សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 21, 2011


ការវាយប្រហារជាលើកទីមួយនៃកងកម្លាំងសម្ព័ន្ធភាព
លោកខាងលិចទៅលើប្រទេសលីប៊ី​

កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​បាន​ចាប់ផ្តើម​ ធ្វើ ការ វាយ​ប្រហារ​ជាលើក​ទីមួយ​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​ទៅលើ​ប្រទេស​លីប៊ី ដោយបាន​បាញ់​កាំជ្រួច​មីស្ស៊ីល​និង​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​យោធា​ លីប៊ីសំខាន់ៗ​ ដើម្បី​បង្ខំ​ឲ្យ​មូអាម៉ារ​កាដាហ្វី​បញ្ឈប់​ការ​វាយប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ​ស្លូតត្រង់​របស់​ខ្លួន។
យន្តហោះប្រដេញបារាំង​Mirageរៀបចំទៅទម្លាក់គ្រាប់បែកនៅប្រទេសលីប៊ី​
© REUTERS/Anthony Jeuland
កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​ដែល​ក្នុងនោះ​មាន៖​ ប្រទេស បារាំង​ ​ ប្រទេស​អង់គ្លេស​ ​ សហរដ្ឋ​អាមេរិក​ ​ ប្រទេស​អ៊ីតាលី​ ​ និង​ប្រទេស​កាណាដា​បាន​រួបរួម​គ្នា​ធ្វើ​អន្តរាគមន៍​យោធា​មួយ​ដ៏​ធំធេង​ទៅលើ ​ប្រទេស​លីប៊ី។​ អន្តរាគមន៍​យោធា​របស់​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោក ខាង លិច​ទៅលើ​ ប្រទេស​លីប៊ី​នេះ​ ជា​អន្តរាគមន៍​យោធា​ដ៏​ធំធេង​ពុំ​ដែល​កើតមាន​នៅ​ក្នុង​ពិភព​អារ៉ាប់​ ចាប់តាំង​ពី​មាន​អន្តរាគមន៍​យោធា​នៅ​ប្រទេស អ៊ីរ៉ាក់​នៅ​ឆ្នាំ២០០៣មក។​ ប្រទេស​កាតា​ដែល​ជា​ប្រទេស​អារ៉ាប់​ឋិតនៅ​តំបន់​ឈូង​សមុទ្រ​ពែសឹ៍​ក៏​បាន​ សន្យា​ថា​ ​ នឹង​ចូល​រួបរួម​ជាមួយ​ធ្វើ​អន្តរាគមន៍ ជាមួយ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ ប្រទេស​លោក​ខាងលិច។
កម្មវត្ថុ​នៃ​អន្តរាគមន៍​យោធា​របស់​​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោក ខាង លិច​នេះ​គឺ៖ទី១-​អនុវត្តន៍​សេចក្តី​សម្រេចចិត្ត​១៩៧៣​អនុម័តកាល​ពី​ថ្ងៃព្រហស្បតិ៍ កន្លងទៅ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ទី២-​បង្កើត​តំបន់​មួយ​ដែល​ដាក់​ឲ្យ​ឋិត​នៅ​​ក្រោម​“​ការ​ហាម​ឃាត់​ពុំ​ឲ្យ​មាន​យន្ត ហោះ ហោះហើរ”​។ទី៣-​ដាក់​ល័ក្ខខ័ណ្ឌ​ឲ្យ​ឈប់​បាញ់គ្នា។
ប៉ុន្មាន​ម៉ោង​ក្រោយពី​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃសៅរ៍​បាន​បិទបញ្ជប់​ កងកម្លាំង​អាកាស​បារាំង​បាន​ធ្វើ​ការ​វាយប្រហារ​ភ្លាម​ទៅលើ​ប្រទេស លីប៊ី។​ ជំនួប​កំពូល​នៅ​ទីក្រុង​ប៉ារីស​ដែល​មាន​អ្នកដឹកនាំ​២២ប្រទេស​ អង្គការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប​ ហើយនិង​អង្គការ​សម្ព័ន្ធភាព​អារ៉ាប់​មក​ចូលរួម។
