សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 22, 2013

លោកអេងឆៃចុះជួបពលរដ្ឋនៅស្រុកចន្ទ្រានិងស្រុករំដួលក្នុងខេត្តស្វាយរៀងចំណែកលោកអូចាន់ឬទ្ធិចុះជួបពលរដ្ឋនៅខេត្តបាត់ដំបងរីឯលោកស្រីកែសុវណ្ណរតន៏ចុះលើកស្លាកថ្មីគណបក្សសង្គ្រោះជាតិនៅក្រុងសៀមរាប

លោកអូចាន់ឬទ្ធិចុះជួបពលរដ្ឋនៅខេត្តបាត់ដំបង

គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សកើតឡើងដោយប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ នា​ពេលនេះ បាននិងកំពុងតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋមានចំនួនកាន់តែច្រើនឡើងៗ បើទោះបីជាតំបន់មួយចំនួន នាពេលកន្លងមកធ្លាប់គ្រប់គ្រងដោយគណបក្សប្រជាជនទាំងស្រុកក៏ ដោយ តែសម្រាប់អាណត្តិនេះ ពលរដ្ឋពួកគាត់បានដឹង និងជ្រាបច្បាស់អស់ហើយ ពីគំនិតនិង ទុច្ចរិតមិនល្អរបស់គណបក្សប្រជាជន ដែលបោកប្រាស់ពួកគាត់នាពេលកន្លងមក ដើម្បីតែអំ​ណាចរបស់ពួកគេនោះ ។ ដែលសន្ទុះគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែ ខ្លាំងបែបនេះ បានធ្វើឲ្យគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ខ្លាចពីការចាញ់ឆ្នោតរបស់​ខ្លួន​ជាខ្លាំង ដោយពួកគេបានដើរទិញទឹកចិត្តពលរដ្ឋ គំរាមកំហែងពលរដ្ឋ មិនឲ្យចូលរួមជាមួយ គណបក្ស សង្គ្រោះជាតិ ក៏ដូចជាការបង្ករការរំខានដល់ការលើកស្លាក និងការធ្វើកម្មវិធីសំណេះ សំណាលរបស់ថា្នក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជាដើម ។


សម្រាប់អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា បើទោះបី ជាគណបក្ស​ សង្គ្រោះជាតិ ទទួលរងនូវការតាមរំខាន និងការបង្ករបញ្ហាលំបាកយាយីឥតឈប់​ឈរ ទិញដូរ សំឡុត គំរាមកំហែងប្រជាពលរដ្ឋ ក៏ដូចជាសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ ពីសំណាក់គណបក្សប្រជាជនយ៉ាងណាក៏ដោយ ក៏សន្ទុះគាំទ្ររបស់​ពលរដ្ឋគាំទ្រមក​លើគណ​បក្ស​ សង្គ្រោះជាតិ គឺមិនចុះថយនោះទេ ដែលទាំងនេះបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះ​ជាតិ និងទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រួមផ្សំជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលបានដាក់ចេញនូវគោលនយោបាយ​របស់​គណបក្សដែលល្អៗ សុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋផងដែរនោះ ។

ជាមួយគ្នានេះ បើទោះបីជាការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ មានចំនួនកាន់ តែច្រើ់នឡើងជារៀងរាល់ថ្ងៃបែបណាក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ នៅតែបន្តតំ ណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាននានាដដែល ដើម្បីធ្វើការផ្សព្វផ្សាយនូវសារនយោបាយ
របស់គណបក្ស សង្គ្រោះជាតិ ឲ្យពួកគាត់បានជ្រាបបន្ថែមទៀត ។

ជាក់ស្តែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ លោក អេង ឆៃអ៊ាង ដែលជាអនុប្រធានគណៈកម្មាធិ ការប្រតិបត្តិគណបក្ស សង្គ្រោះជាតិ បានចុះជួបពលរដ្ឋនៅតំបន់ក្តៅ ការរំលោភបូរណៈភាពទឹក ដីពីសំណាក់យួន ដែលកម្មវិធីជូបសំណេះសំណាលជាមួយពលរដ្ឋ ក៏ដូចជាការផ្សព្វផ្សាយសារ នយោបាយគណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋរបស់លោក អេង ឆៃអ៊ាង ពេលព្រឹកបាន​ប្រារព្វធ្វើនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា នៅនិងផ្ទះរបស់អ្នកស្រី មាស ស្រី ដែលជាពលរដ្ឋធ្លាប់រងគ្រោះដោយសារការរំលោភដីស្រែរបស់គាត់ពីសំណាក់យួន ក្នុងការ​បោះ​តំរុងបង្គោលព្រំដែនឈ្លានពាន ។ ជាមួយគ្នានោះពេលរសៀលលោក អេង ឆៃអ៊ាង ដែលអមតំ​ណើរដោយលោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ​ ខេត្តស្វាយរៀង លោក លឹម គឹមយ៉ាង អនុប្រធានក្រុមការងារខេត្ត ក៏ដូចជាក្រុមការងារខេត្ត និងស្រុក មួយចំនួន​ផ្សេងទៀត បានចុះជួបពលរដ្ឋនៅភូមិបឹងកែក ឃុំឃ្មា ស្រុករំដួល ។

