ស្រី្តរស់នៅតំបន់បឹងកក់ ដែលជាប់ពន្ធនាគារព្រៃសរ
បានគំរាមធ្វើបាតុកម្មបង្អត់អាហារដើម្បីប្រឆាំងទៅនិងការឃុំខ្លួនទាំងអយុត្តិធម៌ពីសំណាក់តុលាការក្រុងភ្នំពេញ
ក្នុងរឿងជម្លោះដីធ្លី ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន
ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាជន ។
ជម្លោះរវាងប្រជាលរដ្ឋតំបន់បឹងកក់ ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន
គឺមានរយៈពេលជាច្រើនឆ្នាំ មកហើយ រហូតមកដល់ពេលនេះគឺពុំទាន់មានដំណោះស្រាយណាមួយឲ្យបានសម្យជូនដល់ពួក
គាត់នោះទេ ក្រៅតែពីការវាយធ្វើបាបនិងចាប់ខ្លួនដាក់ឃុំឃាំងបែបនេះ ។ ជាមួយគ្នានោះពួក
គាត់ក៏បានស្វែងរកការជួយអន្តរាគមន៏ស្ទើរតែគ្រប់ស្ថាប័ននៅក្នុងទីក្រុងភ្នំពេញផងដែរ
ក៏ប៉ុន្តែនៅ មិនទាន់មានដំណោះស្រាយណាមួយជូនពួកគាត់នៅឡើយទេ ។
ជាមួយគ្នានោះប្រជាពលរដ្ឋបឹងកក់បានធ្វើបាតុកម្មរាប់សិបដង នៅតាមដងផ្លូវ
និងមុខសាលា រាជធានីភ្នំពេញ ដែលមានទាំងការដាក់ខ្នោះដៃ
ខ្នោះជើងនៅពេលដែលពួកគាត់ធ្វើបាតុកម្ម ដើម្បី
បង្ហាញថាពួកគាត់រាល់ថ្ងៃរស់ពិបាកជាងស្លាប់ទៅទៀត
ព្រោះដីធ្លីត្រូវឈ្មួញឆក់ប្លន់ទៅហើយ នៅ ពេលដែលពួកគាត់ធ្វើការតវ៉ា បែជាត្រូវកម្លាំងមានសមត្ថកិច្ចក្រុងភ្នំពេញធ្វើកាវាយរបង្ក្រាប
និង ចាប់ដាក់ខ្នោះខ្នៀងបែបនេះ ។
ជាមួយនិងការប្រកាសរបស់ស្រ្តីមកពីតំបន់បឹងកក់ ដែលមានគម្រោង ធ្វើបាតុកម្មបង្អត់អាហារ
ខ្លួនឯង ដើម្បីប្រឆាំងជំទាស់ទៅនិងការឃុំខ្លួនពួកគាត់ទាំងអយុត្តិធម៌នេះផងដែរ លោក
រ៉ុង ឈុន ដែលជាប្រធានសមាគមនគ្រូបង្រៀនឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា
កាលពីថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០១២ ក៏បានសរសេរលិខិតមួយច្បាប់ទៅព្រះករុណា
ព្រះបាទសម្តេចបរម នាថ នរោត្តមសីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ស្នើរសុំអន្តរាគមន៏ដោះលែង តំណាងអ្នកភូមិបឹងកក់ចំនួន១៥នាក់ និងធ្វើការដាក់ពិន័យចៅក្រម
និងព្រះរាជអាជ្ញា ។
នៅក្នុងលិខិតរបស់លោក រ៉ុង ឈុន ដដែលបានទូលថ្វាយព្រះមហាក្សត្រថា ប្រជាពលរដ្ឋរស់
នៅតំបន់បឹងកក់ទាំង៧ភូមិ ស្ថិតនៅក្នុងសង្កាត់ស្រះចក
ខណ្ឌដូនពេញមានចំនួនជិត៨០០គ្រួ សារ បានទទួលរងនូវការរំលោភយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុន
ស៊ូកាគូអ៊ីន បានបូមខ្សាច់ពន្លិច និងវាយផ្ទះរបស់ពួកគាត់
ក្រោមគោលនយោបាយអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជាដោយគ្មាន ដោះស្រាយ
និងផ្តល់សំណងជូនពួកគាត់សមរម្យនោះឡើយ ។
ចំពោះការបាត់បង់ផ្ទះនិងដីធ្លីនេះ ប្រជាពលរដ្ឋបឹងកក់បានធ្វើការទាមទារ
ម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ
និងយុត្តិធម៌សម្រាប់ពួកគាត់ ប៉ុន្តែការ ប្រើសិទ្ធិស្របច្បាប់
រហូតដល់ពួកគាត់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញសហកាជាមួយនិងក្រុមហ៊ុន
