សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

​អ្នក​មាន​ជម្លោះ​ដីធ្លី ជំ​រុញ​​​ឲ្យ​​អ​ភិ​បាល​ក្រុង​ថ្មី​​ដោះ​ស្រា​យ​​ជ​ម្លោះ​​ដី​​មុន​​ការ​បោះ​ឆ្នោត​​

Community-encouraged-Hall-to-resolve-promoted
ការតវ៉ារបស់​ប្រជា​ពល​រដ្ឋ​មានជម្លោះដីធ្លី នៅមុខ​សាលារាជធានី​ភ្នំពេញ​

ប្រជាពលរដ្ឋ​មកពី​បី​សហគមន៍ នៅ​រាជធានី​ភ្នំពេញ ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដង្ហែ​ញត្តិ​រួមគ្នា​​ដាក់​ជូន​​សា​លា​​រា​ជ​ធា​នី​​ភ្នំ​ពេញ​ ដើ​ម្បី​​ជំរុញ​​​រ​ក​​​ដំ​​ណោះ​​​ស្រា​​យ​​​ប​ញ្ចប់​​ជម្លោះ​​ដី​ធ្លី​​អូ​ស​ប​ន្លា​យ​​រ​ប​ស់​​ពួ​ក​គាត់​ ឲ្យ​បាន​​មុន​​ការ​បោះ​ឆ្នោត​​ថ្នាក់​ជា​តិ​ឆ្នាំ​២០១៣ ។​​

​ប្រជា​សហគមន៍​ទាំងនោះ​មក​ពី តំបន់​បឹង​កក់ បុរី​កីឡា និង​សហគមន៍​ថ្មគោល​។ ក្រុមអ្នកតវ៉ា បាន​​ថ្លែង​​នៅ​​មុខ​​សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ​​​ថា​ ក្រោម​​ការ​ដឹក​នាំ​​រ​បស់​អ​តីត​​អ​ភិ​បា​ល​​រា​ជ​​រា​ជ​ធា​នី​​​ភ្នំ​ពេញ ​លោក កែប ជុតិមា ពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​​លំនៅឋាន​ទាំង​បង្ខំ គ្មាន​សំ​ណង​សមរម្យ ។​

​ក្រុមអ្នកតវ៉ា​បន្តថា នៅ​តំបន់​បឹងកក់ អ្នកភូមិ​​៤៨​គ្រួសារ​ទៀត កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ដោ​យ​​អា​ជ្ញា​ធរ​​មិន​​ព្រ​ម​​ធ្វើ​​ប័ណ្ណ​​កម្ម​សិ​ទ្ធិ​​ដី​ជូន​ពួក​គេ​​តា​ម​​បញ្ជា​​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​ដោយ​ទ្បែក​នៅ​ភូមិបុ​រីកី​ទ្បា​វិញ អតីត​ពលរដ្ឋ​​​១០៧​គ្រួសារ កំពុង​រស់នៅ​លើ​គំនរ​សំរាម បន្ទាប់ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បណ្តេញ​​​ចេញ​កាលពី​ជាង​១​ឆ្នាំមុន មិនទាន់​ត្រូវបាន​ដោះស្រាយ​។ រីឯ​សហគមន៍​ថ្មគោល​នៅ​​ជិត​​ព្រ​លាន​យន្ត​ហោះ​​អន្ត​រ​ជា​តិ​​ភ្នំ​ពេញ​​​​​១៨២​​គ្រួ​សារ ​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ដែរ ៖ "ញត្ដិខ្ញុំដាក់​នៅ​ក្រ​សួង​ម​ហា​ផ្ទៃ​ហ្នឹង​ គាត់​បាន​បញ្ជូន​មក​សាលា​ក្រុង មួយ​ឆ្នាំជាង​ហើយ​ ឥឡូវ​ខ្ញុំ​មក​ហ្នឹង​ដើម្បី ​ម​ក​​សាលា​ក្រុង​ហ្នឹង​ ឲ្យគាត់​ប្រាប់​ តើ​ញត្ដិ​ខ្ញុំហ្នឹងបាន​​មក​ដល់​នូវ​ ។ ពួក​យើង​ថា​ ឲ្យ​​​តែ​មាន​ដំណោះ​ស្រាយ ពេល​ណា ហៅ​ពួក​យើង​ឲ្យ​ទៅ​យក​ផ្ទះ​ពេល​ណា យើង​ហ្នឹង​រុះ​ចេញ ពួក​យើង​មិន​ចង់​នៅ​ទេ ហាល​ក្ដៅ​ ហាល​ខ្យល់​ ហាល​ភ្លៀង ស្អុយ​រ​លួ​យ​បែ​ប​នេះ ។ ថ្ងៃ​នេះ យើង​បាន​អូស​អនុ​ក្រិត​មួយ​ផ្ទាំង​ធំ ដើម្បី​យក​មក​ជូន​អភិ​បាល​ក្រុងថ្មី គឺ​ឯ​កឧត្ដម​ ប៉ា សុជាតិវង្ស ដើម្បី​ឲ្យ​គាត់​ដឹង​ នឹង​សូម​ឲ្យ​គាត់​ដោះ​ស្រាយ ជូន​ប្រ​ជា​​ពល​រដ្ឋ​ ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោះ​ឆាប់​ៗ​​នេះ " ។