ចំណែកលោក អូ ចាន់ឬទ្ធិ អគ្គនាយករងទំនាក់ទំនងសាធារណៈ អមតំណើរដោយក្រុមការងារ ខេត្ត និងស្រុក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិហោសួង ឃុំព្រែកលួង ស្រុកឯកភ្នំ ។ ពេលរសៀលលោក អូ ចាន់ឬទ្ធិ និងក្រុមការងារបានបន្តរចុះជួបពល រដ្ឋនៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ។ ព្រមជាមួយគ្នានោះកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ក្រុមការងារគណបក្ស​ សង្គ្រោះជាតិ ខេត្តបាត់ដំបង ក៏បានចុះទៅជួបអ្នកស្មគ្រ័ចិត្តការ​ពារសន្លឹកឆ្នោតនៅភូមិតាសាញ ឃុំតាសាញ ស្រុកសំឡូត ដែលជាសមរភូមិក្តៅរបស់ខ្មែរក្រហម និងក្រាញ់ននៀលជាមួយគណបក្សប្រជាជនតែមួយគត់នាពេលកន្លងមក តែពេលនេះពួកគាត់ បានងាកមកគាំទ្រគណបក្ស​ សង្គ្រោះជាតិ វិញម្តង និងបេជ្ញាយ៉ាងអង់អាចថា​ សម្រាប់ការបោះ ឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ពួកគាត់និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ គ្រប់ៗ​គ្នា ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សអ្នកប្រជាធិបតេយ្យ បានឡើងដឹកនាំប្រ​ទេស​ជាតិវិញម្តង ។

ដោយឡែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នៅឯខេត្តសៀមរាបឯណោះ លោកស្រី កែ សុវណ្ណ រតន៏ សមាជិកគណៈកម្មាធិការអចិន្ត្រៃគណបក្ស​ សង្គ្រោះជាតិ បានចុះទៅលើកស្លាកថ្មីរបស់​គណបក្ស សង្គ្រោះជាតិ នៅក្នុងក្រុងសៀមរាបចំនួន៤ស្លាក ដែលស្ថិតនៅសង្កាត់សំបួរ សង្កាត់ ស្រង៉ែ សង្កាត់អំពិល និងសង្កាត់ សាលាកំរើក ។ ព្រមជាមួយគ្នានោះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០​១៣ លោក សុខ គឹមសេង ក្រុមការងារគណបក្ស​ សង្គ្រោះជាតិ ខេត្តសៀមរាប ក៏បានចុះ​បណ្តុះបណ្តាលដល់ក្រុមអ្នកបញ្ជូនសារចំនួន៥០នាក់នៅទូទាំងស្រុងបន្ទាយស្រីផងដែរ ដែល​ក្នុង​នោះក្រុមអ្នកបញ្ជូនសារដែលមកចូលរួមការបណ្តុះបណ្តាលរួមមាន ស្រុកប្រឹក្សាស្រុកជាប់ឆ្នោត ក្រុមប្រឹក្សាឃុំជាប់ឆ្នោត ប្រតិបត្តិស្រុក ហើយនិងឃុំរបស់គណបក្ស​ សង្គ្រោះជាតិ ។ ដោយឡែក​នៅពេលរសៀល លោក សុខ គឹមសេង រួមជាមួយនិង ក្រុមអ្នកបញ្ជួនសារទាំង៥០នាក់ ចុះអនុវត្ត​ផ្ទាល់ដោយក្នុងការចែកខិតប័ណ្ណគណបក្ស សង្គ្រោះជាតិ ដែលមានគោលនយោបាយ​អទិភាព​ចំនួន៧ចំណុចរបស់គណបក្ស​ សង្គ្រោះជាតិ ដល់ពលរដ្ឋចំនួន៥ភូមិ ស្ថិតនៅក្នុង​ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបផ្ទាល់តែម្តង ៕


No comments:

Post a Comment

yes