សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

តុលាការក្រុង​ភ្នំពេញ ចេញ​ដីកា​រក្សា​ការពារ តាម​សំណើ​របស់លោក សៅ រ៉ានី​

Give our kids a better deal
លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ

ភ្នំពេញ: ​ប្រភពពី​តុលាការ​ក្រុងភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា តុលាការ​បានសម្រេច​ចេញ​ដីកា​រក្សា​ការពារ​តាម​សំណើ​របស់លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ រួចហើយ ក្នុងករណី​ជម្លោះផ្ទៃក្នុង​គណបក្ស​នរោត្តម រណឫទ្ធិ បន្ទាប់ពី​លោក បានដាក់​ពាក្យបណ្តឹង​ស្នើសុំ​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១២ គឺ​សុំ​ដីកា​រក្សា​ការពារ សម្រាប់​ភាពងាយស្រួល​បំពេញការងារ​គណបក្ស​។​

​ប្រភពពី​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹងថា ដីកា​រក្សា​ការពារ ដែល​លោក សៅ រ៉ានី ស្នើសុំ​នោះ មាន ៣ ចំណុច​សំខាន់ៗ គឺ ទី​១- បង្គាប់​ឲ្យ​ទទួលស្គាល់​សិទ្ធិ​កាន់កាប់​តួនាទី​ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស នរោត្តម រណឫទ្ធិ ជា​បណ្ដោះអាសន្ន​, ទី​២- បង្គាប់​ឲ្យ​ចុង​ចម្លើយ​ប្រគល់​ត្រា គណបក្ស នរោត្តម រណឫទ្ធិ ឲ្យ​ភាគី​ដើមបណ្ដឹង ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​បន្ត​និរន្តរភាព​ការងារ​ប្រចាំថ្ងៃ របស់​អគ្គលេខាធិការ​ដ្ឋា​ន​គណបក្ស​នរោត្តម រណឫទ្ធិ និង​ទី​៣. បដិសេធ​នូវ​លិខិតរ​បស់​សម្តេចក្រុមព្រះ ក្នុង​ការដក បញ្ចប់​ភារកិច្ច ឬ​ដកតំណែង ឬ​បណ្ដេញចេញ​ថ្នាក់ដឹកនាំ​គណបក្ស គ្រប់លំដាប់​ថ្នាក់​៕​

No comments:

Post a Comment

yes