សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 23, 2013

ទំនិញគេចពន្ធ​គឺជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​របៀង​ព្រំដែន​ថៃ​

គ្មាន​ការ​ថមថយ​ចុះ​ទេ​ ហើយ​ក៏​គ្មាន​សមត្ថកិច្ច​ថ្នាក់លើ​ណា​អើពើ​យកចិត្ដទុកដាក់​ចាត់វិធានការ​ បង្ក្រាប​ឡើយ​ទៅ​លើ​សកម្មភាព​នាំ​ចូល​ទំនិញគេចពន្ធ​ជា​ប្រចាំ​តាម​ច្រករបៀង​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ដ្រ​ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។​
​ការ​នាំ​ចូល​ទំនិញគេចពន្ធ​សព្វ​សារពើ​ ជា​ពិសេស​ហ្គា​សត្រូវ​បាន​ឈ្មួញ​និង​ក្រុម​មន្ដ្រី​សមគំនិត​គ្នា​ ធ្វើ​ចរាចរណ៍​យ៉ាង​សកម្ម​នៅ​តាម​ ច្រក​វរ​សេនា​តូច​ជើង​គោក​លេខ​៩១១​ ឋិត​នៅ​ចំណុច​ចុងស្រល់​ រហូត​ដល់​ចំណុច​ព្រៃ​ចាន់​ ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​មាន​ជ័យ​(​អាច​មាន​ច្រករបៀង​ប្រមាណ​២០​ច្រក​)​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍ត្រី​ សូ​ ចាន់​ណា​រី​ ។​ ​រីឯ​ច្រករបៀង​ឋិត​ក្នុងភូមិ​សាស្ដ្រ​ ភូមិ​ទន្សាយ​អើត​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​ ដែល​គ្រប់គ្រង​ដោយ​លោក​វរសេនីយ៍​ទោ​ ឈិ​ត​ លី​ មេបញ្ជាការ​វរ​សេនា​ តូច​ជើង​គោក​លេខ​៨១៥​សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ​ក៏​មាន​សកម្មភាព​នាំ​ចូល​ហ្គា​ស​គេចពន្ធ​យ៉ាង​សកម្ម​ដូច​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្ដ​បន្ទាយ​មាន​ជ័យ​បានឱ្យ​ដឹង​ថា​ ការ​ដើរ​ប្រមូល​លុយ​ពី​ចំណូល​តាម​ច្រក​ របៀង​នានា​ គឺ​មាន​មន្ដ្រី​នគរបាល​ខេត្ដបន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​ ង៉ា​ន់​ ចិន្ដា​ ជា​អ្នក​ចាត់ចែង​ទុកដាក់​លុយកាក់​ចំណូល​នេះ​ជា​ប្រចាំ​ ។​
​សូម​លោក​ឧត្ដមសេនីយ៍​ ខេ​ង​ ស៊ុម​ ស្នងការ​នគរបាល​ខេត្ដ​បន្ទាយ​មាន​ជ័យ​ និង​លោក​ ថោ​ង​ សុ​ផូ​ មេ​គយ​ខេត្ដបន្ទាយមានជ័យ​ ព្រម​ទាំង​លោក​ ឈួ​ន​ ហៃ​ ប្រធាន​ស្នាក់​ការ​គយ​ច្រក​ទ្វារ​ព្រំដែន​អន្ដរ​ជាតិ​ប៉ោយ​ប៉ែ​ត​ មេត្ដា​ត្រួតពិនិត្យ​និង​មាន​វិធានការ​ក្ដៅ​ទៅ​លើ​បទ​ល្មើស​ទំនិញគេចពន្ធ​ជា​ប្រចាំ​នៅ​តាម​ច្រករបៀង​នានា​ជាប់​ព្រំដែន​ថៃ​នោះ​ផង​ ឬ​ក៏​អ្វីៗ​បាន​ត្រូវរ៉ូវ​គ្នា​ ចាត់​ទុក​ទំនិញគេចពន្ធ​ជា​ឆ្នាំងបាយ​គ្រប់ៗ​គ្នា​អស់​ទៅ​ហើយ​ទេ​ដឹង​ ៕

No comments:

Post a Comment

yes