សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

ត្រីចំលែកមានធ្មេញដូចមនុស្ស

sung-sot-voi-loai-ca-rang-nguoi-1313cf

បុរសជាអ្នកនេសាទជនជាតិអាមេរិកម្នាក់​ឈ្មោះ Angler Frank Yarborough អាយុ៤០ឆ្នាំ មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ​ពីប្រទះ​ឃើញសត្វត្រីដ៏ចំលែកមួយក្បាលមានធ្មេញដូចមនុស្ស។ ត្រីចំលែកនោះគាត់ចាប់បាននៅពេលយប់នៅឯបឹង Wylie នៅភាគខាងត្បូង​រដ្ឋ Carolina សហរដ្ឋអាមេរិក ហើយត្រីនេះមានប្រវែង៥០ស.ម និងមានទំងន់ប្រហែល២.៣គ.ក។
ក្រោយពីធ្វើការពិនិត្យយ៉ាងល្អិត​ល្អន់​រួច​មក លោក Robert Stroud ជាជីវវិទូនៅនាយកដ្ឋានធនធានធម្មជាតិរបស់រដ្ឋ Carolina បានអោយដឹងថា ត្រីនេះគឺវា​ស្រដៀង​គ្នា​ទៅ​នឹង​ប្រភេទត្រីនៅតំបន់ Pacu ដែលត្រីនេះមានឈ្មោះថា Colossama Macroponum មកពីតំបន់ Amazon Basin ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។

No comments:

Post a Comment

yes