សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


លោក សម រង្ស៊ី ត្រូវបានតុលាការសាលាដំបូង
រាជធានីភ្នំពេញ កោះហៅជាថ្មីម្តងទៀត
​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពីថ្ងៃ​ទី២៣ ​ខែមីនា ឆ្នាំ២០១១
ត្រូវ​បាន​លោក ឯក ឆេងហួត តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​សារ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន មក​កាន់​សាលា​ដំបូង​រាជធានី
ភ្នំពេញ នៅ​ថ្ងៃទី០៥ ខែមេសា ​ឆ្នាំ២១១ វេលា​ម៉ោង​២និង៣០នាទី រសៀល​ជា​កំហិត​ដើម្បី​សវនាការ ។

​នៅ​ក្នុង​ដីកា​ដែល​ចេញ​ដោយ​លោក ឯក ឆេងហួត តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានី ភ្នំពេញ​បាន​បញ្ជាក់​ថា ក្រោយ​ពីបាន​ពិនិត្យ​សំណុំ​រឿងព្រហ្ម​ទណ្ឌ
លេខ៦៩២ ​ចុះថ្ងៃ​ទី២២ ខែ០៤ ឆ្នាំ២០០៨ ដែល​មាន​ឈោ្មះ សម រង្ស៊ី​ ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ ជាប់​ចោទ​ពីបទ បរិហាកេរ្តិ៏ និង ផ្សាយ​ព័ត៌​មាន​មិនពិត ប្រព្រឹត្ត​នៅ ចំណុច​សារ មន្ទីរ​ជើង​ឯក សង្កាត់ ដង្កោ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែមេសា ឆ្នាំ​២០០៨​ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​មាត្រា​៦៣​ថ្មី​នៃ​ច្បាប់​ស្តី​ពី​វិ​សោធន​កម្ម​មាត្រា​៦៣​ច្បាប់​ព្រហ្ម​ទណ្ឌ​អន្តរ​កាល​និង​មាត្រា​៦២​នៃ​ច្បាប់
ព្រហ្ម​ទណ្ឌ​អន្តរ​កាល​។

No comments:

Post a Comment

yes