សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 3, 2011

តុលាការ​យោធា​ប្រកាស​សាលដីកា ផ្ដន្ទាទោស ​សាមិត្ត វីរះ ដាក់គុក ៤ ឆ្នាំ​ពិន័យ​ប្រាក់ ៨​លាន​រៀល

 នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​វិច្ឆិកា ឆ្នាំ ២០១១ នេះ​តុលាការ​យោធា​បាន​ប្រកាស​សាលក្រម​ ដើម្បី​សម្រេច​ផ្ដន្ទាទោស​ឧត្ដមសេនីយ៍​យោធា សាមិត្ត វីរៈ និង បក្ខពួក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជ្រើសរើស​​កងទ័ព ខុសច្បាប់​ដើម្បី​​ផ្ដួល​រលំ​រដ្ឋាភិបាល ។ 


 ក្នុង​ពេល​ប្រកាស​សាលក្រម​សម្រេច​ដោយ​អង្គចៅក្រម​ជំនុំ​ជម្រះ​លោក នូ សាម៉ីឌី បាន​ផ្ដន្ទាទោស​ជន ជាប់ចោទ​ចំនួន​៥ នាក់ ដែល​មាន​ឈ្មោះ សាមិត្ត វីរៈ អាយុ ៤៨ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​និង ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល ទី ២ គឺ លោក ពើយ ប៉ែល អាយុ​៦៤ ឆ្នាំ​ជា​យោធា ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ ពិន័យ​ប្រាក់​ចំនួន ៦ លាន​រៀល និង ទី ៣ ឈ្មោះ ចៅ សុខុន មិន​មាន​វត្តមាន​ក្នុង​សវនាការ​ដោយសារ​មាន​ជំងឺ ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល និង ២ នាក់​ទៀត​ដែល​មាន​ឈ្មោះ ជា តុល ភេទ ប្រុស អាយុ ៥០ ឆ្នាំ​ជា​យោធា និង ឈ្មោះ​អ៊ិម ឆាយ អាយុ ៥៣ ឆ្នាំ ជា​កសិករ នៅ​ស្រុក​ត្រាំកក់ ខេត្ត តាកែវ ត្រូវ ជាប់​ពន្ធនាគារ​រយៈពេល ១ ឆ្នាំ តែ​ត្រូវ​ព្យួរទោស ។ 
 ជនជាប់ចោទ​ទាំង ៥ នាក់​នោះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លាក់​អាវុធ​ និង ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ដើម្បី​ប្រឆាំង​ផ្ដួល​រលំ​រដ្ឋាភិបាល ត្រូវ​ផ្ដន្ទាទោស​យោង​តាម​មាត្រា ២០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ ផ្ទុះ​និង គ្រាប់រំសេវ និង មាត្រា ៣៨០ តាម​ក្រមព្រហ្មទណ្ឌ ឆ្នាំ ២០១០ ។


 សូម​ជម្រាប​ថា វត្ថុ​តាង​ដែល​ត្រូវ​បាន​តុលាការ​យោធា​យក​មក​បង្ហាញ និង ទុក​ជា​ភស្តុតាង​បន្ទាប់ពី​ចាប់​ខ្លួន​ជន​ជាប់ចោទ​ទាំង ៥ នាក់ កាលពី​ខែ​មករា ឆ្នាំ ២០១១ រួម​មាន​ដូចជា រថយន្ត​ឡង់គ្រីស័រ ១ គ្រឿង អ៊ីស៊ុយស៊ុយ ១ គ្រឿង ពាក់​ស្លាក​លេខ ខ.ម. និង អាវុធ គ្រប់​ប្រភេទ​មាន​ចំនួន ៣២ ដើម គ្រាប់​គ្រប់​ប្រភេទ​ចំនួន ៣.៣៣២ គ្រាប់​ឯកសណ្ឋាន​យោធា ៤៨ សម្រាប់ ម៉ាស៊ីនរាប់​លុយ ១ គ្រឿង មិនតែប៉ុណ្ណោះ មាន​រូបិយប័ណ្ណ​ខុស​ប្រក្រតី​ជាច្រើន​សន្លឹក​រួម​ទាំង​ឯកសារ​និង​សក្ដិ​ផ្កាយ ៣.២.១. ជា​ច្រើន​បន្ទះ ៕ 






ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes