ក្រុមអ្នកតវ៉ាឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុផ្ផា
កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការព្រមានចាប់ប្រជាសហគមន៍
ដែលមានជម្លោះដីធ្លីនៅរសៀលថ្ងៃចន្ទនេះ ខណៈពួកគេកំពុងតែប្រមូលផ្តុំគ្នាស្រែក
រកអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យមានការដោះលែងសកម្មជនដីធ្លីគឺ អ្នកស្រី យ៉ោម
បុប្ផា ។
ប្រជាសហគមន៍ ដែលមានជម្លោះដីធ្លីដែលធ្វើការតវ៉ាទាមទារនោះរួមមាន
សហគមន៍បឹងកក់ អតីតបុរីកីឡា ថ្មគោលជិត១០០នាក់ ដោយបានបន្តដំណើរទៅផ្ទះលោក ហ៊ុន
សែន នៅរសៀលថ្ងៃចន្ទនេះ ដើម្បីសុំអន្តរាគមន៍ដោះលែងអ្នកស្រី យ៉ោម បុប្ផា
បន្ទាប់ពីពួកគេបានទៅក្រសួងយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ តែមិនទាន់មានមន្រ្តីណាមួយចេញមកដោះស្រាយ
។
សូមជំរាបថា ប្រជាសហគមន៍
កំពុងស្ថិតនៅកាច់ជ្រុងក្បែរវត្តបទុមវត្តី
ដែលមានការរារាំងពីកម្លាំងសមត្ថកិច្ច មិនឲ្យចូលទៅខុទ្ទកាល័យ
និងទៅក្បែរផ្ទះលោក ហ៊ុន សែនទេ សមត្ថកិច្ច
បានគំរាមចាប់ខ្លួនប្រជាសហគមន៍ប្រសិនបើពួកគាត់ ស្រែកឡូឡាតទៅទៀត ។
គួរជំរាបជូនផងដែរថា នៅព្រឹកថ្ងៃចន្ទនេះ ពួកគេបាននាំគ្នាអង្គុយបិទច្រកចេញចូលក្រសួងយុត្តិធម៌។
ពួកគេមានកាន់ផ្កាឈូក ពាក់រូបសកម្មជនដីធ្លីនៅលើក្បាលគ្រប់ៗគ្នា
និងលើកពុទ្ធរូប ស្រែកឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ។
សូមរំលឹកថាអ្នកស្រី យ៉ោម បុប្ផា ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃទី៤
ខែតុលា ឆ្នាំ២០១២ ដោយចោទពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស
និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ដោយពិន័យជាប្រាក់ចំនួន១០លានរៀល៕
No comments:
Post a Comment
yes