សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

រដូវបិណ្ឌភ្ជុំចាប់ផ្តើម មេឈ្មួញ ចែរ៉ាន់ កំពុងមមាញឹក ដឹកឈើប្រណិត ពីស្រុកលំផាត់

Photo by DAP-News
រតនគិរីៈ រដូវបិណ្ឌភ្ជុំចូលមកដល់ សម្រាប់បងប្អូនប្រជាពលរដ្ឋ នាំគ្នាធ្វើចង្ហាន់ទៅវត្ត វេប្រគេន ព្រះសង្ឃ នៅវត្តដែលគង់ចាំ ព្រះវស្សាអស់រយៈពេល ៣ខែ រួមទាំងភេសជ្ជៈ និងបច្ច័យយកទៅ ចូលបុណ្យ តាមសទ្ធា ជ្រះថ្លា។
ដោយឡែកគេសង្កេតឃើញ ឈ្មួញរកស៊ីឈើប្រណិត នាំគ្នាសស្រាក់សស្រាំ ទៅប្រ ម៉ែប្រមូល ទិញឈើប្រណិត ប្រភេទធ្នង់ ពីតំបន់ភូមិសាស្រ្ត ទីរួមស្រុកលំផាត់ ខេត្តរតនគិរី។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ សូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ក្រុម ឈ្មួញ ទៅដឹក ជញ្ជូនឈើប្រណិត តាមរថយន្តមួយបាំងកន្លះ យកមកគរទុក នៅក្នុងភូមិសាមល ឃុំសើង ស្រុកបរកែវ ខេត្ត រតនគិរី ដើម្បីសុំភ្លើងខៀវ ពីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចច្រកទ្វារ អន្តរជាតិ អូរយ៉ាដាវតែម្តង។

ប្រភពដដែលខាងលើបាន បន្តឲ្យដឹងទៀតថា ទីផ្សារនៅប្រទេសវៀតណាម សព្វថ្ងៃនេះ ឈើប្រ ណិត ប្រភេទ ធ្នង់ ជាក្តារសន្លឹកមានប្រវែង ១,២ម៉ែត្រ មានមុខកាត់ ១០x៤០; ១០x៥០ត្រូវប៉ាន់ខ្លាំងណាស់ បណ្តាលឲ្យក្រុម ឈ្មួញសម្រុក ដឹកចេញទៅប្រទេសវៀតណាម តាមរថយន្តសំយ៉ុង រថយន្តកាមរី រថយន្តបាឡែនជាដើម។
ប្រភពបានខ្សឹបបន្តទៀតថា ឈ្មួញដែលសកម្ម ដឹកឈើប្រណិត ទៅប្រទេសវៀតណាម ជាយូរ យារមកហើយ មានឈ្មោះ ចែរ៉ាន់ ដែលគាត់ប៉ិនប្រសព្វ រត់ការណ៍ជាមួយ ក្រុមសមត្ថកិច្ចណាស់ ដោយខ្លះត្រូវបង់ខែ ខ្លះទៀត ត្រូវបង់ប្រចាំថ្ងៃ ដើម្បីឲ្យគាត់ ដឹកឈើប្រណិតទាំងនោះ តាមច្រក ទ្វារអន្តរជាតិដោយរលូន។
ទាក់ទិនទៅនឹងក្រុមឈ្មួញដឹកឈើ ប្រណិតប្រភេទធ្នង់ សម្រុកទៅប្រទេសវៀតណាម ក្នុងរដូវ ភ្ជុំបិណ្ឌ ដោយគ្មានការទប់ស្កាត់នេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការអធិប្បាយណាមួយ ពីលោកជួប ចំរើន អនុប្រធានទទួលបន្ទុកក្តាប់រួមសាខាគយ និងរដ្ឋាករខេត្តរតនគិរីបានទេ នៅព្រឹកថ្ងៃ ទី៤ ខែតុលា ឆ្នាំ២០១២ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សមត្ថកិច្ចច្រកទ្វារអន្តរជាតិ បានអនុញ្ញាតិ ឲ្យ គ្រឿងចក្រចំនួន ៥គ្រឿង ចូលមកទឹកដី ប្រទេសកម្ពុជា ដោយមានជនជាតិវៀតណាម ជាអ្នក ដឹកជញ្ជូនយកមកចូលក្រុមហ៊ុន ៧៥ ដែលមានទីតាំងនៅ ស្រុកអណ្តូងមាស ដើម្បីធ្វើការឈូស ឆាយដី។ ហើយមិនដឹងថា ការដឹកជញ្ជូន គ្រឿងចក្រចូល មកទាំងយប់ តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវនេះ ច្បាប់អនុញ្ញាតិដែរឫអត់។
យោងតាមប្រភពព័ត៌មានមួយទៀតបាន ឱ្យដឹងថា មេឈ្មួញរូបនេះបានឈ្មោះសូនី ដែលជាមេការរបស់ខ្លួន ទៅទិញឈើប្រណីត នៅក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ដែលមានពីរគំន ហើយក្នុងមួយគំនមានចំនួន ៩សន្លឹក ហើយមួយគំនទៀតមានចំនួន៨ សន្លឹក ។
ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេល ដឹកឈើប្រណីតម្ដងៗឈ្មួញខាងលើនេះ បាន ប្រើប្រាស់រថយន្ដប្រភេទបាឡែន ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ៤៤២១ ៕

No comments:

Post a Comment

yes