សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

តុលាការ អនុញ្ញាតឱ្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចូលជួប​លោក ម៉ម សូណង់ដូ​

ភ្នំពេញ: អគ្គលេខាធិការ​គណបក្ស​សម រង្ស៊ី បានធ្វើ​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំចូល​ជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បច្ចុប្បន្នកំពុង​ជាប់ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១២​។ ចៅក្រម​តុលាការ​បានសម្រេច​យល់ព្រម​តាម​សំណើ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ របស់​ក្រសួងមហាផ្ទៃ បាន​ច្រានចោល​ការស្នើសុំ​នោះ ម្តង​រួចមកហើយ​។​

​ប្រភពពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ថា ដោយ​យោងតាម​មាត្រា​៥៥ និង មាត្រា​៥៦ នៃ​ច្បាប់​ស្តីពី​ពន្ធនាគារ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ហាមឃាត់ ចំពោះ​ការចូល​ជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ទេ តែ​ត្រូវគោរព​តាមច្បាប់ ស្តីពី ពន្ធនាគារ និង​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​ព្រៃ​ស​។ 
​យ៉ាងណាក៏ដោយ រហូតមកទល់​រសៀល​ថ្ងៃទី​១០​សីហា ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់​ចេញ​លិខិត​ឆ្លើយតប​ជា​ផ្លូវការ​នោះទេ​។​


​ក្នុង​លិខិត​ដែល​ដាក់ជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ កន្លងទៅ លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការដ្ឋាន​គ​ណ​បក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា លោក​ម៉ម សូណង់ដូ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ ដោយ​អនុវត្តតាម​ដីកាចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តក្រចេះ ពាក់ព័ន្ធ​ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ហើយ​បច្ចុប្បន្ន​កំពុងតែ​ជាប់ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ ដូច្នេះ​លោកស្រី​ស្នើសុំ​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី ចំនួន ៧​រូប មានដូចជា លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​កំពត​, លោក​ជាម ច​ន្នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក​កែ​ត ឃី តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​, លោក សុវណ្ណ ពិសា​ខា តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​, លោក ដាំ សិ​ទិ្ធ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក​ឡុង រី តំណាងរាស្ត្រ​មណ្ឌល​ក្រចេះ និង​លោក​គង់ បូរ៉ា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​៕ 

No comments:

Post a Comment

yes