​កាលពី​ព្រឹក​មិញ​នេះ ក្រុម​អ្នត​តវ៉ា​លើក​បដា​មួយ​ផ្ទាំង​ធំ ដែល​បង្ហាញ​ពី​បទ​បញ្ជា​​លោក​នាយក​​រដ្ឋ​មន្ត្រី សម្រេច​​ផ្តល់​​ដី​​១២,៤៤​ហិកតា ជូន​​ពួក​គាត់​​វិញ​​តាំងពី​ឆ្នាំ​២០១១​។ ប៉ុន្តែ អ្នក​ភូមិ​អះ​អាងថា​ អនុក្រឹត្យ​នោះ​ត្រូវបាន​អាជ្ញាធ​រមូល​ដា្ឋន​រំលោភ​។​

​ការតវ៉ា​នោះ មិន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ដូច​មុនៗ ប៉ុន្តែ​មាន​ការ​ប៉ះ​ពាក្យសម្តី រវាង​អាជ្ញាធរ រៀបចំ​សណ្តាប់​ធ្នាប់ និង​ក្រុម​អ្នក​តវ៉ា ៖ "បាទ​តំណាង​របស់​បង​ប្អូន​ បា​ន​អញ្ចើញ​ទៅក្នុង​​សាលា​រាជ​ធានី​ហើយ​ អញ្ចឹង​សូម​អក្សា​ភាព​ស្ងៀម​ស្ងាត់​ រក្សា​ភាព​ថ្លៃ​ថ្នូរ​ជៀស​វាង​ បង្ករ​ការ​បាត់​បង់​សណ្ដាប់​ធ្នាប់ សា​ធារ​ណៈ​នៅ​មុខ​សាលា​រាជ​ធា​នី​​ភ្នំពេញ​នេះ "។ "អស់​លោក​ជា​អ្នក​បង្ក​ឡើ​ង​មិន​មែន​ប្រ​ជា​ពល​រដ្ឋ​ ជា​អ្នក​បង្ក​ឲ្យ​មាន​ភាព​វឹក​វ​បែប​នេះ​​​ទេ​ ពួក​ខ្ញុំ​ត្រូវ​តែ​ងើប​ ស្រែក​ទាម​ទា​នូវ​អ្វី​ដែល​ជា​របស់​ខ្ញុំ អស់​លោក​គួ​​តែ​គិត​ នឹង​ដោះ​ស្រាយ​ ជូន​ប្រ​ជា​ពល​រដ្ឋ​ ដំ​ណោះ​ស្រាយ​ដែល​ល្អ​គឺ​ប្រ​ជា​ពល​រដ្ឋ​គ្រាន់​តែ​ចង់​បាន​ ដី​នឹង​ផ្ទះ​របស់​គាត់​តែ​ប៉ុណ្ណោះ នេះហើយ​គឺ​អ្វីដែល​ប្រ​ជា​ពល​រដ្ឋ​មក​ស្រែ​ក​នៅ​មុខ​សាលា​រាជ​ធានី​នេះ ​" ។

​ក្រោយ​ការតវ៉ា តំណាង​អ្នក​ភូមិ​ត្រូវបាន​អនុញ្ញាត​​ឲ្យចូល​ដាក់​ញត្តិ​​ជូន​អភិបាល​រាជធានី​ភ្នំពេញ​​ថ្មី គឺ​លោក ប៉ា សុជាតិ​វង្ស ។​

​យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ថ្លែងថា ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​​វង្ស សុំ​ពេល​សិក្សារ​មួយ​សប្តាហ៍​មុន​ធ្វើ​កិច្ច​អន្តរាគមន៍ ។​
​ជម្លោះ​ដីធ្លី​អូសបន្លាយ​នៅ​រាជធានី​ភ្នំពេញ  ត្រូវបាន​អង្គ​ការ​សង្គម​​ស៊ីវិល​រកឃើញថា ដោយសារ​ការនុវត្ត​ច្បាប់​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ ដែល​​មិន​អាច​ផ្តន្ទាទោស ប្រធាន​ក្រុមហ៊ុន ដែល​មាន​ប្រាក់ និង​អ្នកមានអំណាច ដែល​រំលោភច្បាប់​បាន ដែល​ធ្វើឲ្យ​មន្ត្រី​ខិលខូច​មួយ​​ចំនួនពុ​ក​រលួយ​ក្នុង​ជម្លោះ​ដីធ្លី​នេះ អង្គការ​សង្គម​ស៊ីវិល​​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល ពិនិត្យ​មើល​​ក​រ​ណី​​ឡើ​ង​វិញ​ ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​​ថា​​​​ប្រទេស​កម្ពុជា​មិន​មាន​នីតិរដ្ឋ​៕

No comments:

Post a Comment

yes