គួរកត់​សម្គាល់ថា​យន្តហោះ​ប្រដេញ​បារាំង​ម្ភៃ​ប្លាយ​គ្រឿង​បាន​ចូលរួម​បេសក កម្ម​យោធា​នេះ​ ដោយបាន​ហោះ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​ម្តុំ​ទីក្រុង​បេនហ្កាហ្ស៊ី ដោយបាន​កំទេច​រថក្រោះ​ជាច្រើន​គ្រឿង​របស់​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​ មូអាម៉ារ កាដាហ្វី។
ហើយ​ចាប់ពី​ម៉ោង១៩​ម៉ោងសកល​ នាវា​ចម្បាំង​និង​នាវា​មុជទឹក​នៃ​កងកម្លាំង​យោធា​អង់គ្លេស​និង​អាមេរិកាំង​ បាន​បាញ់​កាំជ្រួច​មីស្ស៊ីល​Tomahawk​ជាង​១១០​ដើម​ទៅលើ​ទីតាំង​សំខាន់ៗ​នៃ​ កងកម្លាំង​យោធា​ការពារ​ដែន​អាកាស​របស់​កាដាហ្វី​ដោយបាន​ធ្វើឲ្យ​មាន​ការខូចខាត​យ៉ាង​ដំណំ។ នេះ​បើយោងតាម​អ្នកទទួល​ខុស​ត្រូវ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ អាមេរិកាំង។
ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​វិញ​បាន​ថ្លែង​គូស​ បញ្ជាក់ ថា​ “​ច្រកទ្វារ​នៃ​វិស័យ​ការទូត​នឹង​បើកចំហ​ឡើងវិញ​នៅខណៈពេល​ដែល​មូអាម៉ារ​កាដាហ្វី​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​ខ្លួន”​។
ដូច្នេះ​តើ​កាដាហ្វី​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច​ដែរ​នៅ​ចំពោះមុខ​អន្តរាគមន៍ យោធា​ នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ?
មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​ដែល​បាន​វាយ​ប្រហារ​និង​វាយ​ បង្ក្រាប​ប្រជាពលរដ្ឋ​លីប៊ី​បះបោរ​នៅ​ប៉ែកខាងកើត​នៃ​ប្រទេស​កាលពី១ខែមុន​ បានថ្លែង​ថា "​អន្តរាគមន៍​យោធា​នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោក ខាងលិច​គឺជា​ ទង្វើ​ឈ្លានពាន​របស់​ពួក​អាណានិគមនិយម”។
ហើយ​មូអាម៉ារ​កាដាហ្វី​បាន​ថ្លែង​ប្រកាស​ទៀតថា​ ចាប់ពី​ពេលនេះ​តទៅ​ តំបន់មេឌីទែរ៉ាណេ​និង​តំបន់​អាហ្វ្រិក​ខាងជើង​ក្លាយជា​“សមរភូមិ​ប្រយុទ្ធ​”​ហើយ​ផ្ទាំងស៊ីប្លឺ៍​ទាំង​យោធា​ទាំង​ស៊ីវិល​នឹង​ឋិត​នៅ​ក្រោម​គ្រោះថ្នាក់​នៃ ការ​គំរាម។​ ហើយ​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​នឹង​ចែក​សព្វាវុធ​ឲ្យ​ ប្រជាជន​លីប៊ី​ប្រមាណ​ជាងមួយលាននាក់​ដើម្បី​ការពារ​ឯករាជភាព​ និង​កិត្តិយស​របស់​ប្រទេស​លីប៊ី៕
ពីវិទ្យុ បារាំងអន្តរជាតិ

No comments:

Post a Comment

yes