សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

ខុមហ្វ្រែល៖ យុវជន​ចូល​រួម​កិច្ច​ការ​នយោបាយ​តិច

IMG_0707
ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឃុំ សង្កាត់នៅខេត្តកំពង់ចាម

ភ្នំពេញៈអង្គកា​រ​ឃ្លាំ​មើល​ការ​បោះឆ្នាត​ ខុម​ហ្វ្រែល បង្ហាញ​នូវ​របាយ​ការណ៍​នៃ​ការ​ចូលរួម​របស់យុវជន​ ហើយ​រក​ឃើញ​ថា ចំនួន​យុវជន​ជាប់​ឆ្នោត​ជាក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១២ មានចំនួន​តិច​តួច​ ​ បើទោះបីជាយុវជន​មាន​សមត្ថភាព​និង​មានការ​សិក្សា​ខ្ពស់​យ៉ាងណា​ក៏ដោយ។
របាយ​ការណ៍​ខុមហ្វែ្រល​ដែល​បាន​បង្ហាញនៅ​ក្នុង​កិច្ចពិភាក្សា​តុមូលនាព្រឹក​ថ្ងៃសុក្រ​ ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​នានា​ និ​ងអង្គការ​សង្គមស៊ីវិល បាន​លើក​ទឹកចិត្ត​យុវជន​ចូលរួម​ក្នុង​ការងារ​នយោបាយ​ និង​បោះឆ្នោត ប៉ុន្តែតួនាទី​យុវជន​នៅ​មាន​កម្រិត​ក្នុង​កិច្ចការ​នយោបាយ​នៅឡើយ។
ខុមហ្វ្រែល​បានលើក​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​របស់គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត ដែលរក​ឃើញ​ថា យុវជន​ចន្លោះ​២៥​ដល់​៣៥​ឆ្នាំ​ ជាប់ឆ្នោត​​៦១៥​នាក់​ ស្មើ៥ភាគរយ​នៃក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ១១៤៥៩នាក់​។
លោក ស៊ិន ទិត្យ​សីហា តំណាង​ក្រុម​យុវជន​ខុម​ហ្វែ្រល ថ្លែង​ថា ទោះបីយុវជន​ត្រូវ​គេ​លើក​ទឹកចិត្ត​នៅគ្រប់​កាលៈទេសៈ តែ​មិន​ទាន់មាន​រចនាសម្ព័ន្ធ​ឬគោល​នយោបាយ​ជាក់លាក់​ ផ្តល់ឲ្យពួកគេ​នូវ​តួនាទី​សម្រេច​ចិត្ត​នៅឡើយ ទោះ​ចំនួន​យុវជន​បោះឆ្នោត​ថ្មី​កើន​ឡើង​ជាង​ ៣០នាក់​មួយ​ឆ្នាំៗ។
ចលនា​យុវជន​បក្សនយោបាយ​ មិន​ទាន់​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​រប​ស់​គណបក្ស​ខ្លួន​ឡើយ​។

របាយ​ការណ៍​ឲ្យ​ដឹង​ថា យុវជន​ទៅ​បោះឆ្នោ​តឆ្នាំ​២០១២ អាច​មានតិចជាង​ ៦៥ភាគរយ ព្រោះគេ​បានជួប​ឧបសគ្គ​ច្រើន​​ មាន​ការ​ចុះ​ឈ្មោះ ការ​ធ្វើដំណើរ។ ដូច្នេះភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កលក្ខណៈ​ឲ្យ​យុវជន​ បាន​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ឲ្យ​កាន់តែ​ទូលាយ​ ព្រោះពួកគេ​នឹង​កា្លយ​ជា​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ និង​ជាដៃ​គូ​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍន៍​ជាតិ៕

No comments:

Post a Comment

yes