សវនាការសាលាក្តីខ្មែរក្រហមនាពេលកន្លងមក
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការមួយទាក់ទងនឹងល័ក្ខខ័ណ្ឌវេជ្ជសាស្ត្រ និងសម្បទារបស់ជនជាប់ចោទ នួន ជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ នាវេលាម៉ោង ៩ព្រឹក។
តាមសេចក្តីជូនដំណឹងរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា អង្គជំនុំជម្រះសាលាដំបូង នឹងស្តាប់របាយការណ៍ពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដែលត្រូវបានចាត់តាំង គឺលោកសាស្ត្រាចារ្យ ចន ខំបែល និងលោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែល។
លោក នួន ជា ជាអតីតប្រធានសភាប្រជាជន ដែលគេស្គាល់ថា ជាបងធំទី២ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានសាលាក្តីខ្មែរក្រហម កំពុងដំណើរកាត់ទោសចំពោះបទឧក្រិដ្ឋធំៗក្នុងសម័យនោះ។ បច្ចុប្បន្ន សំណុំរឿង០០២ មានជនជាប់ពីររូបគឺលោក នួន ជា អាយុ៨៧ឆ្នាំ និង ខៀវ សំផន អាយុ៨២ឆ្នាំ៕
No comments:
Post a Comment
yes