សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 23, 2011

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាំទ្រសំណើតំណាងរាស្រ្ត
គណបក្ស សម រង្ស៊ី ដាក់ថ្វាយព្រះមហាក្សត្រ
សុំលើកលែងទោស លោក សម រង្ស៊ី
​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា ប្រកាស​គាំទ្រ​សំណើ​របស់ ក្រុមអ្នក​តំណាង​រាស្ត្រ​ គណ​បក្ស សម​ រង្ស៊ី ដែល​ស្នើរ​សុំ​ទៅ​ព្រះមហាក្សត្រ លើក​លែង​ទោស លោក សម រង្ស៊ី​ដោយ​មាន​ទោស ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា​-វៀតណាម ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃអង្គារ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​ឡើងថា លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ពុំ​ទទួល​បាន​ការ​កាត់​សេចក្តី ដោយ​យុត្តិ​ធម៌​ត្រឹម​ត្រូវទេ ​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់ នៃ
ការ កាត់ ក្តី ដែល​ធ្វើ ដោយ​តុលា​ការ​នៅកម្ពុជា។
​លោក អ៊ូ វីរៈ ប្រធាន មជ្ឈ មណ្ឌល សិទ្ធិមនុស្ស កម្ពុជា បាន បញ្ជាក់ ថា ពុំ មែន ជា រឿង​ដែល ត្រូវ ភ្ញាក់ ផ្អើល នោះ​ទេ​ចំពោះ ការ​អំពាវនាវ​សុំ​ព្រះ​រាជទាន​លើក​លែង​ទោស ពីព្រះ​មហាក្សត្រ នៅក្នុង​រឿង​ក្តី លោក សម រង្ស៊ី នេះ​។ ហើយ លោក មាន​ការ​រំពឹង​ទុក​ដែរ​ថា ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះ​បរមនាថ ព្រះបាទ នរោត្តម សីហមុន្នី នឹង​មានព្រះរាជ​តម្រិះ ព្រះរាជ​ប្រទាន​ការ​លើក​លែង​ទោស ដល់ លោក សម រង្ស៊ី។
​គួរ​រំលឹក​ផង​ដែរ​ថា​កាល​ពី​ថ្ងៃ​ទី​១៨​មីនា​២០១១ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ចំនួន ២៤ រូប បាន​សម្រេច​ចិត្ត ​ចុះហត្ថលេខា​រួម​គ្នា​ លើ​លិខិត​មួយ​ ដើម្បី​ស្វែងរក​ការ​លើក​លែង​ទោស​ពី​ ព្រះ​មហា​ក្សត្រ ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុន្នី ឱ្យ​លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បី​បន្ត​ដឹកនាំ​គណបក្ស​នេះ​បន្ក​ទៅ​ទៀត​។
​សមា​ជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក ស៊ឺន ស៊ូប៊ែ មាន​ប្រសាសន៍​ថា តាម​រដ្ឋធម្មនុញ្ញ
ដែល​ជា​ច្បាប់​កំពូល ព្រះមហាក្សត្រ​មានសិទ្ធិ ​ព្រះរាជទាន លើក​លែង​ទោស​ដល់
ទណ្ឌិត​ណា​មូយ​បាន ​ប៉ុន្តែ​លោក​បញ្ជាក់​ថា តាម​និតិវិធី​ការ​លើក​លែងទោស
នោះ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ស្នើ​ពី​នាយក​រដ្ឋមន្ត្រី​។
​សូម​រំ​លឹក​ផង​ដែរ​ថា​នា​ពេល​កន្លង​មក​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាស​ថា ការវិល​ត្រឡប់​មក​រក​ជីវិត​នយោ​បាយ​នៅ​កម្ពុជា​របស់​លោក​សម រង្សី វិញ​នោះ គឺ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក ។
​ទាក់ទង ​នឹង​ជីវិត​ នយោបាយ​របស់​លោក សម​រង្ស៊ី នេះ សម្តេច​ក្រុមព្រះ​ប្រធាន
គណបក្ស នរោត្តម រណ រិទ្ធិ ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​ថា លោក​សម រង្ស៊ី ​គួរ​តែ​​បោះ​បង់​គំនិត​ចង់​ប្រកាស​ឱ្យ​មាន​ចនា​បដិវត្ត​ប្រជាជន ​ដូច​នៅ​ប្រទេស​អារ៉ាប់​ចោល ​ ហើយ ​ងាក​មក​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន វិញទើប​ជាវិធី​ល្អ និង​ជាច្រក​តែ​មួយ​គត់​ ដែល​អាច​ចូល​ស្រុក​បាន​៕ ​​

No comments:

Post a Comment

yes