សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

តេង លក្ខិណា ក្នុងមួយខែៗ ទទួលបាន ប្រាក់ឧបត្ថម្ភ ៦០០០ដុល្លារ

Photo by Looking Today
តេង លក្ខិណា 
ភ្នំពេញៈ មានពាក្យចចាមអារ៉ាមថ្មីមួយ បានលេចឮថា ពិធីការិនី រូបស្រស់រាង តូចច្រឡឹង កញ្ញា តេង លក្ខិណា ត្រូវបានមន្ត្រីធំមួយរូប តែងតែជួយឧបត្ថម្ភនាង ក្នុងមួយខែ ៦០០០ ដុល្លារ ជារៀងរាល់ខែ ដើម្បីជាថ្នូរដូរនឹងស្នេហា ពីស្រីស្រស់រូបនេះ។
ប្រភពព័ត៌មានដែលអាច យកជាផ្លូវការ មួយបានបង្ហើបប្រាប់ Looking TODAY នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០១២នេះថា តារាសម្តែងដែលមាន រូបសម្រស់ស្រស់ស្អាត មានសាច់សរម៉ដ្ឋ រលោងគួរឲ្យទាក់ទាញ កញ្ញា តេង លក្ខិណា ថ្មីៗនេះបាន លេចឭព័ត៌មានថា នាងត្រូវបានមន្ត្រី អ្នកធំម្នាក់ដែលមានអំណាច និងទ្រព្យសម្បត្តិ ដែលគេដឹងថា ជាគូកំណាន់ចិត្ត របស់នាងតែងតែ ជួយឧបត្ថម្ភថវិកា លើការចាយវាយរបស់នាង ក្នុងមួយខែៗ មិនក្រោម ៦០០០ពាន់ដុល្លារ ទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា មិនតែប៉ុណ្ណោះ ថែមទាំងដឹងថា ការជួយទំនុកបម្រុង របស់មន្ត្រីធំម្នាក់ឲ្យ កញ្ញា តេង លក្ខិណា មិនមែនទើបតែឧបត្ថម្ភ ក្នុងរយៈពេលខ្លីនេះទេ គឺឧបត្ថម្ភ តាំងពីយូរណាស់ មកហើយ គ្រាន់តែគ្មានអ្នកណាដឹង ពោលតាំងពី នាងចាប់ផ្តើម ល្បី និងមានរូបសម្រស់ កាន់តែស្អាត តែជានិច្ចកាល នាងតែងតែ លាក់បាំងព្រោះខ្លាចគេដឹង។

ជុំវិញពាក្យចចាមអារ៉ាមនេះដែរ Looking TODAY បានព្យាយាមទាក់ទងទៅ ពិធីការិនីដែល មានឈ្មោះបោះ សំឡេងគួរសម ប្រចាំស្ថានីយទូរទ្សន៍ ស៊ី ធី អ៊ីន ជាច្រើនលើកច្រើនសារ តែមិនមានអ្នកទទួល ។ ទោះបីជាយ៉ាងណា Looking TODAY នៅតែស្វាគមន៍ដោយ ក្តីរីករាយសម្រាប់ការចេញ មុខបកស្រាយពីនាងជានិច្ច។
សូមជម្រាបផងដែរថា នេះមិនមែនជាព័ត៌មាន ដែលលេចឮលើកទី១ទេ សម្រាប់ស្រីស្រស់ សោភា តេង លក្ខិណា ព្រោះកន្លងមកក៏ធ្លាប់មាន ពាក្យចចាមអារ៉ាមថា នាង កំពុងតែ មានស្នេហាលួច លាក់ជាមួយឧកញ៉ា ដែលមានទ្រព្យ ស្តុកស្តម្ភមួយរូប ជាច្រើនឆ្នាំណាស់មកហើយដែរ។ ប្រភពបានបន្តទៀតថា រាល់ការចំណាយ ភាពហ៊ឺហារបស់នាង នឹងគ្រួសារ គឺឧកញ៉ារូបនោះ ជាអ្នកចំណាយទាំងអស់ ហើយថែមទាំង គ្រោងទិញរថយន្ត Rang Rover ដើម្បីជា ថ្នូរលួងចិត្តស្រីស្រស់ រូបនេះទៀតផង។
បន្ទាប់ពីលេចឮព័ត៌មាននេះ មិនបានប៉ុន្មានផង ក៏ត្រូវបានពិធីការិនីប្រចាំ នៅក្នុងកម្មវិធី ”A1ខនសឺត” កញ្ញា តេង លក្ខិណា ធ្លាប់មានប្រតិកម្មនិង ចេញមុខបដិសេធ ប្រាប់ Looking TODAY ថា « ខ្ញុំមានការងារធ្វើ មានសមត្ថភាពរក លុយដោយខ្លួនឯង ហើយក៏មិន ចង់បានការជួយ ឧបត្ថម្ភ ពីខាងណានោះដែរ»៕

No comments:

Post a Comment

yes