កន្លង​មក​នេះ ដូច​ជា​នៅ​កន្លែង វត្តលង្កា ទីលាន​ប្រជាធិបតេយ្យ និង​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន ពិភពថ្មី ។
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ការ​ដាក់​បញ្ចាំង​ខ្សែ​វីដេអូ នរណា​សម្លាប់ ជា វិជ្ឆា? វា​មិន​មែន​ជា​រឿង​មាន​លក្ខណៈ​នយោបាយ​
ទេ គ្រាន់​តែ​ជា​ឯក​សារ​ប្រវត្តិ​ស៊ើប​អង្កេត ការ​តស៊ូ ដើម្បី​ការពារ​ផល​ប្រយោជន៏
កម្មករ កម្មការិនី របស់​លោក ជា វិជ្ឆា ។ ហើយ​វា​អត់​មាន​ការ​ពាក់​ព័ន្ធ​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​ទេ​។
​ចំណែក​មេការ​ភោជនីយ​ដ្ឋាន ពិភពថ្មី លោក នី ស៊ីល បាន​អះ​អាង​ថា បើ​បញ្ចាំង​ត្រូវ​បញ្ចាំង​នៅ​តាម​ទីសា​ធារណៈ​ទៅ​ពី​ព្រោះ​ភោជនីយដ្ឋាន​ជា​កន្លែង​រកស៊ី៕

No comments:

Post a Comment

yes