សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ប្រឡង​បាក់​ឌុប​ក្នុង​ខេត្ត​កំពត​ឆ្នាំនេះ​មាន​តម្លាភាព​តែ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ហាក់​មាន​ភាព​រញ៉េរញ៉ៃ​

 
កំពត​ ៖ ​សម័យ​ប្រឡង​យក​សញ្ញាប័ត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំនេះ ​សំរាប់​ទី​រួម​ខេត្ត​កំពត​ហាក់​មានការ​តឹងតែង​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នៅ​តាម​ដងផ្លូវ​នៃ​មុខ​មណ្ឌល​ប្រឡង​ណាមួយ ​សូម្បី​អាណាព្យាបាល​សិស្ស​ឬ​មិត្ត​ភ័ក្តិ ​ក៏​មិន​ត្រូវ​មាន​វត្ត​មា​ន​នៅមុខ​មណ្ឌល​ប្រឡង​ឡើយ​ ហើយ​ក្នុង​ថ្ងៃ​ប្រឡង​នេះ​គេ​ឃើញ​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹង​រឹង​បំផុត​ កុំថាឡើយ​មនុស្ស​ឆ្លងកាត់​សូម្បីតែ​រុយ​មួយ​ក្បាល​ក៏​មិន​អាច​ហើរ​កាត់​មុខ​មណ្ឌល​ប្រឡង​បាន​ឡើយ​។​ដោយឡែក​បើ​ក្រ​ឡេក​មើល​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ ហាក់​មិន​ឃើញ​សមត្ថកិច្ច​យាមកាម​តឹងរ៉ឹង​នោះ​ទេ​។​
ចំពោះ ​ថ្ងៃ​ប្រឡងប្រជែង​យក​សញ្ញាប័ត្រ​បាក់​ឌុប​នៅក្នុង​ទី​រួម​ខេត្តកំពត ក្នុង​ថ្ងៃទី​០៦​ខែសីហា ឆ្នាំ​២០១២​នេះ​នឹងត្រូវ​ធ្វើឡើង​២​មណ្ឌល​ប្រឡង គឺ​វិទ្យាល័យ​មិត្តភាព​កម្ពុ​ជា​ជប៉ុន​និង​វិទ្យាល័យ​ព្រះរាជ​សម្ភា​។​នៅវេលា​ចេញ​វិញ្ញាសារ​ប្រឡង​នេះដែរ គេ​ឃើញ​សមត្ថកិច្ច​២​អង្គភាព ប៉ូលិស​និង​ប៉េអឹម​មានការ​មមាញឹក​ដាក់​កំលាំង​បណ្តាក់​គ្នា​ដូច​ខ្យង​ហើយក៏ ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើចរាចរ​ឆ្លង​កាត់មុខ​មណ្ឌល​ប្រឡង​ណាមួយ​ឡើយ​។
​ មិនតែប៉ុណ្ណោះ​ការ​យាមកាម​ក៏មាន​ភាព​តឹងតែង​បំផុត​។​ទន្ទឹមនឹង​សភាព​តានតឹង​​ក្នុងសម័យ​ប្រឡង​យក​សញ្ញាប័ត្រ​ទុតិយភូមិ​នេះ មាន​គេ​អះអាងថា ដោយសារ​ខាង​ក្រ​សួង​អប់រំ យុវជន​និង​កីឡា​បានដាក់​បញ្ជា​ដល់​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់​ត្រូវ​មានការ​រឹតបន្តឹង ​ឲ្យ​ហ្មត់ចត់​ហើយក៏​មិនត្រូវ​មាន​ភាព​ធូររលុង​ឲ្យ​មាន​អ្នក​ប្លុង​ វិញ្ញាសារ​ប្រឡង​នោះឡើយ​។​ធ្វើបែបនេះ​ក្នុង​គោលបំណង​ស្វែងរក​សិស្ស​ ខ្លាំងពូកែ ដោយ​មិន​រង់ចាំតែ​ការជួយជ្រោមជ្រែង ​ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​។​ចំពោះ​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ស្រុក​ មួយចំនួន​ពិសេស​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះបិតា​ជាតិ​ក្នុងស្រុក​កំពង់​ត្រាច បែរជា​មិនសូវ​មានការ​រឹតបន្តឹង​ដូច​មណ្ឌល​ប្រឡង​ក្នុង​ក្រុង​កំពត​ទេ ហើយ​រយៈ​ពេល​ប្រឡង​ពេញ​មួយ​ថ្ងៃនេះ​គេ​ឃើញ​ក្រុម​សិស្សសាលា ព្រមទាំង​អាណាព្យាបាល​សិ​ស្សមានភាព​ពពាក់ពពូន​នៅមុខ​វិទ្យាល័យ​ផងដែរ ប៉ុន្តែ​គេ​មិនដឹងថា​តើ​ការបោះ​ប្រ៊ី​យ៉ុ​ង​បានសម្រេច​ឬ​យ៉ាងណា​នោះទេ​។​
          ដោយឡែក​លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា ខេត្តកំពត​នៅ​រសៀល​ថ្ងៃទី​០៦​ខែសីហា ឆ្នាំ​២០១២​នេះ​លោក​បានបញ្ជាក់​ប្រាប់​កម្ពុ​ជា​ថី្ម​តាម​ទូរស័ព្ទ​ថា លោក​កំពុង​ជាប់​ធ្វើជា​មេ​ប្រយោគ​នៅឯ​ខេត្ត​បាត់ដំបង​ ដូច្នេះ​លោក​គ្មាន​ពេលទំនេរ​សំរាប់​ឆ្លើយតប​នោះឡើយ​៕​

No comments:

Post a Comment

yes