សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 28, 2013

ព្រះអង្គម្ចាស់ធម្មិកោ៖បណ្តាំចុងក្រោយសម្តេចឪសូមឲ្យកូនចៅរួមសាមគ្គីជាតិ

ព្រះអង្គម្ចាស់ធម្មិកោ
គណៈអធិបតីនៅក្នុងកម្មវិធី
ពលរដ្ខចូលរួមក្នុងអង្គពិធី
ព្រះអង្គម្ចាស់ធម្មិកោ​សំណេះសំណាលជាមួយពលរដ្ឋដែលបានចូលរួ​ម
លោក គីម សួរភីរិទ្ធិ
ពលរដ្ឋដែលបានចូលរួម និងស្តាប់សារនយោបាយបាយគណបក្សសង្គ្រោះជាតិ

នៅក្នុងវេទិកាសាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តសា្វយរៀង ព្រះអង្គម្ចាស់ធម្មិ​កោ បានមាន​បន្ទូលថា បណ្តាំចុងក្រោយរបស់សម្តេចឪ ព្រះមហាវីរក្សត្រនរោត្តម សីហនុ ព្រះអង្គសូម​ឲ្យកូនចៅ​រួមសាម្គីគ្នាដើម្បីកុំឲ្យប្រទេសជិតខាងមើលស្រាលយើង។

ទន្ទឹមគ្នានេះដែរ លោក គីមសួរ ភីរិទ្ធ តំណាងរាស្ត្រខេត្តកំពង់ចាម ក៏បានបញ្ជាក់ដែរថា ការរួម​សាមគ្គីគ្នាជាមួយគណបក្សសង្រ្គោះជាតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងនៅ​គ្រប់​ទីកន្លែងនោះ នឹងធ្វើឲ្យការបោះឆ្នោតនាថ្ងៃទី២៨ខែកក្កដាខាងមុខនេះ នាំមកនូវជ័យ​ជំនះជូន​គណបក្សសង្រ្គោះជាតិ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿងរឹងមាំ។

សូមបញ្ជាក់ថា វេទិកានេះរៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តស្វាយរៀងដឹក​នាំដោយ​លោក រៀល ខេមរិន្រ្ទ ប្រធានក្រុមការងារខេត្ត លោក គង់ សភា អនុប្រធានក្រុមការងារខេត្ត រួមជាមួយ​ថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ៕

No comments:

Post a Comment

yes