សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 22, 2013

លោកគង់គាំឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិចុះជួបពលរដ្ឋនៅខេត្តស្វាយរៀងចំណែកព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោជូបពលរដ្ឋនៅខេត្តបន្ទាយមានជ័យរីឯខេត្តបាត់ដំបងលោកសោចាន់ដេតក៏ចុះជួបពលរដ្ឋតាមមូលដ្ឋាននានាផងដែរ


នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣នេះ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ អមតំណើរដោយ​លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត លោក គង់ សភា អនុ​ប្រធានក្រុម​ការងារគណបក្ស និងសមាជិកក្រុមការងារខេត្ត ហើយនិងស្រុក បានចុះជួបសំ​ណេះ​សំណាល ជាមួយប្រជាពលរដ្ឋនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ព្រមជាមួយគ្នានោះពេលរសៀល លោក គង់ គាំ បានដឹកនាំក្រុមការងារ ចុះជួបសំណេះ​សំណាល និងធ្វើការផ្សព្វផ្សាយគោលនយោបាយគណបក្សដល់ពលរដ្ឋនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ។ ក្នុងនោះនៅថ្ងៃទី២៣ លោក គង់ គាំ លោក ញ៉យ ចំរើន លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារខេត្តស្វាយរៀង លោក គង់ សភា អនុប្រធានក្រុមការងារ ខេត្ត រួមជាមួយនិងសមាជិកក្រុមការងារខេត្ត ព្រមទាំងស្រុក​បានចុះជួបសំណេះសំណាល​ជា​មួយប្រជាពលរដ្ឋ​ ពេលព្រឹកនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ និងពេលរសៀល បានបន្តដំណើរចុះជួបពលរដ្ឋនៅភូមិត្រពាំងថ្នា ឃុំរាជមន្ទីរ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ដដែល ។


រីឯនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អមតំណើរដោយ លោក ឡុង រី ប្រធានក្រុមការងារខេត្ត លោក យន្ត ថារូ និងសមាជិកក្រុមការងារខេត្ត ព្រម​ទាំង​​ស្រុក​ជាច្រើនរូបទៀត ពេលព្រឹកបានចុះជួបសំណេះសំណាលជាមួយប្រជាពល​រដ្ឋនៅ​ភូមិ​បន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ពេលរសៀលព្រះអង្គម្ចាស់ បានបន្តដឹកនាំក្រុមការងារ ចុះជួប​ពល​រដ្ឋ ​នៅភូមិអ្នកតា ឃុំពួក ស្រុកថ្មពួក និងនៅថ្ងៃទី២២នេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បានដឹកនាំក្រុមការងារបន្តចុះជួបពលរដ្ឋ ពេលព្រឹកនៅភូមិទ្រាស ឃុំទ្រាស ស្រុក​ស្វាយចេក និង ពេលរសៀលនៅភូមិតាភោ ឃុំតាភោ ស្ថិតនៅស្រុកស្វាយចេកដដែល ។

ជាមួយគ្នានោះកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ជនមិនស្គាល់មុខក៏បានបំផ្លាញស្លាក គណបក្សសង្គ្រោះជាតិចំនួន១ស្លាកនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ដោយឡែកនៅខេត្តបាត់ដំបង លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២១​បានដឹកនាំក្រុមការងារខេត្ត និងស្រុក ចុះជួបពលរដ្ឋនៅភូមិគកោ ហើយពេលរសៀលនៅភូមិ ព្រៃទទឹង ស្ថិតនៅក្នុងឃុំអូរតាគី ស្រុកថ្មគោលដដែល ។ ហើយនៅថ្ងៃទី២២ លោក សោ ចាន់ ដេត បានដឹកនាំក្រុមការងារ ចុះជួបពលរដ្ឋពេលព្រឹកនៅភូមិព្រះស្រែ ឃុំស្នឹង និងពេល​រសៀល នៅភូមិក្តោង ឃុំភ្នំសំពៅ ស្ថិតនៅក្នុងស្រុកបាណន់ដូចគ្នា ។ បន្ទាប់មកនៅថ្ងៃទី២៣ លោក សោ ចាន់ដេត បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋពេលព្រឹកនៅភូមិដូនទាវ ឃុំពាម​ឯក ពេល​រសៀល នៅភូមិសំរោងអូរទ្រាស ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។

សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ទាំងអស់គ្នា ដែលមានលេខ រៀងទី៧ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។

គណបក្សសង្គ្រោះជាតិ គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋតែមួយគត់ និងចុងក្រោយបង្អស់របស់ ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ៕

No comments:

Post a Comment

yes