បង្ក្រាបដោយហិង្សាមកលើពួកគាត់ ។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ អាជ្ញាធរក្រុងភ្នំពេញ
ចាប់តំណាងអ្នកបឹងកក់ចំនួន១៣នាក់ ខណះដែលពួកគាត់កំពុងតែធ្វើសន្និសីទកាសែត
ស្តីពីការសាងសង់ផ្ទះចំនួន១៨គ្រួសារឡើងវិញ ដោយគ្មានដីការពីតុលាកា
ជាការរំលោភច្បាប់និងសិទ្ធិមនុស្ស ។ ហើយនៅថ្ងៃទី២៤ ខែឧសភា
ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ យ៉ាងតក់ក្រហល់ ដោយកាត់សេចក្តីកាត់ទោសតំណាងប្រជាពលរដ្ឋទាំង១៣នាក់
ដែលរងគ្រោះដោយសារការរំលោភដីធ្លី ហើយត្រូវរងគ្រោះថែម១ទៀតឲ្យជាប់គុករយៈពេល២ឆ្នាំ
និង៦ខែ ប៉ុន្តែការអនុវត្តពេល១ឆ្នាំ មានម្នាក់ ២ឆ្នាំមាន៥នាក់ និង២ឆ្នាំ
៦ខែមាន៧នាក់ ដោយការកាត់សេចក្តីរបស់ តុលាការក្រុងភ្នំពេញ
គឺជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ។
លោក រ៉ុង ឈុន បានបន្តរនៅក្នុងលិខិតរបស់ខ្លួនទៀតផងដែរថា
ប្រព័ន្ធតុលាការមិនបានអនុ វត្តន៏អំណាចរបស់ខ្លួនឲ្យស្របតាមមាត្រា១២៨ថ្មី
នៃរដ្ឋធម្មនុញ្ញដែលបានចែងថា « អំណាចតុលា ការ ជាអំណាចឯករាជ្យ
និងត្រូវធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ » ។
ការយកប្រព័ន្ធតុលាការ ទៅបំរើផលប្រយោជន៏អ្នកមានអំណាច និងអ្នកមានលុយ ជាការរំ
លោភរដ្ឋធម្មនុញ្ញ ។
ដូចនេះហើយលោក រ៉ុង ឈុន បានទូលទៅព្រះមហាក្សត្រ ដោយសូមឲ្យព្រះអង្គធ្វើព្រះតំរិះ
ចំពោះការកាត់សេចក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញាដាក់ទោសប្រជាពលរដ្ឋរងគ្រោះ ដោយ
សារសកម្មភាពទាមទារស្របច្បាប់ រកយុត្តិធម៌ពីក្រុមហ៊ុនរំលោភយកដីធ្លី
និងផ្ទះសម្បែងរបស់ ពួកគាត់ ដោយលោក រ៉ុង ឈុន សុំឲ្យព្រះមហាក្សត្រដាក់វិន័យចៅក្រម
និងព្រះរាជអាជ្ញាឲ្យបាន ធ្ងន់ធ្ងរជាទីបំផុត ដែលប្រើប្រាស់អំណាច
ដាក់ទោសប្រជាពលរដ្ឋដោយអយុត្តិធម៌ ។ ជាមួយគ្នា នោះទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញ
និងប្រព័ន្ធតុលាការមិនគោរពច្បាប់ នាំឲ្យកុមារា កុមារី បែប ពីម្តាយ
គ្មានផ្ទះសម្បែងជ្រកកោន និងបាត់បង់ការសិក្សា ជារឿងអាម៉ាស់សម្រាប់ប្រទេសកម្ពុជា ។
សូមរំលឹកជូនផងដែរថា ស្រ្តីដែលត្រូវបានកាត់ទោសទាំង១៣នាក់
ត្រូវបានចាប់ខ្លួននៅបឹងកក់ កាលពីថ្ងៃទី ២២ ខែឧសភា។
ពួកគេត្រូវបានចោទប្រកាន់២ថ្ងៃក្រោយមក ពីបទប្រឆាំងនឹងអាជ្ញាធរ និងរំលោភកាន់កាប់លើដីអ្នកដទៃ
ដែលជាកម្មសិទិ្ធក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡាវ
ម៉េងឃីន ព្រឹទ្ធសមាជិកគណបក្សប្រជាជន។
ជាមួយគ្នានោះក្រុមអ្នកភូមិបឹងកក់
ជាពិសេសកូនៗរបស់ស្ត្រីដែលជាប់ឃុំទាំងនោះ
បានធ្វើការតវ៉ាដោយហៅការឃុំខ្លួននេះថាជាការ « ចាប់ម្ចាស់ដីដាក់គុក ចោរប្លន់ដីរួចខ្លួន » ជាអ្វីដែលពួកគេសំដៅទៅដល់មេឈ្មួញ ឡាវ ម៉េងឃីន
ដែលជាអ្នកបូមខ្សាច់កប់ពន្លិចផ្ទះ រំលោភយកដីរបស់ពួកគេ ទាំងបំពានតែបែរជាគ្មានទោស
ប៉ុន្តែពួកគេគ្រាន់តែធ្វើការតវ៉ាដើម្បីការពារផ្ទះរបស់ខ្លួន
ពីការរំលោភបំពាន ត្រូវចាប់ដាក់គុកច្រវ៉ាក់ទៅវិញ ៕
No comments:
Post a Comment
yes