សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

កម្មការិនីម្នាក់ហូបបាយ​ថ្ងៃ​ត្រង់ហើយ​​ដួលសន្លប់​​ដាច់សរសៃឈាមខួរក្បាល​ស្លាប់​

សាក​សព​ស្ត្រី​រងគ្រោះ​កំពុង​ត្រូវ​បាន​បញ្ជូន​​ទៅ​ស្រុក​កំណើត
សាក​សព​ស្ត្រី​រងគ្រោះ​កំពុង​ត្រូវ​បាន​បញ្ជូន​​ទៅ​ស្រុក​កំណើត

រាជធានី​​ភ្នំពេញ​ ៖កម្ម​ការិនីម្នាក់​ធ្វើ​ការ​នៅ​​​រោង​ចក្រ​កាត់​ដេ​រ​យីហោ​​វីតិច មាន​ទី​តាំង​នៅ​​ក្នុង​សង្កាត់​​​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​​ជ័យ​​ ​​បាន​ដួល​សន្លប់នៅ​ក្នុង​រោង​ចក្រ​​ខណៈ​​កំពុង​ឈរ​ធ្វើ​ការ​​ និង​ដាច់​សរសៃ​ឈាម​ខួរ​​ក្បាល​​បណ្ដាលឱ្យស្លាប់​បាត់​បង​់​ជីវិត​​ កាលពី​វេលាម៉ោង​​១១ និង​​៣០​នាទី​​​​ថ្ងៃ​ត្រង់​ថ្ងៃទី​២៦ កញ្ញា​​ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ ។
បើតាម​មិត្តភក្ដិ​ ​និងសាច់ញាតិ​ធ្វើការនៅ​​​រោ​ង​​​ចក្រ​​​កាត់ដេរ​​ជាមួយ​គ្នា​​​និយាយ​​​ថា ​កម្មការិនី​ដែល​​​ស្លាប់​​បាត់​បង់​ជីវិត​នេះ​​ឈ្មោះ​គង់​ បុប្ផា ​អា​យុ​​៣០​ឆ្នាំ ​​ស្នាក់នៅបន្ទប់​​ជួល​​​​ក្នុង​សង្កាត់ចោម​ចៅ​ ​​ ​​មាន​ស្រុក​កំណើត​​​នៅ​​ ឃុំច្រេស ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង ​​ប្ដី​ឈ្មោះ ​ហុំ ​សៀក​ អាយុ​​៣០​ឆ្នាំ ​ជា​មន្រ្តី​យោធា​ ​ស្នាក់​នៅ​​ជាមួយ​គ្នា និង​មាន​ស្រុក​​កំណើត​​​​នៅភូមិព្រែក​ក្ដី​ ឃុំ​ជង្រុក  ស្រុក​គងព​ិសី ខេត្តកំពង់ស្ពឺ​ ។

​ប្រភព​ដដែល​បន្ត​ទៀតថា ​កាលពី​ថ្ងៃ​ទី​​២៥ កញ្ញា ​បន្ទាប់ពី​ហូប​បាយ​ថ្ងៃ​ត្រង់​​រួច​​​ចូល​​​ទៅ​ធ្វើ​ការ​ធម្មតាវិញ​បានបន្តិច​​ នៅ​វេលា​ម៉ោង​១ និង​៣០​នាទីរសៀល ​ពេលកំពុង​​ឈរ​ធ្វើការ​​ស្រាប់​តែ​ឈ្មោះគង់ បុប្ផា ​ទន់​ជើង​ដួល​ដោយ​​មិន​ដឹង​មូល​ហេតុ​​ តែមិនបាន​​ដួល​ព្រូស​​​តែ​​ម្ដង​​ទេ ​ព្រោះ​បាន​​អ្នក​ធ្វើ​ការ​​នៅ​ជិត​គ្នា​​​ជួយទប់​​​​ជាប់​មិ​ន​ប​ណ្ដា​ល​​ឱ្យ​ដួល​បោក​ក្បាល​​នឹង​ឥដ្ឋ​ឡើយ​ ។​​ចាប់ពី​ពេល​ដួល​​មក​​សន្លប់​បាត់​ស្មារតី​​រហូត​ទើប​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​គ្លីនិក​​​ឡាំ​ប៊ុន​ថន​ ​រហូត​ដល់​​​ម៉ោង​៨​ និង​៣០នាទី​​យប់​ថ្ងៃ​ដដែល​​​បញ្ជូន​​បន្ត​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ព្រះ​កុ​សុ​មៈ​ទៀត​​ ប៉ុន្តែ​​នៅ​តែមិន​​​ដឹង​ខ្លួន​​រហូត​​ និង​បាន​បញ្ចូល​​អុកស៊ីសែន​​ជាប់​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​​រហូត​​ដល់​ម៉ោង​​១១​​ និង​៣០នាទី​​ថ្ងៃ​ត្រង់​​ថ្ងៃ​​ទី​២៦ ​កញ្ញា ​ក៏ស្លាប់​បាត់បង់​ជី​វិត​ទៅ​​។ ​
បើតាមប្រសាសន៍​របស់គ្រូពេទ្យ​​​ឱ្យ​ដឹង​ថា ស្រ្តី​រ​ងគ្រោះពេល​​ដួល​នោះ​​ធ្វើ​ឱ្យ​ដាច់សរសៃ​ឈាម​​​ខួរ​ក្បាល​​ទើបបណ្ដាល​​ឱ្យ​ស្លាប់​​​។ ​សពស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​​នៅ​ឯស្រុក​កំណើត​ ៕



No comments:

Post a Comment

yes