សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 26, 2012

ប្រធាន​អង្គការ​បរិស្ថាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​នៅ​កោះកុង


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  26-04-2012, 2:31 pm) |  ដោយ ថ្មីៗ
  

Prev 1 2 
ភ្នំពេញ៖ ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា លោក​ឈុត វុទ្ធី ត្រូវបាន​គេ​បាញ់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​អ្នកកាសែត ឌឹ​ខេ​ម​បូ​ឌា ដេលី​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​រវាង​ក្រុម​ការពារ​បរិស្ថាន​ជាមួយនឹង​ក្រុម​កាប់​ឈើ​នៅក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង។
  


ការផ្ទុះអាវុធ​បានកើត​ឡើង​នៅ​ខណៈដែល​លោក ឈុត វុទ្ធី និង​អ្នកកាសែត​ពីរ​នាក់​ដែល​យក​ព័ត៌មាន​ឲ្យ​កាសែត ឌឹ​ខេ​ម​បូ​ឌា ដេលី បាន​ចុះទៅ​ឃ្លាំមើល​ការបំផ្លាញ​ព្រៃឈើ​នៅក្នុង​ស្រុក​ថ្មបាំង។ នេះ​បើ​យោងតាម​ព័ត៌មាន​ជំហាន​ដំបូង​ដែល​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​រាយការណ៍​នៅ​រសៀល​ថ្ងៃនេះ។ ព័ត៌មាន​ជំហាន​ដំបូង​នេះ​ឲ្យ​ដឹងថា លោក ឈុត វុទ្ធី បាន​ស្លាប់ និង​អ្នកកាសែត​ទាំងពីរ​ត្រូវបាន​គេ​ចាប់ខ្លួន។

លោក អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ​បាន​ឲ្យ​ដឹងថា លោក​បានទទួល​ព័ត៌មាន​នេះ​ពី​ខេត្តកោះកុង ហើយ​មន្ត្រី​របស់លោក​កំពុង​ចុះ​ដល់ទី​កន្លែង​ដើម្បី​ស៊ើបអង្កេត។ លោក​ចា់ សូ​វ៉េ​ត មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក៏បាន​អះអាង​ពី​ការទទួលបាន​ព័ត៌មាន​នេះ​ដូចគ្នា​ដែរ ប៉ុន្តែ នៅ​មិន​ទាន់​​មាន​ប្រភព​ច្បាស់​ការ​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ​ហើយ​ក៏​នៅ​មិនទាន់​មាន​ការ​បញ្ជាក់​ថា​ ការផ្ទុះ​អាវុធ​បាន​កើត​ឡើង​រវាង​ភាគីណា​ជាមួយ​ភាគីណា​នៅ​ឡើយ​ដែរ៕

No comments:

Post a Comment

yes