សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 9, 2012

សុំ​ចៅ​អធិការ​ធ្វើ​ចេតិយក្នុង​វត្ត​ការពិត​សម្ងំ​លួច​ជីក​កំណប់​​ជាង​១​ឆ្នាំ ហើយ​គ្មាន​​អ្នក​ណា​ដឹង​

ខេត្តបាត់ដំបង ៖ ជនមួយក្រុមត្រូវគេសង្ស័យថា បាននាំគ្នាសម្ងំលួចជីកយកកំណប់ជាង១ឆ្នាំ មក ហើយ នៅក្បែរឈាបនដ្ឋានក្នុងវត្តពោធិវង្ស ដែលស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង គ្មានអ្នកណាបានដឹងឡើយ ព្រោះក្រុមនេះបានធ្វើចេតិយជាខែលបិទបាំង ។ ប៉ុន្តែបានបែកការណ៍បន្ទាប់ពីកម្មករដែលត្រូវគេបញ្ឈប់ពីការងារ សំណង់ចេតិយបង្ហើបឱ្យគេដឹង និងក្រុមអ្នកជីកកំណប់នេះប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនគ្រូចិន សែម្នាក់កាលពីល្ងាចថ្ងៃទី៥ វិច្ឆិកា ដោយសាររឿងស៊ីដាច់គ្នា ។
តាមការបង្ហើបឱ្យដឹងពីអតីតកម្មករធ្វើ ចេតិយនៅទីនោះនិយាយថា ការធ្វើចេតិយ នេះគ្រាន់តែជា ខែល បិទបាំងលើសកម្មភាពជីករុករក កំណប់តែប៉ុណ្ណោះ។ ប្រភពនេះថា មនុស្សមួយក្រុម ដែល ខ្លះនៅបាត់ដំបង និងខ្លះមកពីភ្នំពេញ បានប្រើកម្មករជីករុករកកំណប់នៅទីនោះជាង១ឆ្នាំមក ហើយមានជម្រៅជាង១០ម៉ែត្រ និងលុងចូលក្រោមដីដែលមានរៀបគ្រឹះទប់កុំឱ្យបាក់ដីទៀតផង ។ រីឯនៅខាងលើគេរៀបចំសាងសង់ចេតិយដើម្បីកុំឱ្យគេចាប់អារម្មណ៍។ 

កម្មករដែលមិនប្រាប់ឈ្មោះរូបនេះបន្តថា ខណៈដែលជីករកកំណប់ពួកគេបានប្រទះឃើញ ឆ្អឹង សាកសពជាច្រើន និងប្រទះឃើញចិញ្ចៀនជាច្រើនវង់ទៀតផង តែមិនទាន់ឃើញកំណប់ដ៏ មហា សាលដែលក្រុមខាងលើស្វែងរកនោះទេ ។

No comments:

Post a Comment

yes