សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ឈើ​ប្រណិត​ជាង​៩០​សន្លឹក​ ត្រូវ​បាន​ឈ្មួញ​នាំចេញ​ដោយ​គ្មាន​ច្បាប់ ក្នុង​ខណៈ​ដែល​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប


រតនគីរី​៖ ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ជាង​៩០០​សន្លឹក​ដែល​ក្រុម​ពួក​ឈ្មួញ​ដឹកជញ្ជូន​តាម​ទូក​ទន្លេ​សា​សាន្ត​ យក​មក​លាក់​ទុក​នៅ​កោះ​កាំ​ឃុំ​សេសាន្ត ស្រុក​អូយ៉ាដាវ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ក្រុម​អ្នក​កាសែត​ចុះផ្សាយ​ព័ត៌មាន​នេះ ប៉ុន្តែ​ក្រុម​អ្នក​កាសែត​បាន​រាយការណ៍​មក​អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១២ ប៉ុន្តែ​អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​ បណ្ដាល​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​។ ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ដែល​យក​មក​លាក់​ទុក​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា មាន​ក្រុម​ឈ្មួញ​ដឹក​តាម​ទូក​ក្នុង​ទន្លេ​សា​សាន្ត និង​តាម​ម៉ូតូ​ចេញពី​ស្រុក​អណ្ដូង​មាស​ យក​មក​លាក់​ទុក​លក់​បន្ត​ឲ្យ​ក្រុម​ឈ្មួញ​ចាំ​ទទួល​ទិញ​ស្តុក​នៅ​លើ​កោះ​គាំ ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​ទៀត​នៅ​ប្រទេស​វៀតណាម​តាម​ដង​ទន្លេ​សេសាន្ត​ដាក់​ចូល​ទូក​ប្រភេទ​ធំ​យក​ទៅ​លក់​ដោយ​សេរី​។​

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទម្រាំ​បាន​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​ត្រូវ​ក្រុម​ឈ្មួញ​បង់​លុយ​ជូន​សមត្ថកិច្ច ទាហាន និង ប៉េអិម ដែល​ប្រចាំការ​នៅ​តាម​ដង​ទន្លេ​ដែល​ប្រចាំការ​ក្នុង​មួយ​ស្ថាប័ន​ត្រូវ​បង់លុយ​ជូន​ចាប់ពី​៥០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល​ទើប​អាច​ចេញ​យក​ទៅ​លក់​បាន​។​


គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ចំណុច​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​គឺ​នៅ​ឆ្ងាយ​ហើយ​ការ​ធ្វើដំណើរ​នោះ​ទៀត​ពិបាក​ព្រោះ​ផ្លូវ​ព្រៃ​ឆ្ងាយ​ងាយ​ស្រួល និង​បិទបាំង​ពី​ភ្នែក​មហាជន​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ទៅ​ហើយ​ដែល​ មិន​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ណា​បង្ក្រាប​ឡើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១២​ពួកគាត់​បាន​ជិះ​ម៉ូតូ នៅ​តំបន់​ខាងលើ​ដោយមាន​សេចក្ដី​រាយការណ៍​សម្ងាត់​មក​ថា​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​រាប់​រយ​សន្លឹក​ក៏បាន​រាយការណ៍​ជូន​ឯកឧត្ដម​អភិបាលខេត្ត ប៉ាវ ហមផាន ​តាមរយៈ​ទូរស័ព្ទ​រួច​លោក​អភិបាល​បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះទៅ​បង្ក្រាប ប៉ុន្តែ​នៅ​ពេល​នោះ​ក៏​បាន​ឃើញ​កម្លាំង​ទាហាន​ប៉ូលិស និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចុះទៅ​មាត់ទន្លេ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេសាន្ត ស្រុក​អូយ៉ាដាវ ហើយ​ក៏​មាន​អម​ដំណើរ​ដោយ​ក្រុម​អ្នក​កាសែត​យក​ទូក​មក​ចំលង នៅ​ពេល​កម្លាំង​ជំនាញ​បាន​ទៅដល់​និយាយ​ថា​ពួកគាត់​មិន​ហ៊ាន​បង្ក្រាប​ឡើយ ព្រោះ​ទឹកទន្លេ​ឡើង​ខ្ពស់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក៏​ត្រឡប់​មក​ស្រុក​អូយ៉ាដាវ​កាន់​កន្លែង​រៀងខ្លួនៗ​វិញ​។ ហើយ​ក្រុម​អ្នក​កាសែត​ក៏ បាន​ថតរូប​ឈើ​ជាច្រើន​សន្លឹក​ក៏​ត្រលប់​មក​វិញ​ហើយ​ក្រុម​ឈ្មួញ​មាន​ឱកាស​បាន​ជម្លៀស​ចេញ​យក​​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​៕

No comments:

Post a Comment

yes