សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 27, 2012

អាប់​ភិស៊ី​តត្រូវ​ឡើង​ផ្តល់​សក្ខីកម្ម​ចំពោះមុខ​DSI នៅថ្ងៃនេះ​


ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​នឹង​ឡើង​ផ្តល់​សក្ខីកម្ម ​(​កស្សិណ​សាក្សី​) ​នៅ​ចំពោះមុខ​មន្ត្រី​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត​​ពិសេស​ (DSI) ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​សំរាប់​ការស៊ើបអង្កេត​តួ​នាទី​របស់​លោក​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ការបង្ក្រាប​កាលពី​ឆ្នាំ​២០១០​លើ​បាតុកម្ម​នៃ​​ក្រុម​អាវ​ក្រហម​។​

​លោក​អាប់​ភិស៊ី​ត​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ លោក​ត្រៀម​ឡើង​ឆ្លើយ​នៅ​ចំពោះមុខ​ក្រុម​ស៊ើបអង្កេត​DSI​ និង​បាន​ត្រៀម​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចំពោះ​ការប្រឆាំង​តវ៉ា​តាម​ដងផ្លូវ​នៃ​ក្រុម​ដែល​ស្មោះ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។​

​លោក​នៅតែ​និយាយថា ​រដ្ឋាភិបាល​របស់​លោក​បាន​អត់ធ្មត់​ជា​អតិបរមា​ និង​វា​ច្បាស់​ណាស់​ថា​ ការជួបជុំ​តវ៉ា​នោះ​វា​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​។​


​លោក​បាន​និយាយទៀតថា "​ខ្ញុំ​ចង់​បញ្ជាក់​អះអាង​ថា ​គណបក្ស​ប្រជាធិបតេយ្យ​មិន​ដែល​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច​អំពី​ករណី​នេះ​ទេ​។​ តែ​វា​​គួរអោយភ្ញាក់ផ្អើល​ ដែល​រដ្ឋាភិបាល​ចាត់កា​រ​ពន្លឿន​រឿងនេះ នៅពេ​លដែលខ្លួន​និយាយ​អំពី​ការផ្សះផ្សា​នោះ​។​ មាន​ការប៉ុនប៉ង​បំភ្លៃ​ព័ត៌មាន​ ដើម្បី​ដាក់​កំហុស​លើ​គណបក្ស​ប្រជាធិបតេយ្យ​។ ​តែ​ការពិត​គឺ​ពួក​មេដឹកនាំ​អាវ​ក្រហម​បាន​ព្យាយាម​បង្ក​អំពើហិង្សា ​និង​មាន​ក្រុម​ប្រដាប់អាវុធ​ដែល​គាំទ្រ​ពួកគេ​"៕ 

No comments:

Post a Comment

yes